នៅថ្ងៃទី ៩ កក្កដា គណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាង បានរៀបចំសន្និបាតតាមអនឡាញជាមួយឃុំ សង្កាត់នានា និងតំបន់ពិសេសស្តីពីការអនុវត្តផែនការកំណើន សូចនាករសេដ្ឋកិច្ចសង្គម។ការចេញដើមទុនវិនិយោគសាធារណៈក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៥ និងការវាយតម្លៃសកម្មភាពទម្រង់អាជ្ញាធរ ២ ថ្នាក់។ សន្និបាតអាស្រ័យដោយលោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងធ្វើអធិបតីភាព។អញ្ជើញចូលរួមមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តទាំងអស់ផងដែរ។

ថ្លែងមតិណែនាំសន្និបាត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចខេត្តអានយ៉ាង សម្រេចបាន ៨,១២% ជាខេត្តមួយក្នុងចំណោមខេត្តទាំង ១៧ ដែលមានសន្ទស្សន៍កំណើនសេដ្ឋកិច្ចខ្ពស់ជាង ៨% និងសូចនាករសេដ្ឋកិច្ចសង្គមជាច្រើនបើធៀបនឹងដំណាលពេលនេះសម្រេចបាន និងលើស។ ក្បាលម៉ាស៊ីនដំណើរការរលូន បម្រើប្រជាជនបានពេញលេញបង្គួរ។

វិស័យកសិកម្ម ព្រែឈើ និងជលផល កើនឡើង ៣,៤២%។ វិស័យឧស្សាហកម្ម និងស្ថាបនកម្មកើនឡើង ១១,៣៣%។ វិស័យសេវាកម្មកើនឡើង ១០,៨%។ ផលិតផលឧស្សាហកម្មសំខាន់ៗមួយចំនួនដូចជា អាហារសមុទ្រក្លាសេ អង្ករ សម្លៀកបំពាក់ដេរស្រាប់ ស្បែកជើងស្បែក ត្រីកំប៉ុង ការអាជីវកម្មរ៉ែថ្ម និងអគ្គិសនីបានពង្រីកទ្រង់ទ្រាយផលិតកម្ម រួមចំណែករក្សាកំណើនឧស្សាហកម្មទាំងមូលស្ថិរភាព។
សកម្មភាពនាំចេញ និងនាំចូលទំនិញលើភូមិសាស្ត្រមានស្ថិរភាពជាមូលដ្ឋាន។ គណៈកម្មាធិការប្រជាជនខេត្តបានណែនាំមន្ទីរ និងផ្នែកឲ្យជួយដល់ធុរកិច្ចក្នុងការដោះស្រាយការលំបាក ការតភ្ជាប់ទីផ្សារ និងការជំរុញការប្រើប្រាស់ផលិតផលនាំចេញសំខាន់ៗ។ ក្រុមផលិតផលមួយចំនួនដូចជា ជលផល វាយនភណ្ឌ ស្បែកជើង និងបន្លែផ្លែឈើបានកត់ត្រាអត្រាកំណើនល្អ រួមចំណែកជាវិជ្ជមានក្នុងតម្លៃនាំចេញទំនិញជាសរុប។

