Bỏ qua đến nội dung chính
អានយ៉ាង កែសម្រួលផែនការសេណារីយ៉ូកំណើនសេដ្ឋកិច្ច ៦ ខែចុងឆ្នាំ ២០២៦

នៅថ្ងៃទី៣០ ខែកក្កដា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងសន្និសីទផ្សព្វផ្សាយ ផែនការកែសម្រួលសេណារីយ៉ូកំណើនសេដ្ឋកិច្ច ៦ ខែចុងឆ្នាំ ២០២៦ របស់ខេត្តអានយ៉ាង។ អញ្ជើញចូលរួមក៏មានលោក ឡេ វ៉ាន់ ភឿក និងអ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តផងដែរ។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណកម្មាធិការ​ប្រជា​ជន​ខេត្ត​ថ្លែងមតិណែនាំសន្និសីទ

ថ្លែងមតិណែនាំសន្និសីទ លោក ហូ វ៉ាន់​ ម៉ឹង ប្រធាន គណ​កម្មាធិការប្រជាជនខេត្តបានកោតសរសើរ និង​វាយ​​តម្លៃ​ខ្ពស់ចំពោះផ្នែកនានា និងមូលដ្ឋាន ដែល​បាន​ខិត​ខំ​អនុវត្តភារកិច្ច និងសម្រេចបានអត្រា​កំណើន​សេដ្ឋ​កិច្ច​ ៨,៨៣% ក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ទោះបីដូច្នេះ លទ្ធផលនេះ​នៅតែមិនទាន់សម្រេចបាន​តាម​សេណារីយ៉ូដែលបានលើកឡើង ហើយនៅមាន​គម្លាត​ឆ្ងាយបើធៀបនឹងគោលដៅផែនការប្រចាំឆ្នាំ ២០​២៦​ គឺ ១០,៧១%។ ដើម្បីសម្រេចបានគោលដៅ ក្នុង​ត្រី​​​មាសទី៣ និងទី៤ ចាំបាច់ត្រូវមានការខិតខំប្រឹង​ប្រែង​​​ជាអតិបរមាពីគ្រប់កម្រិត និងគ្រប់វិស័យ។ 

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​ បានស្នើឲ្យមន្ទីរ ផ្នែក និងមូលដ្ឋាន​ផ្តោត​កម្លាំង​ខ្ពស់​ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ​ភារកិច្ច​ដែល​បាន​កំ​ណត់​​ក្នុង ផែនការលេខ ៤១៩/KH-UBND របស់​គណៈ​កម្មាធិការប្រជាជនខេត្ត។ មុនថ្ងៃទី ០៥ ខែ​សី​ហា ​គ្រប់វិស័យ និងគ្រប់មូលដ្ឋាន ត្រូវបញ្ចប់ផែន​ការ​អនុ​​វត្ត​របស់ខ្លួន ដោយបំបែកសូចនាករកំណើន​ទៅជា​ភារ​កិច្ច តម្លៃជាក់លាក់ និងប្រគល់ដល់អង្គភាព​ដែល​ទទួល​ខុសត្រូវផ្ទាល់។

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈកម្មាធិ​ការប្រជា​ជន​ខេត្ត​ បានតម្រូវឲ្យដោះស្រាយតាមយន្តការ “លំ​ហូរ​បៃ​តង​”សម្រាប់ញ្ញតិពាក់ព័ន្ឋ​ដោយ​ផ្ទាល់​ទៅនឹង​ការ​លើក​កម្ពស់​កំណើនសេដ្ឋកិច្ច។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេត្ត​​បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងកំណើនត្រូវ​ផ្អែក​លើ​លទ្ធ​​​ផលជាក់ស្តែង មិនឲ្យផែនការឈប់ត្រឹម​គោលដៅ​ទូ​ទៅ​នោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយគម្រោងនីមួយៗ វិស័យ​នីមួយៗ អាជីវកម្មនីមួយៗ និងមូលដ្ឋាននីមួយៗ ​ដើ​ម្បីតាមដាន និងវាយតម្លៃល្បឿនអនុវត្តជាប្រចាំ។ មន្ទីរ ផ្នែក និងមូលដ្ឋាននានាត្រូវពិនិត្យ​មើលឡើង​វិញ​លឿន​អនុវត្តរៀងរាល់សប្តាហ៍ ខណៈដែលប្រគល់​ជូន​មន្ទីរហិរញ្ញវត្ថុធ្វើសេនាធិការជូនគណកម្មាធិការប្រជាជនខេត្ត ដើម្បីពិនិត្យឡើងវិញ និងវាយតម្លៃ​លទ្ធផល​រៀង​រាល់​ខែ ដើម្បីកែសម្រួលទាន់ពេលវេលាចំពោះ​វិស័យ​ដែល​មានកំណើនទាប។

ចំពោះ​បញ្ហាប្រឈម និងការលំបាកដែលពាក់ព័ន្ធ​នឹង​ការ​ជំរុញកំណើន លោកប្រធានគណកម្មាធិ​ការប្រជា​ជន​ខេត្តតម្រូវឲ្យ រាល់ឯកសារ និងសំណើដែលទាក់​ទង​ដោយ​​ផ្ទាល់នឹងកំណើនសេដ្ឋកិច្ច ត្រូវដោះស្រាយ​តាម​យន្ត​ការ “លំហូរបៃតង” ដោយផ្តល់អាទិភាពនិងដោះ​ស្រាយ​ក្នុងរយៈពេលលឿនបំផុត មិនអនុញ្ញាត​ឲ្យមាន​ការ​យឺតយ៉ាវបង្កឲ្យកកស្ទះឡើយ។

