ព្រឹកថ្ងៃទី ១៩ មិថុនា បក្ខភាគខេត្ត ក្រុម ប្រឹក្សា ប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង បើកកិច្ចជូបប្រជុំអបអរសាទរខួបលើកទី ១០០ឆាំ្នទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥)។
លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។លោក ឡេវ៉ាន់នឹង អតីតអនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង រួមជាមួយនិងសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរផ្នែកថ្នាក់ខេត្ត និងអ្នកសារព័ត៌មាន ការីនិពន្ធក្នុង និងក្រៅខេត្តបានចូលរួម។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើសេចក្តីជូនពរដ៏ល្អបំផុតដល់អ្នកសារព័ត៌មានជើងចាស់ អង្គការមហាជនក្រុមអ្នកសារព័ត៌មាន ខេត្តអានយ៉ាង បណ្តាស្ថាប័នសារព័ត៌មានក្រៅខេត្ត ក្នុងឱកាសរម្លឹកខួបលើកទី ១០០ឆាំ្នទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា៖ ក្រោយរយៈពេល ១០០ឆាំ្នកសាង និងអភិវឌ្ឍន៍ គ្រឹះសារព័ត៌មានបដិវត្តន៍វៀតណាមបានមានការរីកចម្រើនយ៉ាងខ្លាំងក្លាទាំងចំនួន បរិមាណ គុណភាព កម្មវិធី និងខ្លឹមសារនៃផលិតផលបោះពុម្ព ជាជំហានដំបូងបានគ្រប់គ្រងបច្ចេកវិជ្ជាសារគមនាគមន៍ទំនើប។ មានភ្នាកងារសារព័ត៌មានជាច្រើនបានអភិវឌ្ឍន៍ទៅជាភ្នាក់ងារសារព័ត៌មានពហុប្រព័ន្ធផ្សព្វផ្សាយស្មើៗតំបន់ និងពិភពលោក ហើយក្រុមអ្នកសារព័ត៌មាន កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ខ្ជាប់ខ្ជួនអំពីឆន្ទៈនយោបាយ ពូកែអំពីវិជ្ជាជីវៈ គំរូអំពីសីលធម៌វិជ្ជាជីវៈនិងអនុវត្តបានល្អនៅទំនួលខុសត្រូវសង្គម។
នៅក្នុងលំហូរវីរភាពនោះ ក្រុមអ្នកសារព័ត៌មានអានយ៉ាង មានមោទនភាពក្នុងការបំពេញទំព័រប្រវត្តិសាស្ត្រផ្ទាល់ខ្លួន រួមចំណែកក្នុងការតាក់តែងបន្ថែមនូវរបទដ៏ភ្លឺរបស់សារព័ត៌មានបដិវត្តន៍វៀតណាម។ជាមួយនឹង ក្រុមអ្នកសារព័ត៌មាននិងសមាជិកសមាគមអ្នកសារព័ត៌មានជាង ២០០នាក់ និងកម្មាភិបាលរាប់រយនាក់ដែលកំពុងបំពេញការងារព័ត៌មាន ឃោសនាការ បណ្តាស្ថាប័នសារព័ត៌មាន និងសារគមនាគមន៍ក្នុងខេត្តបានអនុវត្តយ៉ាងម៉ឹងមាត់នូវការដឹកនាំ និងណែនាំរបស់បក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងការតម្រង់ទិសឃោសនារបស់គណៈឃោសនាអប់រំនិងគណចលនាមហាជនបក្ខភាគខេត្ត ច្បាមជាប់គោលដៅរក្សាខ្ជាប់ខ្ជួននយោបាយ និងបង្កើតការយល់ស្របពីសង្គម និងទំនុកចិត្តពីប្រជាជនចំពោះបក្សនិងរបប ព័ត៌មានទាន់ពេលវេលា ស្មោះត្រង់ និងទូលំទូលាយនៅការងារកសាងបក្ស ជីវភាពនយោបាយ សេដ្ឋកិច្ច-សង្គមនៅក្នុងប្រទេស និងក្នុងខេត្ត ហើយអនុវត្តបច្ចេកវិជ្ជាទំនើបនិង ធ្វើពិពិធកម្មទម្រង់បញ្ជូនព័ត៌មាន ដើម្បីឆ្លើយតបតម្រូវការព័ត៌មានថ្ងៃកាន់តែខ្ពស់របស់មិត្តអ្នកអាន។ រួមជាមួយនោះ បណ្តាស្ថាប័នសារព័ត៌មានក្រៅខេត្តក៏តែងតែត្រួតពិនិត្យនិងរាយការណ៍ជាប្រចាំ និងបង្កើតប្រតិកម្មជាវិជ្ជមានអំពីខេត្តអានយ៉ាង។ ក្នុងទិដ្ឋភាពរួមនៃការកសាងបក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត សុទ្ឋតែមានតួនាទី និងសញ្ញាណជាវិជ្ជមានរបស់កម្លាំងសារព័ត៌មានក្នុង និងក្រៅខេត្តត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងការងារឃោសនា ផ្សព្វផ្សាយ រួមចំណែកជាផ្នែកមួយដ៏សំខាន់ដល់សមិទ្ធិផលរួមរបស់ខេត្ត។
ដើម្បីបន្តបំពេញបេសកកម្មនៃខ្លួន និងអមដំណើរជាមួយប្រជាជាតិក្នុងយុគសម័យអភិវឌ្ឍន៍ វិបុលភាព អរ្យធម៌ និងរ៉ូងរឿង តាងនាមថ្នាក់ដឹកនាំខេត្ត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចែករំលែកថា៖ បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តងានយ៉ាង តែងតែជឿជាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់ របស់សារព័ត៌មានក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ របស់ខេត្ត។ ទន្ទឹមនឹងនោះ តែងតែយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់សារព័ត៌មានអភិវឌ្ឍន៍ ហើយសង្ឃឹមថា មជ្ឈដ្ឋានសារព័ត៌មាន និងក្រុម អ្នកសារព័ត៌មានរបស់ខេត្តនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញបេសកកម្មដ៏រុងរឿងនៃខ្លួន ហើយបប្រើប្រជាជននិងបដិវត្តន៍ឲ្យបានល្អ។
បក្ខភាគរបស់ស្ថាប័នសារព័ត៌មាន និងសមាគមអ្នកកាសែតខេត្តត្រូវបន្តអនុវត្តឲ្យបានហ្មត់ចត់ និងស៊ីជម្រៅនៅគោលការណ៍៖បក្សដឹកនាំដាច់ខាត និងគ្រប់ជ្រុងជ្រោយសម្រាប់សកម្មភាពសារព័ត៌មាន ដើម្បីឆ្លើយតបតម្រូវការនៃបុព្វហេតុផ្លាស់ថ្មី កសាង និងអភិវឌ្ឍន៍ប្រទេស។ សារព័ត៌មានត្រូវច្បាមជាប់ទស្សនៈ គោលការណ៍ គោលម៌ាគារបស់បក្សការណ៍ណែនាំរបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ។ តាមជាប់ដង្ហើមជីវិតនៃសម័យកាល។ ឃោសនាផ្សព្វផ្សាយឥតដាច់រយៈអំពីកិច្ចការធំៗ សំខាន់ បន្ទាន់ដែលបច្ចុប្បន្ននេះបក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលកំពុងផ្តោតលើការរៀបចំអនុវត្ត។
ទន្ទឹមនិងនោះ អនុវត្តគោលការណ៍រួមអំពីការរៀបចំនិងពង្រួមអង្គការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ក្នុងនោះ រៀបចំអង្គការក្បាលម៉ាស៊ីនរបស់ស្ថាប័នសារព័ត៌មានក្នុងខេត្តអានយ៉ាងផងដែរ។ជាងពេលណាៗទាំងអស់ បណ្តាស្ថាប័នសារព័ត៌មាន និងឃោសនាការខេត្តអានយ៉ាង ចាំបាច់ត្រូវតែបង្កើនជាងទៀតការងារកសាងបក្សក្នុងផ្ទៃក្នុង ខិតខំពុះពារជម្នះការលំបាកចំពោះមុខ បន្តអះអាងពីពាណិជ្ជសញ្ញារបស់អ្នកសារព័ត៌មានអានយ៉ាង។ តាមរយៈនោះ រួមចំណែក អនុវត្តជោគជ័យនូវបេសកកម្មឈានមុខ វាយប្រហាលើសមរភូមិមនោគមវិជ្ជារបស់បក្ស។