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានប្រមូលផ្តុំវិនិយោគជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដែលកំពុងត្រូវបានផ្សព្វផ្សាយអនុវត្តដូចជា៖ ផ្លូវល្បឿនលឿនចូវដុក - កាន់ធឺ - សុកត្រាំង។ ផ្លូវល្បឿនលឿនជើង - ត្បូងភាគខាងកើត គម្រោងសមាសភាគផ្នែកហូវយ៉ាង - កាម៉ៅ។ សំណង់ស្ពានវ៉ាមកុង - ធីដូយ ស្រុកយ៉ុងរៀង។ ផ្លូវហូជីមិញ កំណាត់ពី រាត់សោយ - បេនថាញ់ និង ហ្គោក្វៅ - វិញធ្វឺន។ សហការអនុវត្តយ៉ាងសកម្មដើម្បីរៀបចំការវិនិយោគទៅលើគម្រោងសាងសង់បម្រើការសន្និបាតជាន់ខ្ពស់ APEC ២០២៧ អំពាវនាវវិនិយោគលើកកម្ពស់ ពង្រីកអាកាសយានដ្ឋានអន្តរជាតិភូក្វុក និងអាកាសយានដ្ឋានរ៉ាច់យ៉ា ស្របតាមផែនការ។ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យមន្ទីរ ផ្នែកនានាត្រូវសកម្មណែនាំ ដោះស្រាយការលំបាក និងស្នើសុំរបស់មូលដ្ឋានស្របតាមសមត្ថកិច្ចនៃខ្លួន។ អនុវត្តតាមស្មរតីច្បាស់ចំនួន ៦ (ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ទំនួលខុសត្រូវ ច្បាស់ផលិតផល ច្បាស់សមត្ថកិច្ច)។ សាមគ្គីភាព ឯកភាព ការរក្សាផ្ទៃក្នុង។ ម្ចាស់ការមានទំនួលខុសត្រូវ ជាពិសេសគឺឃុំ សង្កាត់ តំបន់ពិសេស ថាមវន្ត និងច្នៃប្រឌិតចំនួន ១០២។
អំពីភារកិច្ចនិងដំណោះស្រាយ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំមន្ទីរ ផ្នែកនិងមូលដ្ឋានត្រូវមានផែនការលម្អិតសម្រាប់កំណើនសេដ្ឋកិច្ច។ ជំរុញខ្លាំងឧស្សាហកម្មកែច្នៃ ការប្រមូលថវិកា ពាណិជ្ជកម្ម និងទេសចរណ៍។ បង្កើនការរៀបចំសកម្មភាពលើកកម្ពស់។ ផ្តោតលើការអនុវត្តសេចក្តីសម្រេចចិត្តបង្គោលចំនួន៤ របស់ការិយាល័យនយោបាយ កម្មវិធីសកម្មភាពរបស់បក្ខភាគខេត្ត ផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត មានផែនទីបង្ហាញផ្លូវជាក់លាក់ និងបែងចែកធនធានដើម្បីអនុវត្តការងារ។
អំពីសកម្មភាពរបស់អាជ្ញាធរមូលដ្ឋានទាំងពីរថ្នាក់ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចាត់ឲ្យមន្ទីរមហាផ្ទៃ ហ្វឹកហាត់សម្រាប់មូលដ្ឋាន ហើយមន្ទីរហិរញ្ញវត្ថុសេនាធិកាគណៈកម្មាធិការប្រជាជនខេត្តដោះស្រាយញ្ញតិទាំងអស់របស់មូលដ្ឋានដែលទាក់ទិនដល់មូលដ្ឋានសម្ភារៈ និងបណ្តាញបញ្ជូនតាមអនឡាញ។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើថា ដល់ថ្ងៃទី ៣០ ខែកញ្ញា គម្រោងទាំងអស់ត្រូវបញ្ចេញទុនវិនិយោគសាធារណៈយ៉ាងហោចណាស់ ៧០%។ អនុវត្តផែនការកំណត់តំបន់ជាបន្ទាន់។ បង្កើតគម្រោងរៀបចំសកម្មភាពសន្និបាត APEC ២០២៧។ មានដំណោះស្រាយរឹងមាំ ខ្លាំងក្លា និងទាន់ពេលវេលាជាងទៀត ដើម្បីជំនះឧបសគ្គ និងកង្វះខាតភ្លាមៗ សម្រាប់ពន្លឿនល្បឿនផ្តល់ទុនវិនិយោគសាធារណៈក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៥ បង្កើនការធ្វើវិមជ្ឈការ មជ្ឈការថែមទៀត និងបង្កើនការទទួលខុសត្រូវរបស់អ្នកជាប្រមុខក្នុងការសម្រេចលើគោលការណ៍វិនិយោគ និងសម្រេចវិនិយោគលើគម្រោង។ ទន្ទឹមនិងនោះ បង្កើនអនុវត្តសេចក្តីបញ្ចប់អធិការកិច្ចនិងត្រួតពិនិត្យសាលក្រមរដ្ឋបាល។ ធានាសន្តិសុខតាមព្រំដែន គ្រប់គ្រងការរត់ពន្ធ គ្រឿងញៀន និងដោះស្រាយឧក្រិដ្ឋកម្មយ៉ាងម៉ឹងមាត់៕
ប្រែ៖ ណារីពៅ