ព្រមជាមួយគ្នានេះ ត្រូវផ្តោតលើការពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ ការប្រមូលចំណូលថវិកា កំណើនឥណទាន ការ​ទាក់​ទាញវិនិយោគ និងភ្ជាប់លទ្ធផលអនុវត្ត​គោលដៅ​កំ​ណើន​ ជាមួយការវាយតម្លៃកម្រិតបំពេញ​ភារកិច្ច​របស់​ថ្នាក់​ដឹកនាំស្ថាប័ននិងអង្គភាពនីមួយៗ។ 

ទិដ្ឋិភាពកិច្ចប្រជុំ

ដើម្បីធានាសម្រេចនូវគោលដៅ GRDP ឆ្នាំ២០២៦ ចាប់ពី ១០,៧១% ឡើងទៅ គណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាង បានចេញ ផែនការលេខ ៤១៩/KH-UB​ND ស្តីពីការកែសម្រួលសេណារីយ៉ូល្បឿនកំណើន GRDP សម្រាប់ត្រីមាសទី៣ និងទី៤ ឆ្នាំ២០២៦។ 

ជាក់ស្តែងគោលដៅត្រីមាសទី៣ ឆ្នាំ២០២៦ អត្រា​កំ​ណើន​ GRDP សម្រេចបានសរុប ១១,២៦%។ ក្នុង​នោះ​​ វិស័យទី១(កសិកម្ម រុក្ខកម្ម និងជលផល) សម្រេច​​បាន ៣,៥៨%។ វិស័យទី២ (ឧស្សាហកម្ម និង​សំ​ណង់​)​ សម្រេចបាន ២៤,៦០%។ ក្នុងនោះ ឧស្សា​ហ​កម្ម​សម្រេច​បាន ១២,២១%។ វិស័យទី៣ (សេវា​កម្ម​)​ សម្រេច​បាន ១១,៤៨%។ ពន្ធលើផលិតផលដក​សោ​ធ​ន​​សម្រេចបាន ៨,១៥%។

ក្នុងរយៈពេល ៩ ខែដើមឆ្នាំ អត្រាកំណើន GR​D​P​ សម្រេចបាន ៩,៧១% ក្នុងនោះ៖ វិស័យទី១ (កសិ​កម្ម​ រុក្ខកម្ម និងជលផល) សម្រេចបាន ៣,៦១%។ វិ​ស័យ​​ទី២ (ឧស្សាហកម្ម និងសំណង់) សម្រេចបាន ១៩,​៧៥%​ (ក្នុងនោះ ឧស្សាហកម្ម សម្រេចបាន ១១,​៦៧​%​)​។ វិស័យទី៣ (សេវាកម្ម) សម្រេចបាន ១០,​១៥%​​។ ពន្ធលើផលិតផល ដកសោធនសម្រេចបាន ៩,​៤៦%​។

លោក លេ ហ៊ូវ ត្វាន់ នាយកមន្ទីរកសិកម្ម​និង​បរិ​ស្ថាន​ថ្លែង​មតិក្នុងសន្និសីទ

គោលដៅត្រីមាសទី ៤ ឆ្នាំ ២០២៦ អត្រាកំណើន GR​D​P សម្រេចបាន ១៣,៥៥%។ ក្នុងនោះ៖ វិស័យ​ទី​១​((ក​សិកម្ម រុក្ខកម្ម និងជលផល)សម្រេចបាន ៤,​៣៤%​។វិស័យទី ២ (ឧស្សាហកម្ម​និងសាង​សង់)​សម្រេច​បាន​ ២៦,១៥%(ក្នុងនោះ ឧស្សាហកម្មសម្រេចបាន ១៣,​០​០​%)។ វិស័យ ៣ (សេវាកម្ម) សម្រេចបាន ១៤,​៣៥​%​។ពន្ឋលើផលិតផលដកសោធនសម្រេចបាន ៩,៧​៩%​។

គិតសរុបពេញមួយឆ្នាំ ២០២៦ អត្រាកំណើន GRDP គ្រោង​សម្រេចបានចាប់ពី ១០,៧១% ឡើងទៅ។ ក្នុងនោះ៖ វិស័យទី១ (កសិកម្ម រុក្ខកម្ម និងជលផល) សម្រេច​បាន ៣,៧៦%។ វិស័យទី២ (ឧស្សាហកម្ម និង​សំ​ណង់​) សម្រេចបាន ២១,៦៨% (ក្នុងនោះ វិស័យ​ឧ​ស្សា​​ហកម្មសម្រេចបាន ១២,០៧%)។វិស័យទី៣ (សេ​វា​កម្ម) សម្រេចបាន ១១,២៩%។ ពន្ធលើផលិតផល ដក​ប្រាក់សោធនលើផលិតផល សម្រេចបាន ៩,៥​៤​%​៕​

ប្រែ៖ ណារីពៅ