ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែក

នាព្រឹកថ្ងៃទី៩ មិថុនា លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីកិច្ចប្រជុំថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត ជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត។ កិច្ចប្រជុំនេះត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទៅតាមបណ្តាស្រុក ទីរួមខេត្ត ក្រុងលើភូមិសាស្ត្រខេត្ត។

ប្រតិភូចូលរួមកិច្ចប្រជុំ

មន្ទីរ ផ្នែកមូលដ្ឋាននានាថ្លែងមតិក្នុងកិច្ចប្រជុំ
លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជា​ជន​ខេត្ត​អាន​យ៉ាង ថ្លែងមតិក្នុងកិច្ចប្រជុំ

នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​មន្ទីរមហាផ្ទៃ​បាន​រាយការណ៍​អំពីខ្លឹមសារពាក់ព័ន្ឋដល់​ការងារផ្សព្វផ្សាយ​អនុវត្ត​ការរួមបញ្ចូលគ្នា​នៃ​អង្គភាព​រដ្ឋបាល​ថ្នាក់​ខេត្ត ​បញ្ចប់​សកម្មភាពរបស់​អង្គភាព​រដ្ឋបាល​ថ្នាក់​ស្រុក និង​បែបផែន​រៀបចំ  ​សកម្មភាព​បន្ទាប់​ពី​ការរួម​បញ្ចូល​គ្នា​​អង្គភាព​រដ្ឋបាល​ថ្នាក់​ឃុំនៅលើភូមិសាស្ត្រ​ខេត្ត។ ប្រធានគណៈកម្មាធិការប្រជាជនស្រុកបានរាយការណ៍អំពីបែបផែនរៀបចំមូលដ្ឋានសម្ភារៈបរិក្ខារដើម្បីធានាតម្រូវការសកម្មភាពរបស់អង្គភាពរដ្ឋបាលថ្នាក់ឃុំ បន្ទាប់ពីការរួមបញ្ចូលគ្នា

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាព មន្ទីរ ផ្នែក និងមូលដ្ឋានដែល​បាន​សេនា​ធិ​ការ​ និងអនុវត្តខ្លឹមសារការងារ និងភារកិច្ចដែលបានប្រគល់​​ជូនបានល្អ។ ទន្ទឹមនិងនោះ  ស្នើថ្នាក់ដឹកនាំអង្គភាព មន្ទីរ ផ្នែក និងមូលដ្ឋាន ចាំបាច់ត្រូវតែ​បន្ត​យ៉ាង​សកម្ម​ក្នុងការត្រួតពិនិត្យជាប្រចាំ និងរាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីដោះ​ស្រាយ​ការលំបាក​ និងបញ្ហាទាក់ទិនក្នុងការអនុវត្ត។

ចំពោះភារកិច្ចរៀបចំក្បាលម៉ាស៊ីនថ្នាក់ឃុំ លោក ហូ​វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង​ បានស្នើឲ្យមូលដ្ឋានត្រូវអនុវត្តភារកិច្ចនៃ​ខ្លួន​ឲ្យ​សកម្ម​ អំពីបែបផែនរៀបចំមូលដ្ឋានសម្ភារៈ ដើម្បីធានាបាននូវតម្រូវការសកម្មភាពរបស់អង្គភាពរដ្ឋបាលថ្នាក់ឃុំ ក្រោយពីរួមបញ្ចូលគ្នា ដើម្បីនៅថ្ងៃទី ១ ខែកក្កដា ចាប់ផ្តើមបម្រើប្រជាជន។ ត្រៀមបម្រុងលក្ខខណ្ឌ​ដំ​ណើរ​ការឲ្យពេញលេញ ដើម្បីអនុវត្តក្បាលម៉ាស៊ីនថ្មី។ ស្នើ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ថ្នាក់​ស្រុក​បច្ចុប្បន្ន​ទទួលបន្ទុក​ជ្រើសរើស​មូលដ្ឋាន​ចំនួន​១ ដើម្បី​ដំណើរការ​អនុវត្ត និងដក​បទពិសោធន៍​សម្រាប់​មូលដ្ឋាន​ផ្សេងៗ​។ មន្ទីរ​ហិរញ្ញវត្ថុ​សេនាធិការ​ដល់​គណៈ​កម្មាធិកា​រ​ប្រជាជន​ខេត្តឲ្យប្រគល់សន្ទស្សន៍​​ដល់​អង្គភាព​រដ្ឋបាល​ថ្នាក់​ឃុំ​​សង្កាត់​ថ្មី ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា​។ បង្កើតគណនី និងរៀបចំថវិកាបណ្តោះអាសន្នសម្រាប់ឃុំថ្មីឲ្យ​បាន​មុនថ្ងៃទី ២០ ខែមិថុនា។ មន្ទីរមហាផ្ទៃណែនាំ​អំពី​ការសាងមុខងារ និងភារកិច្ចរបស់ការិយាល័យ និងគណ​ពាក់​ព័ន្ឋ​របស់ឃុំថ្មី។ ការិយាល័យគណៈកម្មាធិការប្រជា​​ជនខេត្តបានបំពេញសេចក្តីណែនាំស្តីពីបទប្បញ្ញត្តិក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលថ្នាក់ឃុំសង្កាត់មុនថ្ងៃទី១៥ ខែមិថុនា។ មន្ទីរកសិកម្ម និងបរិស្ថានបានសេនា​ធិការណែនាំដល់គណៈកម្មាធិការប្រជាជនខេត្តបង្កើតការិយាល័យចុះបញ្ជីដីធ្លីថ្នាក់តំបន់។ ស្នងការ​នគរបាល​ខេត្ត​បាន​ណែនាំ​ដល់​ការ​ប្រមូល និងគ្រប់គ្រង​ត្រា​ចាស់ ​តាម​បទប្បញ្ញត្តិ និង​ប្រគល់​ត្រា​ថ្មី​នៅ​ថ្ងៃ​ទី​១ កក្កដា ដល់​ថ្នាក់​ឃុំ​ថ្មី។

អំពីការអនុវត្តការរួមបញ្ចូលគ្នាអង្គភាពរដ្ឋបាលថ្នាក់ខេត្ត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានស្នើឲ្យមន្ទីរហិរញ្ញវត្ថុ ប្រញាប់​​បំពេញរបាយការណ៍នយោបាយរបស់ខេត្តថ្មី។ មន្ទីរ​មហាផ្ទៃខេត្តអានយ៉ាង សហការជាមួយមន្ទីរ​មហា​ផ្ទៃ​ខេត្តគៀនយ៉ាង និងអង្គភាពពាក់ព័ន្ធ ដើម្បីបញ្ចប់គម្រោងការរួមបញ្ចូលគ្នា តែងតាំងសមាជិកភាព កំណត់​​មុខងារ ភារកិច្ចក្បាលម៉ាស៊ីនរបស់មន្ទីរថ្មី។ គម្រោង​អំពីមុខតំណែងការងារ និងរៀបចំលំនៅ​ដ្ឋាជាផ្លូវការសម្រាប់កម្មាភិបាលដែលធ្វើការនៅខេត្តថ្មី បន្ទាប់ពីការរួមបញ្ចូលគ្នា។ ទន្ទឹមនឹងនោះ មន្ទីរ ផ្នែក និង​មូលដ្ឋាននានា​ត្រូវបន្តច្បាមជាប់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គ​​ឆ្នាំ២០២៥ ដើម្បីអនុវត្តភារកិច្ចនៃខ្លួន ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើការផ្តល់ថវិកាទុនវិនិយោគសា​​ធារណៈ ប្រមូលថវិកា ទាក់ទាញការវិនិយោគ។ល​៕​

ប្រែ៖ ណារីពៅ