បើកសន្និបាតគណៈកម្មាធិការបក្ខភាគខេត្តលើកទី១៧

ព្រឹកថ្ងៃទី ៣ តុលា គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អានយ៉ាង បានបើកសន្និបាតគណៈកម្មាធិបក្ខភាគខេត្តលើកទី ១៧ ដើម្បីផ្តល់យោបល់អំពីស្ថានភាពអនុវត្តភារកិច្ចនយោបាយក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ និងដាក់ចេញនូវទិសដៅ ភារកិច្ចក្នុងរយៈពេល ៣ ខែចុងឆ្នាំ ២០២៤។ទន្ទឹមនឹងនេះ សម្រេចលើគោលការណ៍សំខាន់ៗមួយចំនួនផ្សេងទៀតទៅតាមសមត្ថកិច្ច។

ទិដ្ឋភាពសន្និបាត

សមមិត្ត ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ធ្វើជាអធិបតី​ភាព​សន្និបាត។ អញ្ជើញចូលរួមសន្និបាតមានសមមិត្ត ឡេវ៉ាន់​នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុម​​ប្រឹក្សាប្រជាជនខេត្ត សមមិត្ត ហូវ៉ាន់ម៉ឹង សមាជិក​បម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុ​លេខា​បក្ខ​ភាគ​ខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ បណ្តា​សមមិត្ត សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត សមាជិកគណៈកម្មាធិការបក្ខភាគខេត្ត ដឹកនាំ​បណ្តា​មន្ទីរ​ គណ ផ្នែក ស្ថាប័ន អង្គភាព និងមូលដ្ឋាន។

លោក ឡេហុងក្វាង សមាជិក​គណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស​ លេខាបក្ខភាគខេត្ត អានយ៉ាង ថ្លែងមតិ​ក្នុង​សន្និ​បាត
លោក ឡេហុងក្វាង លេខាបក្ខភាគខេត្ត ផ្តល់សេចក្តី​សម្រេច​​ជូន​សមមិត្ត ហូវ៉ាន់ម៉ឹង 

នៅក្នុងសន្និបាតនេះ សមមិត្ត ឡេវ៉ាន់ម៉ឹង អនុលេខា​ប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជន​​ខេត្តបានប្រកាសសេចក្តីសម្រេច របស់​លោក​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តលើលទ្ធផលបោះឆ្នោតរបស់សមមិត្ត ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្តអានយ៉ាង កាន់តំណែងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង​ អាណត្តិ ២០២១-២០២៦

ទទួលផ្ទេរសិទ្ឋតែងតាំងពីលោកនាយករដ្ឋមន្ត្រី សមមិត្ត ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង បានផ្តល់សេចក្តីសម្រេច​ជូនសមមិត្ត ហូវ៉ាន់ម៉ឹង។ 

ថ្លែងមតិជូនពរ​លោក ហូវ៉ាន់ម៉ឹង ដែល​បាន​ទទួល​ការ​ទុក​ចិត្ត​និង​ប្រគល់​ភារកិច្ច​ថ្មី​ពី​ការិយាល័យ​នយោបាយ និង​នាយក​រដ្ឋមន្ត្រី។ លោក ឡេហុងក្វាង លេខា​បក្ខភាគខេត្ត បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងបទពិសោធន៍ ហើយសង្ឃឹមថា សម​មិត្ត​នឹងបន្តលើកកម្ពស់សមត្ថភាព បទពិសោធន៍ និងសាមគ្គី​ភាព​ជាមួយគណប្រចាំការ គណៈអចិន្ត្រៃយ៍​បក្ខ​ភាគ​ខេត្ត គណៈកម្មាធិការប្រតិបត្តិបក្ខភាគខេត្ត​ខិតខំ​ប្រឹងប្រែង​និង​ប្តេជ្ញា​អនុវត្តឲ្យ​បាន​ជោគជ័យ​នូវ​សេចក្តី​សម្រេ​​ចិត្ត​ ​មហាសន្និបាតបក្ខភាគ​ខេត្ត អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​លើក​កម្ពស់​ជីវភាព​​សម្ភារៈ និង​ស្មារតី​របស់​ប្រជាជន។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិកា​រប្រជា​ជន​ខេត្ត រាយការណ៍ស្ថានភាពអនុវត្តភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និងចំណូលចំណាយថវិការដ្ឋក្នុង​រយៈ​ពេល​ ៩ ខែ និងទិសដៅ ភារកិច្ចក្នុងរយៈពេល ៣ ខែ​ចុង​ឆ្នាំ ២០២៤

