អានយ៉ាង និងសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបណ្តុះបណ្តាលប្រភពធនធានមនុស្ស បង្កើតកម្លាំងចលករក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព

នៅរសៀលថ្ងៃទី ២៨ ខែសីហា គណៈប្រតិភូការងាររបស់សកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ដឹកនាំដោយ សាស្ត្រាចារ្យរង បណ្ឌិត ឡឹម ក្វាង វិញ (Lâm Quang Vinh) ប្រធានគណៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងស្ថាប័នអង្គភាព និងមន្ទីរផ្នែកជំនាញនានារបស់ខេត្តអានយ៉ាង។ លោក វ៉ មីញ ទ្រុង (Võ Minh Trung) នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តអានយ៉ាង បានទទួលស្វាគមន៍គណៈប្រតិភូ។

ទិដ្ឋភាពនៃកិច្ចប្រជុំការងារ

នៅក្នុងកិច្ចប្រជុំ តំណាងមកពីសកលវិទ្យាល័យនានា និងមន្ទីរ ផ្នែកជំនាញរបស់ខេត្ត បានលើកឡើងនូវសំណើជាច្រើនក្នុងវិស័យពាក់ព័ន្ធនឹងការសហការ ដូចជា៖ ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការផ្លាស់ប្តូរឌីជីថល ការបង្កើតតំបន់ដាំដុះរុក្ខជាតិឱសថ ដែលមានលក្ខណៈពិសេស ការកសាងទិន្នន័យកសិកម្មឆ្លាតវៃ ការប្រើប្រាស់អនុផលពីផលិតផលជល​ផល ដើម្បីអភិវឌ្ឍផលិតផលថ្មី ការអនុវត្តផែនទីឌីជីថលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងក្រេឌីតកាបូនដើម្បីឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មជាដើម។

លោក វ៉ មីញ ទ្រុង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តអានយ៉ាង ថ្លែងមតិក្នុងកិច្ចប្រជុំការងារ

លោក វ៉ មីញ ទ្រុង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តអានយ៉ាង បានឲ្យដឹងថា ខេត្តអានយ៉ាង គឺជាតំបន់យុទ្ធសាស្ត្រមួយ ដែលមានសក្តានុពល និងចំណុចខ្លាំងជាច្រើនក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកសិកម្ម ទេសចរណ៍ជំនឿសាសនា វប្បធម៌ និងសេដ្ឋកិច្ចក្រៅពាណិជ្ជកម្មព្រំដែន។ ទោះបីដូច្នេះ ដើ​ម្បី​អនុ​វត្តសម្រេចបាននូវគោលដៅអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រ​​កបដោយចីរភាព ក្នុងបរិបទថ្មី មូលដ្ឋានតែងតែយល់ដឹងយ៉ាង​ស៊ីជម្រៅជានិច្ចអំពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​ធនធានមនុស្សគុណភាព គឺជាកម្លាំងចលករ​ដ៏​សំ​​ខាន់​មួយមានលក្ខណៈសម្រេច។

យោងតាមលោក វ៉ មីញ ទ្រុង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេក​វិទ្យាខេត្ត ដើម្បីពង្រីកឲ្យអស់សក្តានុពល និងចំណុចខ្លាំងរបស់​ខេត្ត ត្រូវការយ៉ាងខ្លាំងនូវការគាំទ្រ ការផ្តល់ប្រឹក្សា និងសហការផ្សព្វផ្សាយភារកិច្ច និងដំណោះស្រាយនានា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីវិទ្យាស្ថាន និងសកលវិទ្យាល័យនៅក្រៅខេត្ត។ 

មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានទទួលយកសំណើ និងមតិយោបល់របស់សាស្ត្រាចារ្យ និងតំណាងសកលវិទ្យា​ល័យនានា ព្រមទាំងសមាជិកគណៈប្រតិភូការងារ ហើយបញ្ចូលខ្លឹម​សារទាំងនេះទៅក្នុងរបាយការ​ណ៍ជូន​គណៈ​អចិន្ត្រៃនិងគណៈកម្មាធិការប្រជាជនខេត្ត។ 

លោក វ៉ មីញ ទ្រុង នាយកមន្ទីរវិទ្យាសាស្ត្រ​និងបច្ចេក​វិទ្យា​ខេត្តប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូការ​ងារ​
លោកសាស្ត្រាចារ្យរង បណ្ឌិត ឡឹម ក្វាង វិញ ប្រធានគណៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក វ៉ មីញ ទ្រុង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តអានយ៉ាង

កិច្ចជួបពិភាក្សាការងាររវាងស្ថាប័ននានា ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរ សហការ ផ្សព្វផ្សាយភារកិច្ចនានា ដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្ត កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងសកលវិទ្យាល័យជាតិទីក្រុងហូជីមីញ សម្រាប់ដំណាក់កាល ២០២៦-២០៣០ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ ដោយមានភារកិច្ចចំនួន ១៧ ។

គណៈប្រតិភូការងារ និងថ្នាក់ដឹកនាំមន្ទីរផ្នែកជំនាញនា​នា​របស់ខេត្តអានយ៉ាង ថតរូបអនុស្សាវរីយ៍

មុននោះ គណៈប្រតិភូការងារបានអញ្ជើញទៅពិនិត្យជាក់ស្តែងនូវទម្រង់ និងគម្រោងសំខាន់ៗមួយចំនួនរបស់​ខេត្តអានយ៉ាង ក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ន​វានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់។

តាមនោះ គណៈប្រតិភូការងារបានដំណើការ​ពិនិត្យ​ជាក់​​ស្តែង និងធ្វើការជាមួយអង្គការ អាជីវកម្ម និងសហករណ៍ដែលកំពុងធ្វើសកម្មភាពក្នុងវិស័យ ជីវបច្ចេកវិទ្យា ជី​វវេជ្ជសាស្ត្រ អាហារ កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃ​អនុផលពីផលិតផលកសិកម្ម និងជលផល ការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្ស ដូចជា៖មជ្ឈ​មណ្ឌ​ល​​​ជីវបច្ចេកវិទ្យា គណៈគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំ​ស្វាម (នៅវត្តលោកយាយភ្នំស្វាម)តំបន់ចិញ្ចឹមមច្ឆជាតិទឹក​សាបរបស់ក្រុមហ៊ុនភាគហ៊ុនណាមវៀត មជ្ឈ​ម​ណ្ឌ​ល​​​ជីវបច្ចេកវិទ្យាខេត្តអានយ៉ាង កសិដ្ឋានកសិកម្ម ហៀន​​​ភឿង (សហករណ៍ តា ដាញ់) ជាដើម  ដើម្បីវាយតម្លៃ​តម្រូវការក្នុងការសហការស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យា ស្រាវជ្រាវវិទ្យាសាស្ត្រ និងរៀបចំកម្មវិធីបណ្តុះបណ្តាល​ និងបំពាក់បំប៉នជំនាញ សំដៅអភិវឌ្ឍធនធានមនុស្ស​នៅមូលដ្ឋាន៕

ប្រែ៖ ណារីពៅ