នៅថ្ងៃទី ៥ ខែកក្កដា លោកវេជ្ជបណ្ឌិតឯកទេសទី២ ង្វៀនយ្វីតាន់ នាយកមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងមួយដើម្បីផ្លាស់ប្តូរឈ្មោះមន្ទីរពេទ្យ អាសយដ្ឋាន និងព័ត៌មានគណនីប្រតិបត្តិការ។

យោងតាមនោះ ចាប់ពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ មន្ទីរពេទ្យពហុព្យាបាលអានយ៉ាងមជ្ឈមណ្ឌលអានយ៉ាង បានប្តូរឈ្មោះជាផ្លូវការទៅជាមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង ដោយមានឈ្មោះខ្លី និងទំនើបជាង។
លោកវេជ្ជបណ្ឌិតឯកទេសទី២ ង្វៀនយ្វីតាន់ មានប្រសាសន៍ថា៖នេះជាជំហានប្រែខ្លួននៃប្រវត្តិសាស្ត្រ កំណត់សម្គាល់អត្តសញ្ញាណថ្មី នាំមន្ទីរពេទ្យឡើងចំណុចកម្ពស់ថ្មី។ ការផ្លាស់ប្តូរនេះមិនត្រឹមតែជាការកែសម្រួលឈ្មោះហៅប៉ុណ្ណោះទេ តែថែមទាំងស្ថិតក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍យូរអង្វែង ដើម្បីពង្រឹងតួនាទីរបស់មន្ទីរពេទ្យជាមូលដ្ឋានវេជ្ជសាស្ត្រពហុជំនាញឈានមុខ ទំនើប និងមេត្រីភាព បម្រើការគ្រប់ជ្រុងជ្រោយនូវតម្រូវការ ពិនិត្យព្យាបាលជំងឺរបស់ប្រជាជនខេត្តអានយ៉ាង កម្ពុជា និងខេត្តជិតខាង។
មន្ទីរពេទ្យពហុព្យាបាលអានយ៉ាង គឺជាមន្ទីរពេទ្យដំដាប់លេខមួយ-កម្រិតជំនាញស៊ីជម្រៅ របស់ខេត្តអានយ៉ាង គឺជាមន្ទីរពេទ្យផ្កាយរណបរបស់មន្ទីរពេទ្យចើរ៉ៃ ទំហំធំទូលាយ និងទំនើប ជាមួយនឹងមាត្រដ្ឋានគ្រែផែនការចំនួន ៩៧០ និងគ្រែស្ថិតិពិតប្រាកដចំនួន ១.២០០។ គឺជាអាសយដ្ឋានដ៏មានកិត្យានុភាព និងមានគុណភាព តែងតែត្រៀមខ្លួនជាស្រេចដើម្បីបម្រើប្រជាជនមកពិនិត្យ ឬព្យាបាលជំងឺជាមួយនឹងសេវាកម្មបច្ចេកទេសខ្ពស់។
រយៈពេលកន្លងទៅនេះ មន្ទីរពេទ្យតែងតែខិតខំដើម្បីក្លាយជាអាសយដ្ឋានវេជ្ជសាស្រ្ដដ៏ទំនុកចិត្ត នាំមកនូវសន្តិភាពផ្លូវចិត្ត និងសុខភាពដល់គ្រួសាររាប់ពាន់នាក់។ ជាមួយនឹងឈ្មោះហៅថ្មី មន្ទីរពេទ្យពហុព្យាបាលអានយ៉ាង នឹងបន្តកែលម្អគុណភាពវិជ្ជាឯកទេស និងធ្វើបច្ចុប្បន្នភាពបច្ចេកទេសវេជ្ជសាស្រ្តទំនើបបំផុត។ពង្រីកផ្នែកឯកទេសដើម្បីបំពេញតម្រូវការពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាជន វិនិយោគមូលដ្ឋានសម្ភារៈទំនើប បង្កើត បរិយាកាសពិនិត្យ និងព្យាបាលជំងឺមានផាសុកភាព និងរាក់ទាក់។ រក្សានឹងនរក្រមសីលធម៌វេជ្ជសាស្រ្ត ដាក់សុខភាព និងការពេញចិត្តរបស់អ្នកជំងឺឡើងជួរមុខ។
រយៈពេល ៥ ឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យបានទទួលការពិនិត្យព្យាបាលជំងឺជាង ២,៤ លានដង កើនឡើងជាមធ្យមភាគ ៦,០៦% ក្នុងមួយឆ្នាំ ចំនួននៃការផ្ទេរអ្នកជំងឺក្រៅមន្ទីរពេទ្យជាង ២៦ពាន់ នាក់។ ទទួលដេកព្យាបាលក្នុងមន្ទីរពេទ្យជាង ៣៧០ពាន់នាក់ កើនឡើងជាមធ្យម ៥,៨% ក្នុងមួយឆ្នាំ ចំនួនករណីផ្ទេរអ្នកជំងឺដេកព្យាបាលក្នុងមន្ទីរពេទ្យចំនួនជាង ១៣ពាន់ករណី។ ពលានុភាពនៃការប្រើប្រាសគ្រែគម្រោងការបានកើនឡើង ២៧% ក្នុងមួយឆ្នាំ។ អនុវត្តបច្ចេកទេសបានកំណត់តំបន់ពី ៦០ ទៅ ៧០%។ មន្ទីរពេទ្យបានទទួល និងផ្ទេរប្រគល់នូវបច្ចេកទេសថ្មីៗ ទំនើប គុណភាព បង្កើនការស្រាវជ្រាវវិទ្យាសាស្ត្រ និងសហប្រតិបត្តិការអន្តរជាតិ រួមចំណែកលើកកម្ពស់ចំណេះវិជ្ជាឯកទេសដើម្បីបម្រើតម្រូវការពិនិត្យព្យាបាលជំងឺសម្រាប់ប្រជាជន។
មន្ទីរពេទ្យពហុព្យាបាលងានយ៉ាង ក៏បាន ប្រកាសអំពីការផ្លាស់ប្តូរអាសយដ្ឋាន៖ លេខ ៦០ អ៊ូងវ៉ាន់ឃីម សង្កាត់ឡុងស្វៀន ខេត្តអានយ៉ាង (យោងតាមការរៀបចំអង្គភាពរដ្ឋបាល) និងឈ្មោះគណនីរបស់មន្ទីរពេទ្យពហុព្យាបាលមណ្ឌលមណ្ឌលអានយ៉ាង ទៅជាមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង ក្នុងឃ្លាំងប្រាក់រដ្ឋនៅការិយាល័យប្រតិបត្តិការលេខ ៨ - ឃ្លាំងប្រាក់រដ្ឋតំបន់ ១៩ ទៅជាការិយាល័យប្រតិបត្តិការលេខ ៦-ឃ្លាំងប្រាក់រដ្ឋតំបន់លេខ២០៕
ប្រែ៖ ណារីពៅ