Bỏ qua đến nội dung chính
អានយ៉ាងខិតខំសម្រេចឲ្យបានកំណើន GRDP ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ចាប់ពី ១២,៣៨% ឡើងទៅ

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នីតិកាលទី១១ បានរៀបចំសម័យប្រជុំលើកទី៤ (សម័យប្រជុំជាប្រចាំពាក់កណ្តាលឆ្នាំ ២០២៦) ដើម្បីវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខ ការប្រមូល និងចំណាយថវិការដ្ឋ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ ពិភាក្សាអំពីលទ្ធផលដែលសម្រេចបាន និងមិនទាន់សម្រេច នៅមានការខ្វះខាត មូលហេតុ និងមេរៀនបទពិសោធន៍ ព្រមទាំងសម្រេចលើភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ដើម្បីខិតខំសម្រេចឲ្យបានខ្ពស់បំផុតនូវគោលដៅ និងសន្ទស្សន៍នៃឆ្នាំ២០២៦។

គណៈប្រធានសម័យប្រជុំក្រុមប្រឹក្សាប្រជាជនលើកទី៤

ក្រុមប្រឹក្សាប្រជាជនខេត្ត បានមានសេចក្តីសម្រេច​ចិត្ត​លើ​ភារកិច្ច និងដំណោះស្រាយសម្រាប់រយៈពេល ៦ ខែ​ចុង​ឆ្នាំ ដោយប្តេជ្ញាចិត្តសម្រេចឲ្យបាន និងលើស​សន្ទ​ស្សន៍​អភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៦ និង​កំ​ណើន​ GRDP ពេញមួយឆាំ្នសម្រេចឲ្យបានពី ១០,​៧១%​ ឡើងទៅ តាមរយៈនោះ កំណើនក្នុងរយៈពេល ៦ ខែចុងឆ្នាំ ត្រូវសម្រេចឲ្យបានពី ១២,៣៨% ឡើង​ទៅ​។

លោក លេ ក្វាង ទុង លេខាបក្សខេត្ត ថ្លែង​មតិ​ណែ​នាំ​សម័យ​ប្រជុំ

ថ្លែងមតិណែនាំនៅសម័យប្រជុំ លោក លេ ក្វាង ទុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្ត បាន​ទាមទារឲ្យគណៈកម្មាធិការប្រជាជនខេត្ត ផ្តោត​លើ​ការណែនាំ និងចង្អុលបង្ហាញយ៉ាងស្វិតស្វាញ ស្រប​គ្នា​ និងមានប្រសិទ្ធភាព នូវដំណោះស្រាយសម្រាប់​ការ​អភិ​វឌ្ឍសេដ្ឋកិច្ច-សង្គម។​ ត្រួតពិនិត្យជា​ប្រចាំ​នូវ​សន្ទ​ស្ស​​ន៍ និងគម្រោងនីមួយៗ ដើម្បីដោះស្រាយ​ការ​លំ​បាក និងឧបសគ្គ ខិតខំសម្រេចឲ្យបានខ្ពស់បំ​ផុត​នូវ​គោល​ដៅឆ្នាំ២០២៦។ ផ្សព្វផ្សាយយុទ្ធសាស្ត្រ និង​កា​វាយ​​ទម្លុះរបស់ការិយាល័យនយោបាយ។

