បញ្ចប់ពានរង្វាន់ជើងឯកកីឡាកាយវប្បកម្មថ្នាក់ជាតិឆ្នាំ២០២៥ ក្រុមកីឡាកាយវប្បកម្មខេត្តអានយ៉ាងដណ្ដើមបានមេដាយមាស៤គ្រឿង ប្រាក់៥គ្រឿង សំរឹទ្ធ១គ្រឿង រៀបចំណាត់ថ្នាក់លេខ៣ ក្រុមនារី និងចំណាត់ថ្នាក់លេខ៣ ទូទាំងក្រុម។




អត្តពលិកដែលឈ្នះមេដាយមាស រួមមាន៖ ផាម វ៉ាន់ម៉ាត់ក្នុងវិញ្ញាសាឯកត្តជនបុរសទម្ងន់៦០គីឡូក្រាម។ ឡេហ្វាយធឿង ក្នុងវិញ្ញាសាឯកត្តជនបុរសទម្ងន់ ៧០ គីឡូក្រាម។ ឌិញធីគឺមអាន - ឡេហ្វាយធឿង ក្នុងខ្លឹមសារកីឡាកាយវប្បបុរសនារីទម្ងន់៤៦គីឡូក្រាម។ តូឡានញី ក្នុងខ្លឹមសារ fitness នារីដល់ ១៦០ សង់ទីម៉ែត្រ។
ពានរង្វាន់ឯកកីឡាកាយវប្បកម្មថ្នាក់ជាតិឆ្នាំ២០២៥ បានប្រមូលផ្តុំអត្តពលិកជិត១៥០នាក់ មកពី១៣អង្គភាព ខេត្ត ក្រុងក្នុងប្រទេសទាំងមូល ចូលរួមប្រកួតក្នុងកម្រិតទម្ងន់ចំនួន ៣៣ រួមមាន៖ កីឡាកាយវប្បកម្មបុរស (៩កម្រិតទម្ងន់) កីឡាកាយវប្បកម្មនារី (៤កម្រិតទម្ងន់) កីឡាកាយវប្បកម្មបុរសនារី (៤កម្រិតទម្ងន់) កីឡាកាយវប្បកម្មសម្បទាបរិបូរណ៍បុរសនារី (៨ កម្រិតទម្ងន់) និង fitness បុរសនារី (៦ ខ្លឹមសារ)។
បញ្ចប់ពានរង្វាន់ម្ចាស់ផ្ទះទីក្រុងហូជីមិញរៀបចំណាត់ថ្នាក់លេខ១ ទូទាំងក្រុម ជាមួយនឹងមេដាយមាស៨ មេដាយប្រាក់១០ និងមេដាយសំរឹទ្ធ១០។ ទីក្រុងហូជីមិញ ២ រៀប ចំណាត់ថ្នាក់លេខ២ ទូទាំងក្រុម ដោយមានមេដាយមាសចំនួន៨ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធចំនួន៣៕
ប្រែ៖ ណារីពៅ