អានយ៉ាងខិតខំដល់ឆាំ្ន ២០៣០សម្រេចបានអត្រាកំណើនសេដ្ឋកិច្ចឯកជនប្រចាំឆាំ្នជាមធ្យមពី ១០-១២%

ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតអំពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមហាជន និងសង្គមទាំងមូលអំពីជំហរនិងតួនាទីដ៏សំខាន់របស់សេដ្ឋកិច្ចឯកជន។ អានយ៉ាងបានកំណត់សេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់បំផុតនៃខឿនសេដ្ឋកិច្ចមូលដ្ឋាន ដោយមានតួនាទីនាំមុខក្នុងការលើកកម្ពស់កំណើន GRDP បង្កើតការងារ បង្កើនផលិតភាពការងារ និងបង្កើនភាពប្រកួតប្រជែង។

អានយ៉ាងខិតខំដល់ឆាំ្ន ២០៣០​ សម្រេចបានអត្រាកំណើនសេដ្ឋកិច្ចឯកជនជាមធ្យមប្រចាំឆ្នាំប្រហែលជាពី ១០-១២%។ អត្រារួមចំណែករបស់វិស័យឯកជនក្នុងការរចនាផលិតផលនៅលើភូមិសាស្ត្រខេត្តសម្រេចបានពី៨៥-៩០% GRDP​ និងចំណូលថវិកាសរុបរបស់ខេត្តពី៧០-៨០% ដោះស្រាយការងារដល់​ពលករ​សម្រេច​បានប្រហែលពី ៨៤-៨៥% នៃកម្លាំងពលកម្មសរុប​ ផលិតភាពការងារកើនឡើងជាមធ្យមប្រចាំឆ្នាំ​ប្រ​មា​ណ​ពី,៥-៩,៥%។ អំពីការអភិវឌ្ឍធុរកិច្ច និងលើក​កម្ពស់​គុណភាពផលិតកម្មអាជីវកម្ម ខេត្តទាំងមូលមាន​ធុរ​កិច្ចធ្វើសកម្មភាពយ៉ាងហោចណាស់ ២៦.០០០ ក្នុង​នោះ​មានធុរកិច្ចខ្នាតមធ្យម និងខ្នាតធំយ៉ាងហោចណាស់​​ ២០០ និងធុរកិច្ចឈានមុខគេចំនួន ២០ ដែល​នាំ​ផ្លូវផលិតផលសំខាន់ៗរបស់ខេត្ត។ បង្កើនគុណភាព និងប្រសិទ្ធភាពផលិតកម្ម អាជីវកម្មនៅក្នុងវិស័យ​សេដ្ឋ​កិច្ច​ឯកជនរបស់ខេត្ត បង្កើតធុរកិច្ចខ្នាតធំ ផលិត​ផល​មាន​ពាណិជ្ជសញ្ញាការពារ និងមានកម្លាំង​ប្រកួតប្រជែងទីផ្សារ​ អាជីវកម្មចីរភាព។ ផ្តោតលើការកែលម្អ​បរិ​យា​កាស​វិនិយោគអាជីវកម្ម និងកំណែទម្រង់រដ្ឋបាល ដោយ​ខិតខំនាំយកសន្ទស្សន៍ប្រកួតប្រជែងខេត្ត (PCI) សន្ទស្ស​ន៍កំណែទម្រង់រដ្ឋបាល (PAR Index) និង​សន្ទ​ស្ស​ន៍ពេញចិត្តរបស់ប្រជាពលរដ្ឋ អង្គការសម្រាប់​សេវា​កម្ម​របស់ស្ថាប័នរដ្ឋបាលរដ្ឋ (SIPAS) សន្ទស្សន៍នវា​នុវត្ត​ន៍​ថ្នាក់មូលដ្ឋាន (PII) ស្ថិតក្នុងក្រុមខេត្ត និងក្រុង​កំ​ពូល​​ទាំង ១៥ នៃប្រទេស។

ខិតខំ​ដល់ឆ្នាំ២០៤៥ សេដ្ឋកិច្ចខេត្តអានយ៉ាង​អភិវឌ្ឍ​ខ្លាំង​​ទាំងគុណភាពនិងបរិមាណវិស័យ​សេដ្ឋកិច្ចឯក​ជន​របស់​ខ្លួនឲ្យកាន់តែរឹងមាំទាំងបរិមាណ និងគុណភាព ជា​មួយនឹងសមត្ថភាពប្រកួតប្រជែង  មានកម្លាំង​ប្រកួត​ប្រ​ជែង​ និងសមាហរណកម្មអន្តរជាតិ។ ខេត្តទាំងមូល​មាន​ធុរកិច្ចយ៉ាងហោចណាស់ ៦៥.០០០ ក្នុងនោះមាន​ធុរ​កិច្ចខ្នាតមធ្យម និងខ្នាតធំយ៉ាងហោចណាស់ ៤៥០ បាន​រួមចំណែកជាង ៩០% នៃ GRDP