ផ្តោតលើរាល់ធនធានទាំងអស់ ដើម្បីអនុវត្តគោលដៅ​កំ​ណើន​សេដ្ឋកិច្ចជាលេខពីរខ្ទង់ ដោយចាត់ទុកនេះ​ជា​ភារកិច្ចនយោបាយសំខាន់របស់ប្រព័ន្ធនយោបាយទាំងមូល។ ដោះស្រាយយ៉ាងស្វិតស្វាញនូវ​ចំណុច​រាំង​ស្ទះ​ផ្នែក​យន្តការ និងគោលនយោបាយ។ កែលម្អបរិយា​កាស​​វិនិយោគ និងធ្វើអាជីវកម្ម។ គាំទ្រអាជីវកម្ម​អភិ​វឌ្ឍ​។​ ពង្រីកជាអតិបរមានូវសក្តានុពល និងគុណស​ម្បត្តិ​ខាង​កសិកម្ម សេដ្ឋកិច្ចសមុទ្ទ សេដ្ឋកិច្ចព្រំដែន ពាណិ​ជ្ជ​កម្ម​ សេវាកម្ម ទេសចរណ៍ និងភស្តុភារកម្ម។ បង្កើត​ជា​កម្លាំង​ជំរុញកំណើនថ្មី លើកកម្ពស់សមត្ថ​ភាព​ប្រកួត​ប្រ​ជែង​ អភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

ពន្លឿន​ល្បឿននៃការបញ្ចេញទុនវិនិយោគសាធារណៈ ដោយ​កំណត់ថា នេះជាកម្លាំងជំរុញដ៏សំខាន់មួយ​សម្រាប់​ជំរុញកំណើនសេដ្ឋកិច្ច។ ដោះស្រាយឲ្យ​បាន​ដាច់ស្រឡះនូវបញ្ហាលំបាកទាក់ទងនឹងការរំដោះផ្ទៃរាបនិងប្រភពសម្ភារៈសម្រាប់គម្រោងសំខាន់ៗ។ ដោះ​ស្រាយ​យ៉ាងម៉ឺងម៉ាត់ និងឲ្យបានដាច់​ស្រឡះ​នូវ​សំ​ណង់​ និងគម្រោងដែលនៅសេសសល់​អូសបន្លាយ​ពេល​យូរ ព្រមទាំងទ្រព្យសម្បត្តិសាធារណៈ​ដែល​លើស​​តម្រូវការ ដោយកំណត់ថានេះជាភារកិច្ចសំខាន់ ដើ​ម្បី​បើកផ្លូវឲ្យធនធានមានដំណើរការរលូន ទប់ស្កាត់​ការ​បាត់បង់ និងការខ្ជះខ្ជាយ។ អនុវត្តការសន្សំសំចៃ និង​ទប់ស្កាត់ការខ្ជះខ្ជាយ។ ដោយ​ផ្តោតលើធនធាន​វិនិ​យោគ​លើហេដ្ឋារចនាសម្ព័ន្ធ និងការរៀប​ចំកែលម្អ​ទី​ក្រុង​ ដើម្បីបម្រើសន្និសីទ APEC ឆ្នាំ២០២៧ ដោយ​កំ​ណត់​ថា នេះជាភារកិច្ចនយោបាយដ៏សំខាន់ពិសេស ដែល​មជ្ឈិមបានប្រគល់ជូន។

ជំរុញ​ខ្លាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​ការ​ផ្លាស់ប្តូរឌីជីថល ដោយកំណត់ថា នេះជាកម្លាំង​ជំរុញ​មានភាពវាយទម្លុះ ដើម្បីលើកកម្ពស់​ផលិត​ភាព​ការ​ងារ សមត្ថភាពប្រកួតប្រជែង និងប្រសិទ្ធភាពនៃការ​គ្រប់​គ្រង។ ពន្លឿនការកសាងអាជ្ញាធរឌីជីថល សេដ្ឋ​កិច្ច​ឌីជីថល និងសង្គមឌីជីថល។ អនុវត្តយ៉ាងខ្លាំង​ក្លា​នូវ​ទិន្ន​ន័យឌីជីថល និងបញ្ញាសិប្បនិម្មិត ក្នុងការគ្រប់គ្រង ដឹក​នាំ និងបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម។ អង្គ​ភាព​នី​មួយ​ៗ ត្រូវមានផលិតផលនៃការផ្លាស់ប្តូរឌីជីថល​ជាក់​ស្តែង​ បិតប្រាកដ ដោយមិនរូបភាពនោះទេ។ល។