សន្និបាតបានស្តាប់របាយការណ៍ស្តីពីការងារកសាងបក្ស និងចលនាមហាជនក្នុងរយៈពេល៩ខែកន្លង​ទៅនេះ និងទិសដៅភារកិច្ចក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៤។ រាយការណ៍ស្ថានភាព​អនុវត្ត​ភារ​កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងចំណូលចំណាយ​ថវិ​ការដ្ឋក្នុងរយៈពេល៩ខែ និងទិសដៅភារកិច្ចក្នុងរយៈពេល៣ខែចុងឆ្នាំ២០២៤។ បទជម្រាបស្នើ​វិនិយោគ​លើ​គម្រោងស្ថិត​ក្នុង​បញ្ជី​ផែនការ​វិនិយោគ​សាធារណៈ​រយៈពេល​មធ្យម​ដំណាក់កាល​២០២៦-២០៣០។​ បទ​ជម្រាបស្នើវិនិយោគគម្រោងស្ថិតក្នុងបញ្ជីផែនការវិនិយោគសាធារណៈរយៈពេលមធ្យមសម្រាប់ដំណាក់កាល ២០២៦-២០៣០។ បទជម្រាបស្តីពី​ការបង្កើត​ភារកិច្ចកែសម្រួលផែនការទូទៅនៃតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអានយ៉ាង ខេត្ត អានយ៉ាង ដល់ឆ្នាំ ២០៤៥។ សេចក្តីព្រាងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤២-NQ/TW ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៃសន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិម​​បក្ស អាណត្តិទី ១៣ ស្តីពីការបន្តផ្លាស់ថ្មី និងលើក​កម្ពស់គុណភាពគោលនយោបាយសង្គម ឆ្លើយ​តបតាមតម្រូវការបុព្វហេតុកសាងនិងការពារមាតុភូមិក្នុងដំណាក់កាលថ្មី។

បានអនុម័តជាលាយលក្ខណ៍អក្សរ៖ របាយកាណ៍សំយោគលទ្ធផលនៃការស្ទង់មតិសង្គមវិទ្យាក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៤។ រាយ​ការណ៍​លទ្ធផល​សេ​នា​ធិការថ្នាក់បក្ខភាគក្នុងការ​កសាងបក្សអំពី​នយោបាយ​។ មនោគមវិជ្ជា ក្រមសីលធម៌ និងវិស័យឃោសនា​អប់រំក្នុងរយៈពេល  ខែ និងទិសដៅ ភារកិច្ចក្នុងរយៈពេល  ខែចុងឆ្នាំ ២០២៤។ របាយការណ៍​ត្រួត​ពិ​និត្យ​និងឃ្លាំមើល ក្នុងរយៈពេល៩ខែ និងទិសដៅ​ភារ​កិច្ចក្នុងរយៈពេល៣ខែចុងឆ្នាំ២០២៤របាយការណ៍ការ​ងារនយោបាយផ្ទៃក្នុង បង្ការប្រឆាំងអំពើពុករលួយ កំណែទម្រង់យុត្តធម៌ក្នុងរយៈពេល  ខែ និងទិសដៅភារកិច្ចក្នុងរយៈពេល  ខែចុងឆ្នាំ ២០២៤របាយការណ៍ស្តីពីការងារចលនាមហាជនក្នុងរយៈពេល  ខែ និងទិសដៅភារកិច្ចសម្រាប់រយៈពេល ខែចុងក្រោយនៃឆ្នាំ ២០២៤។ សេចក្តីព្រាងរបាយការណ៍ស្តីពីបញ្ហាសំខាន់ៗដែលគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តបានដោះស្រាយរវាងសន្និបាតគណៈកម្មាធិការបក្ខភាគខេត្តទាំងពីរ។

ថ្លែងមតិផ្តួចផ្តើមការពិភាក្សានៅក្នុងសន្និបាត លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្ត បានស្នើឲ្យប្រតិភូបង្ហាញ​ពី​ស្មារតីទទួលខុសត្រូវខ្ពស់និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ បញ្ញា ហើយផ្តោតពិភាក្សាលើខ្លឹមសារពាក់ព័ន្ឋ៖ ស្ថានភាពអនុវត្តភារកិច្ចនយោបាយក្នុងរយៈពេល ៩ ខែ និងទិសដៅភារកិច្ចសំខាន់ៗក្នុងរយៈពេល ខែចុងឆ្នាំ ២០២៤។ អំពីស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងរយៈ​​ពេល  ខែ និងទិសដៅភារកិច្ចក្នុងរយៈពេល  ខែចុងឆ្នាំ ២០២៤។ បណ្តាមូលដ្ឋានបានរាយការណ៍អំពីលទ្ធផលលេចធ្លោមួយចំនួន និងការលំបាក ឧបសគ្គក្នុងការអនុវត្តការងារនយោបាយក្នុងរយៈពេល៩ខែ  ទិសដៅ និងដំណោះស្រាយអនុវត្តការងារនយោបាយដោយជោគជ័យនៅក្នុងឆ្នាំ២០២៤ ការងារ​ត្រៀមបម្រុងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ២០២៥-២០៣០ជាដើម៕

គេហទំព័រអេឡិចត្រូនិកខេត្តនឹងបន្តធ្វើបច្ចុប្បន្នភាពលទ្ធផលធ្វើការរបស់សន្និបាតនៅក្នុងខ្លឹមសារព័ត៌មានបន្ទាប់ទៀត

ប្រែ៖ ណារីពៅ