អានយ៉ាងចូលរួមផ្សារណាត់រដូវរងារនៅទីក្រុងហាណូយ

ចាប់ពីថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលផ្សារណាត់វៀតណាម (ទីក្រុងហាណូយ) ខេត្តអានយ៉ាង បានចូលរួមផ្សារណាត់រដូវរងារឆ្នាំ ២០២៥ លើកទីមួយ ដើម្បីផ្សព្វផ្សាយសក្តានុភាព និងប្រៀបខ្លាំងទៅអង្គការ និងអាជីវកម្មក្នុងនិងក្រៅប្រទេស។

តំបន់តាំងពិព័រណ៌របស់ខេត្តអានយ៉ាងនៅផ្សារណាត់រដូវ​រងារលើកទីមួយ ឆាំ្ន ២០២៥

មកជាមួយនឹង​ព្រឹត្តិការណ៍​នេះ ខេត្តអានយ៉ាង បាន​ចូល​រួម​ដាក់​តាំងបង្ហាញនៅតំបន់​ចំនួន ៣ រួម​មាន៖ តំបន់​​​ស្តង់​ទំនិញពាណិជ្ជកម្ម តំបន់​ស្តង់ទំនិញ​ទេសចរណ៍ និង​ស្តង់ទំនិញ​ម្ហូបអាហារ។ ជាក់ស្តែង តំបន់ស្តង់​ទំនិញ​ពាណិជ្ជកម្មដាក់តាំងផលិតផលជាង ៣០០មុខ គឺជាផលិតផល OCOP ផលិតផលឧស្សាហកម្ម ផលិតផលពាណិជ្ជកម្ម ទំនិញប្រើប្រាស់ដែលមានសក្តានុ​ភាព​នាំ​​ចេញរបស់ងាជីវកម្មចំនួន ១៧ ក្នុងខេត្ត។

ជា​​ពិសេស ក្នុងក្របខ័ណ្ឌនៃការពិព័រណ៍រួមដែលដឹកនាំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តង់ទំនិញ​ទេសចរណ៍អានយ៉ាង ក្រោមប្រធានបទ "អានយ៉ាង - គោលដៅមកកាន់ដោយសុវត្ថិភាព មិត្តភាព និងទាក់ទាញ" បានឧទ្ទេសនាមអំពីសក្តានុភាព ប្រៀបខ្លាំង​អំពី​ធនធានទេសចរណ៍របស់ខេត្តទៅដល់អាជីវកម្ម និងភ្ញៀវទេសចរ។ អមដំណើរជាមួយសកម្មភាពផ្សព្វផ្សាយ​​ទេសចរណ៍ខេត្តអានយ៉ាង មានអង្គភាពចូលរួមចំនួន ៤ រួមមាន មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងទេសចរណ៍ហាទៀន ដំណើរកម្សាន្ត Polou trip Victoriនិងអង្គភាពភូក្វុកមួយ តាំងបង្ហាញ​ពីផលិតផល​បោះ​​ពុម្ពផ្សាយផ្សព្វផ្សាយទេសចរណ៍។

ភ្ញៀវទេសចរទស្សនា ទិញទំនិញមកពីខេត្តអានយ៉ាង

ជាមួយនឹងស្តង់ទំនិញម្ហូបអាហារ ភ្ញៀវទេសចរនឹងបាន​រីករាយជាមួយមុខម្ហូបពិសេសរបស់ខេត្តដូចជា៖ បាយ​ស្រូបអង្ករបាក់ឡុងស្វៀន នំបញ្ជុកត្រីអានយ៉ាង បង្អែម​ត្នោតជាដើម។  តាមរយៈនោះ ជួយផ្សព្វផ្សាយរូបភាពវប្បធម៌ ណែនាំមុខម្ហូបពិសេសរបស់ខេត្តអាន​យ៉ាង​ និងភូមិភាគនិរតីទៅដល់ប្រជាជនរដ្ឋធានី និងភ្ញៀវ​​ទស្សនាផ្សារណាត់

ផ្សារណាត់​រដូវ​រងារ​លើក​ទី​មួយ​ ឆាំ្ន២០២៥ គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិ បើកចេញ​បរិ​យាកាសទំនាក់ទំនងពាណិជ្ជកម្ម និងចង្វាក់សមាហរកម្មនៃពាណិជ្ជសញ្ញាវៀត។ ព្រឹត្តិការណ៍នេះមាន​ទ្រង់​ទ្រាយស្តង់ទំនិញជាង ៣ពាន់របស់អាជីវកម្មជិត ២​ពាន់​ ៥០០ មកពីខេត្ត ក្រុងចំនួន ៣៤ គឺជាចំ​ណុច​ណាត់​សម្រាប់សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផល និងការតភ្ជាប់ទីផ្សាររបស់សហគមន៍​អាជី​វកម្មក្នុងប្រទេសទាំងមូល៕  

ប្រែ៖ ណារីពៅ