ប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត បោះឆ្នោតជាឯកច្ឆន្ទ​សម្រាប់​ការឆ្លងសេចក្តីសម្រេចចិត្ត

នៅសម័យប្រជុំ ក្រុមប្រឹក្សាប្រជាជនខេត្ត បានឆ្លង​ការ​កែ​សម្រួលកម្មវិធីអភិវឌ្ឍលំនៅដ្ឋានខេត្តអានយ៉ាង ដំ​ណាក់​កាល ២០២១-២០៣០ ដោយអភិវឌ្ឍបន្ថែម​កម្រាល​ផ្ទះជាង ៤៥ លានម៉ែត្រការ៉េ បង្កើនផ្ទៃ​ក្រឡា​នៃ​​កម្រាលផ្ទះជាសរុប នៅលើភូមិសាស្ត្រខេត្តជាង ១២៣ លានម៉ែត្រការ៉េនៅឆ្នាំ២០៣០ ផ្ទៃក្រឡាលំ​នៅ​ដ្ឋានជាមធ្យមក្នុងមនុស្សម្នាក់នៅក្នុងខេត្តទាំងមូលដល់ឆ្នាំ​២០៣០ សម្រេចបានប្រមាណ ៣២,៨ ម៉ែត្រ​ការ៉េ/​មនុស្ស​ម្នាក់។ ដល់ឆ្នាំ២០៣០ អត្រាលំនៅដ្ឋាន​រឹងមាំ​នៅ​លើភូមិសាស្ត្រខេត្ត សម្រេចបានជាង ៩៥% ក្នុង​នោះ​ តំបន់ទីក្រុងសម្រេចបាន ១០០%។ ខេត្តផ្តល់​អាទិ​ភាពដល់ផ្នែកលំនៅដ្ឋានសង្គម លំ​នៅ​ដ្ឋាន​សម្រាប់​កម្ម​ករ​ លំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាប និង​កែ​លម្អ​គុណភាពលំនៅដ្ឋាន។

ក្រុមប្រឹក្សាប្រជាជនខេត្ត បានឆ្លងសេចក្តីសម្រេចចិត្ត​កំណត់​តំបន់ដែលមិនអនុញ្ញាតឲ្យចិញ្ចឹមសត្វ តំបន់​ចិញ្ចឹម​សត្វត្រចៀកកាំ និងគោលនយោបាយគាំទ្រ នៅ​ពេលផ្លាស់ទីមូលដ្ឋានចិញ្ចឹមសត្វចេញពីតំបន់ដែលមិនអនុ​ញ្ញាតឲ្យចិញ្ចឹមសត្វនៅក្នុងមូលដ្ឋាន។ គាំទ្រ ៥០% នៃ​ការចំណាយសរុបសម្រាប់​ការផ្លាស់ទី​សត្វ​ចិញ្ចឹម​ទៅ​ទី​​តាំងថ្មីដែលសមស្របតាមបទប្បញ្ញត្តិ ដោយ​ទឹកប្រាក់​គាំ​ទ្រ​ជាអតិបរមាមិនលើសពី ៥០០ លានដុង/​មូល​ដ្ឋាន​។ គាំទ្រ ១០០% លើការចំណាយ​សម្រាប់​ការ​បណ្តុះ​បណ្តាល និងហ្វឹកហាត់ដើម្បីប្តូរពី​ការចិញ្ចឹម​សត្វ​ទៅ​មុខ​របរផ្សេងទៀត ដោយទឹកប្រាក់គាំ​ទ្រជាអតិបរមា​មិន​លើសពី ៣ ខែនៃប្រាក់បៀវត្សគោល/មនុស្សម្នាក់។ 

លោក ហូ វាន់ ម៉ឹង ​អនុលេខាបក្សខេត្ត ប្រធាន​គណៈ​កម្មា​ធិ​ការប្រជាជនខេត្ត ថ្លែងមតិនៅសម័យប្រជុំ​

