រសៀលថ្ងៃទី ០៦ កុម្ភៈ លោកនាយកដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ ប្រធានគណកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរធ្វើអធិបតីភាពកិច្ចប្រជុំតាមប្រព័ន្ឋអនឡាញជាមួយមូលដ្ឋាននានាបូកសរុបសកម្មភាពរបស់គណកម្មាធិការប្រជាជនជាតិស្តីពីការផ្លាស់ប្តូរឌីជីថលនិងគម្រោង ០៦ ឆាំ្ន ២០២៤ ដាក់ចេញទិសដៅ, ភារកិច្ចសំខាន់ៗឆាំ្ន ២០២៥។
លោក ង្វៀនហ្វាប៊ិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល អនុប្រធានគណៈកម្មាធិការជាតិអំពីការផ្លាស់ប្តូរឌីជីថល និងលោក ហូឌឹកផក់ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានចូលសម័យប្រជុំ។លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងលោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចូលរួមសម័យប្រជុំនៅក្បាលបន្តខេត្តអានយ៉ាង។
អនុវត្តការផ្លាស់ប្តូរឌីជីថលនៅឆ្នាំ ២០២៤ វៀតណាមនឹងឡើងដល់ចំណាត់ថ្នាក់ទី ៧១ ក្នុងចំណោមប្រទេស ១៩៣ ក្នុងតារាងរៀបចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិករបស់អង្គការសហប្រជាជាតិ (ប្រកាសខែកញ្ញា ឆ្នាំ ២០២៤)។ នេះជាលើកដំបូងហើយដែលវៀតណាមបានរៀបចំណាត់ថ្នាក់ក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក (EGDI) នៅកម្រិត “ខ្ពស់ណាស់”។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលបញ្ឈប់សេវាកម្ម 2G ដោយអតិថិជន 2G នៅសល់ប្រហែល ០,២%។ រហូតមកដល់បច្ចុប្បន្ន អត្រានៃការកត់ត្រាតាមអនឡាញនៅក្នុងទូទាំងប្រទេសសម្រេច ៤៥% កើន ២,៥ ដងធៀបនឹងឆ្នាំ ២០២៣។ អនុវត្តគម្រោង ០៦ បច្ចុប្បន្ននេះមានមូលដ្ឋាន ៦៣/៦៣ និងក្រសួង ផ្នែកចំនួន ១៧/ ២១ បានបញ្ចប់ការភ្ជាប់ឃ្លាំងគ្រប់គ្រងទិន្នន័យអេឡិចត្រូនិករបស់អង្គការ និងបុគ្គលលើប្រព័ន្ធព័ត៌មានណោះស្រាយនីតិវិធីរដ្ឋបាលនៅថ្នាក់ក្រសួង ថ្នាក់ខេត្តនឹងឃ្លាំងគ្រប់គ្រងទិន្នន័យរបស់អង្គការ បុគ្គលលើគេហទំព័របម្រើការដោះស្រាយនីតិវិធីរដ្ឋបាល និងផ្តល់សេវាកម្មសាធារណៈ។ ក្រសួង ផ្នែក មូលដ្ឋាន ១០០% បានផ្សព្វផ្សាយដំណោះស្រាយផ្លាស់ប្តូរឌីជីថលដោយប្រើ VneID ជាគណនីតែមួយគត់ក្នុងការអនុវត្តនីតិវិធីរដ្ឋបាល និងការផ្តល់សេវាសាធារណៈតាមអនឡាញ។ គិតដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ អត្រានៃការធ្វើឌីជីថលឯកសារនិងលទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលនៅមូលដ្ឋានសម្រេចបាន ៦៧,០៦%និងនៅថ្នាក់ក្រសួង ផ្នែកសម្រេចបាន ៦០,៩៨%។
ចំពោះខេត្តអានយ៉ាង ក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថល ខេត្តខិតខំសម្រេចបាននូវសន្ទស្សន៍ជំរុញការអភិវឌ្ឍន៍ធុរកិច្ចបច្ចេកវិជ្ជាឌីជីថលសម្រាប់សកម្មភាពលើភូមិសាស្ត្រខេត្ត។ ធុរកិច្ចនៅតាមតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចតាមច្រកទ្វារព្រំដែនអនុវត្តវេទិកាឌីជីថលក្នុងការគ្រប់គ្រង និងផលិតកម្ម ដើម្បីផ្លាស់ប្តូរដំណើរការផលិតកម្ម និងអាជីវកម្ម បង្កើនផលិតភាព ប្រសិទ្ធភាពធ្វើសកម្មភាព និងកាត់បន្ថយការបំភាយឧស្ម័ន។ បង្កើនសមាមាត្រប្រជាជនពេញវ័យដែលប្រើប្រាស់សេវាកម្មសាធារណៈតាមអនឡាញ។ ទន្ទឹមនឹងនោះ ខិតខំបញ្ចប់ការផ្សព្វផ្សាយអនុវត្តសេវាកម្មសាធារណៈសំខាន់ៗចំនួន ៥៣ រួមមាន៖ សេវាកម្មសាធារណៈចំនួន ២៥ យោងតាមគម្រោង ០៦ និងសេវាកម្មសាធារណៈសំខាន់ៗចំនួន ២៨ យោងតាមសេចក្តីសម្រេចលេខ ៤២២/QD-TTg ចុះថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដែលអនុម័តលើបញ្ជីសេវាកម្មសាធារណៈតាមប្រព័ន្ធអនឡាញរួមបញ្ចូលគ្នានិងផ្តល់លើគេហទំព័រសេវាកម្មសាធារណៈជាតិឆ្នាំ ២០២២៕
ប្រែ៖ ណារីពៅ