បណ្តាស្ថប័នសារព័ត៌មានត្រូវតែយកចិត្តទុកដាក់ក្នុងការកសាងក្រុម កម្មាភិបាល អ្នកសារព័ត៌មាន និងអ្នកកែសម្រួលដែលមានឆន្ទៈនយោបាយរឹងមាំ ពូកែជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ ពិតប្រាកដជាគំរូភ្លឺ ឈានមុខគ្រប់សមរភូមិ ជាពិសេសគឺលើសមរភូមិព័ត៌មាន ឃោសនាការ ដើម្បីតស៊ូបង្ការទប់ស្កាត់ការប្រែប្រួលសន្តិភាព ស្វ័យប្រែប្រួល ស្វ័យប្រែធាតុផ្ទៃក្នុង។
សារព័ត៌មានត្រូវតែជំរុញខ្លាំងការសិក្សាស្រាវជ្រាវ ទាញយកផល និងអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ការផ្លាស់ប្តូរឌីជីថលសារព័ត៌មានផ្សារភ្ជាប់នឹងកំណែទម្រង់រដ្ឋបាល ការកសាងស្ថាប័នសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ធ្វើសកម្មភាពមានសុពលភាព ប្រសិទ្ធភាព និងសមាហរណកម្មអន្តរជាតិ។ បក្ខភាគ និងអាជ្ញាធរខេត្តតែងតែមានក្តីសង្ឃឹមនិងនឹងបង្កើតលក្ខខណ្ឌសម្រាប់ធនធានបន្ថែមទៀតដើម្បីស្របតាមបទប្បញ្ញត្តិច្បាប់សម្រាប់សារព័ត៌មានអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនក្នុងយុគសម័យថ្មីឲ្យបានល្អ។
ថ្នាក់ដឹកនាំខេត្តសង្ឃឹមថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល បណ្តាស្ថាប័នសារព័ត៌មាន និងឃោសនាការនៅលើភូមិសាស្ត្រខេត្តតែងតែប្រកៀកស្មារ ក្បែរគ្នា អនុវត្តបានល្អទាំងការងារសារព័ត៌មាននយោបាយ និងសារព័ត៌មានវប្បធម៌ ដោយផលិតផលសារគមនាគមន៍ បណ្តាវណ្ណកម្មសារព័ត៌មាន និងសិល្បៈប្លែកៗ គាំទ្រទាន់ពេលវេលា ដឹកនាំ និងជំរុញស្មារតីក្លៀវក្លាក្នុងពលកម្មផលិតកម្ម ការងារ ជម្នះរាល់ការលំពាក និងបញ្ហាប្រឈម រួមចំណែកសម្រេចគ្រប់ជ្រុងជ្រោយគោលដៅនិងភារកិច្ចឆ្នាំ ២០២៥ និងដំណាក់កាលបន្ទាប់។
ជាមួយនឹងប្រពៃណីល្អប្រសើរនិងបទពិសោធន៍ដ៏សម្បូរបែបដែលទទួលបាន ក្រុមអ្នកសារព័ត៌មាននិយាយរួម និងសារព័ត៌មានអានយ៉ាងនិយាយដោយឡែក នឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃអំពីគុណសម្បត្តិនយោបាយ សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ សម្រេចបេសកកម្មដ៏ឧត្តុងឧត្តមបានបក្ខភាគ អាជ្ញាធរ និងប្រជាជនប្រគល់ជូន។
សម្រាប់អ្នកសារព័ត៌មាន និងអ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មានមជ្ឈិមដែលប្រចាំការនៅក្នុងខេត្ត និងបណ្តាស្ថាប័នសារព័ត៌មាននៅក្រៅខេត្តនឹងបន្តការប្តេជ្ញា ផ្សារភ្ជាប់ជិតស្និទ្ធជាមួយស្រុកកំណើតអានយ៉ាង សហការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាពស្រុកកំណើត និងមនុស្សអានយ៉ាង អមដំណើរជាមួយថ្នាក់បក្ខភាគ អាជ្ញាធរ និងសារព័ត៌មាននៃខេត្ត បន្តរួមវិភាគទានបញ្ញាស្មារតី និងកម្លាំងសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិអានយ៉ាង។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារសារព័ត៌មាន និងឃោសនាការរបស់ខេត្តអានយ៉ាង ក្នុងឱកាសរម្លឹកខួបលើកទី ១០០ ឆាំ្ន ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម(ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥)៕
ប្រែ៖ ណារីពៅ