នៅសម័យប្រជុំ ក្រុមប្រឹក្សាប្រជាជនខេត្ត ក៏បានឆ្លង និងចេញសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិមជ្ឈការឲ្យក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ សម្រេចលើការបែងចែក និង​កែសម្រួលផែនការវិនិយោគសាធារណៈរយៈពេលមធ្យម និងប្រចាំឆ្នាំ។ កំណត់អត្រាប្រមូល របបប្រមូល បង់ គ្រប់​គ្រង និងប្រើប្រាស់កម្រៃសម្រាប់ការទាញយក និង​ប្រើ​ប្រាស់ឯកសារដីធ្លី។ កំណត់កម្រៃសម្រាប់​ការវាយ​តម្លៃ​គម្រោង របាយការណ៍ស្តីពីការស្ទង់មតិ វាយតម្លៃ​បរិ​មាណបម្រុង ទាញយក និងប្រើប្រាស់ទឹកក្រោមដី។ កម្រៃ​សម្រាប់ការវាយតម្លៃគម្រោងទាញយក និងប្រើ​ប្រាស់​ទឹក​លើផ្ទៃដី និងទឹកសមុទ្ទ។ កម្រៃសម្រាប់ការវាយ​តម្លៃឯក​សារអំពី​លក្ខ​ខណ្ឌ​ប្រកប​មុខ​របរខួងយកទឹកក្រោមដី។ កំណត់ខ្លឹមសារ និងភារ​កិច្ច​​ចំណាយសម្រាប់ការថែទាំ ជួសជុល និងដោះ​ស្រាយ​​ជាបន្ទាន់នូវឧប្បត្តិហេតុទំនប់។ អនុម័ត​បញ្ជី​មូល​​និធិដីធ្លីដែលគ្រោងទូទាត់ជូនវិនិយោគិន ដើម្បី​អនុ​វត្ត​គម្រោង BT។ កែសម្រួលគោលនយោបាយ​វិនិ​យោគ​គម្រោងផ្លូវរថភ្លើងអគ្គិសនីទីក្រុង ដំណាក់​កាល​ទី​១​ និងគម្រោងមជ្ឈមណ្ឌលរៀបចំសន្និសីទ APEC តាម​​​ទម្រង់ភាពជាដៃគូរដ្ឋ-ឯកជន (PPP)។ កម្រិត​ចំ​ណាយ​​សម្រាប់ការអនុវត្តគម្រោង “កសាងសង្គមសិក្សា ដំណាក់កាល ២០២១-២០៣០”។គាំទ្រពលករ​ខេត្ត​អាន​យ៉ាង ទៅធ្វើការនៅបរទេសតាម​កិច្ចសន្យា​ជា​ដើម​។​

ប្រតិភូ ង្វៀន ធី ង៉ុក ប៊ិច ក្រុមប្រតិភូលេខ២៧ នៃ​ក្រុម​ប្រឹក្សា​ប្រជាជនខេត្ត (រួមមានឃុំ វិញ ប៊ិញ វិញ ផុង វិញ ធ្វឹន​ និង អ៊ូ មិញ ធឿង) ដាក់សំណួរសួរដេញដោល
លោក ង្វៀន ហ្វាង ថុង ​នាយកមន្ទីរកិច្ចការផ្ទៃក្នុង ឆ្លើយ​តបសំណួរសួរដេញដោលរបស់ប្រតិភូ