ដើម្បីសម្រេចបាននូវគោលដៅខាងលើ និង​ផ្សព្វ​ផ្សាយ​អនុ​វត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល កម្មវិធី​សកម្ម​ភាព​របស់គណៈកម្មាធិការបក្សខេត្ត អានយ៉ាង បាន​ផ្សព្វ​ផ្សាយទៅដល់មន្ទីរ គណៈ ផ្នែក  និងឃុំ សង្កាត់​តំបន់​ពិសេសឲ្យជាក់ស្តែង និងរៀបចំផ្សព្វ​ផ្សាយយ៉ាង​ខ្លាំង​ក្លានូវភារកិច្ចដូចខាងក្រោម៖ ផ្លាស់ថ្មីការគិត ឯក​ភាព​ខ្ពស់អំពីការយល់ដឹង និងសកម្មភាព ដាស់ទំនុក​ចិត្ត​ និងសេចក្តីប្រាថ្នានៃជាតិ បង្កើតជាកម្លាំង​ចលករ​ថ្មី​និង​សន្ទុះថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ជំរុញ​ខ្លាំង​កំណែទម្រង់ ល្អឥតខ្ចោះ បង្កើនគុណភាពស្ថាប័ន គោល​នយោបាយ ធានា និងការពារសិទ្ធិកម្មសិទ្ធិ សិទ្ឋ​ទ្រព្យ​សម្បត្តិ សិទ្ឋសេរីភាពអាជីវកម្ម សិទ្ធិប្រកួតប្រជែង​ស្មើ​ភាព​គ្នា និងធានាការអនុវត្តកិច្ចសន្យាសម្រាប់​សេដ្ឋ​កិច្ច​​ឯកជន។ បង្កើតភាពងាយស្រួលដល់សេដ្ឋកិច្ច​ឯក​ជន​ក្នុងការចូលប្រើប្រាស់ធនធានអំពីដីធ្លី ទុន និងធន​ធាន​​មនុស្សគុណភាពខ្ពស់។ជំរុញវិទ្យាសាស្ត្រ និង​បច្ចេក​វិជ្ជា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការ​ផ្លាស់​ប្តូរ​បៃ​តង​ និងការអាជីវកម្មដោយប្រសិទ្ធភាព និងចីរ​ភាព​ក្នុង​​សេដ្ឋកិច្ចឯកជន។ បង្កើនការតភ្ជាប់​រវាង​ធុរ​កិច្ច​ឯក​ជន​ ជាមួយធុរកិច្ចរដ្ឋ និងធុរកិច្ច FDI។ ការបង្កើត និង​អភិ​វឌ្ឍធុរកិច្ចខ្នាតមធ្យម និងធំ និងក្រុមហ៊ុន​សេដ្ឋកិច្ច​ឯក​ជនយ៉ាងឆាប់រហ័ស។​ផ្តល់ការគាំទ្រពិតប្រាកដ និងមានប្រសិទ្ធ​ភាពដល់​ធុរ​កិច្ច​​ខ្នាតតូច តូចខ្លាំងនិងគ្រួសារ។ លើកកម្ពស់ការ​គោរ​ព​​ក្រមសីលធម៌អាជីវកម្ម ពង្រីកទំនួលខុសត្រូវសង្គម លើកកម្ពស់ស្មារតីអាជីវកម្មខ្លាំងក្លា​ បង្កើតលក្ខខណ្ឌ​អំណោយផលទាំងអស់សម្រាប់ធុរជនចូលរួមក្នុងអភិបាល​កិច្ចជាតិ ការកែលម្អបរិយាកាសអាជីវកម្ម ការ​កែ​លម្អ​យន្តការ និងគោលនយោបាយស្តីពីការត្រួតពិនិត្យ ការ​ធ្វើសវនកម្ម ការផ្តល់អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ការ​ប្រ​កួត​ប្រជែង និងការក្ស័យធនធុរកិច្ច ការគាំទ្រដល់​ការ​ទទួល​បានដីធ្លី ផលិតកម្ម និងបរិវេណអាជីវកម្ម និង​ការ​ជួល​ទ្រព្យសម្បត្តិសាធារណៈ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជន​ខេត្ត ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ កំណើន GRDP​ របស់ខេត្តអានយ៉ាងសម្រេចបាន ៧,៨%​ ឈរ​ចំ​ណាត់​ថ្នាក់លេខមួយក្នុងតំបន់វាលរាបទន្លេគឺវឡុង ឈរ​ចំ​ណាត់​ថ្នាក់លេខ២៥ ក្នុងចំណោមខេត្ត និងក្រុង​ចំនួន​៣៤​។ សកម្មភាពនៅតាមច្រកទ្វារព្រំដែនបានគ្រប់​គ្រង​តឹង​រ៉ឹង​ ការដោះដូរពាណិជ្ជកម្មស្ថិរភាព។ ចំណូល​នាំ​ចូល​ និងនាំចេញសរុបនៅច្រកទ្វារព្រំដែន​សម្រេច​បាន​ប្រ​មាណ ១០៧លានដុល្លារអាមេរិក (កើនឡើង ២០​%​)​ ក្នុងនោះនាំចេញ ៦២លានដុល្លារអាមេរិក (កើនឡើង ៩%​) និងនាំចូល ៤៥លានដុល្លារអាមេរិក (កើនឡើង ៤០​%)​។ វិស័យឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ច​ព្រំ​ដែន​មានគម្រោងនូវមានសុពលភាពចំនួន ៦៦ (រួម​មាន​គម្រោង FDI ចំនួន ១០) ដែលមានដើម​ទុនចុះ​បញ្ជី​សរុបប្រមាណ ១៣,៤២០ ពាន់លានដុង ទំហំ​ផ្ទៃ​ដី​​ជួល​ចំនួន ២១៨ ហិកតា។ បង្កើតការងារ​សម្រាប់​ពល​ករ​ប្រមាណ ៣៧.០២៦ នាក់៕  

ប្រែ៖ ណារីពៅ