នៅក្នុងសម័យប្រជុំ ប្រតិភូបានពិភាក្សា សួរដេញដោល និងឆ្លើយតបការសួរដេញដោលអំពីបញ្ហាដែលអ្នកបោះឆ្នោត​យកចិត្តទុកដាក់ ដូចជា៖ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាពសង្គម។ កំណែទម្រង់រដ្ឋបាល ការ​ផ្លាស់​ប្តូរ​ឌីជីថល ការដោះស្រាយសំរាម និងការ​បំពុល​បរិស្ថាន​នៅក្នុងមូលដ្ឋាន។ វិស័យដីធ្លី ការចេញវិញ្ញា​បន​បត្រ​សិទ្ធិប្រើប្រាស់ដីធ្លី។ ការគាំទ្រគោលនយោបាយ និង​លក្ខខណ្ឌធ្វើដំណើរសម្រាប់កម្មាភិបាល រដ្ឋកា​រ​ថ្នាក់​ឃុំ​ បន្ទាប់ពីការរួមបញ្ចូលខេត្ត និងការអនុវត្ត​អាជ្ញាធរ​មូល​ដ្ឋាន ២ ថ្នាក់។ល។

អ្នកស្រី លេ ហុង ថាំ អនុប្រធានប្រចាំ​ការក្រុម​ប្រឹក្សា​ប្រ​ជា​​ជនខេត្តអានយ៉ាង ថ្លែងសុន្ទរកថាបិទសម័យប្រជុំ

ថ្លែងសុន្ទរកថាបិទសម័យ​ប្រជុំ អ្នកស្រី លេ ហុង ថាំ អនុ​ប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បាន​សង្កត់ធ្ងន់ថា ក្រុមប្រឹក្សាប្រជាជនខេត្ត បានឯក​ភាព​​ឆ្លងសេចក្តីសម្រេចចិត្តចំនួន ២០ ដោយ​មាន​ការ​គាំ​ទ្រ និងឯកភាពខ្ពស់។ សេចក្តីសម្រេចទាំងនេះ បាន​ប្រ​កាន់ខ្ជាប់នូវគោលការណ៍របស់បក្ស បទប្បញ្ញត្តិ​របស់​ច្បាប់​ និងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ផ្តោត​លើ​ការ​ដោះស្រាយបញ្ហាសំខាន់ៗ និងបន្ទាន់ ដោយ​ឆ្លើយ​តប​ទាំងតម្រូវការចំពោះមុខ និងបង្កើតមូលដ្ឋាន​សម្រាប់​អនុវត្តភារកិច្ចអភិវឌ្ឍក្នុងពេលខាងមុខ។

អ្នកស្រី លេ ហុង ថាំ អនុប្រធានប្រចាំការ​ក្រុមប្រឹក្សា​ប្រ​ជា​​ជនខេត្តអានយ៉ាង បានស្នើឲ្យគណៈប្រចាំការ​ក្រុម​ប្រឹក្សា​ប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គ្រប់​លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាននានា ប្រញាប់​ផ្សព្វផ្សាយ និងធ្វើឲ្យមានភាពជាក់លាក់​យ៉ាង​ពេញលេញនូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តដែលក្រុមប្រឹក្សា​ប្រជាជនខេត្តទើបបានឆ្លងនេះ ទៅជាកម្មវិធី ផែន​ការ និងភារកិច្ចជាក់លាក់។ កំណត់ឲ្យបាន​ច្បាស់​លាស់​នូវ​បន្ទុក និងល្បឿនអនុវត្ត។ បង្កើនការត្រួត​ពិ​និត្យ​ ជំរុញ និងដោះស្រាយទាន់ពេលវេលា​នូវការ​លំ​បាក​ និងបញ្ហាឧបសគ្គ ដើម្បីធានាឲ្យសេចក្តី​សម្រេច​ចិត្ត​ទាំង​នេះ បានផ្សព្វផ្សាយអនុវត្តស្របគ្នា ប្រ​សិទ្ធ​ភាព​ និងឆ្លើយតបតម្រូវការអភិវឌ្ឍរបស់ខេត្ត និងការ​រំពឹង​ទុករបស់អ្នកបោះឆ្នោត និងប្រជាជន៕

ប្រែ៖ ណារីពៅ