បើកមហាសន្និបាតបក្ខភាគខេត្តអានយ៉ាងលើកទី១ អាណត្តិ ២០២៥ - ២០៣០

ព្រឹកថ្ងៃទី ៣ ខែតុលា នៅសង្កាត់ រ៉ាច់យ៉ា មហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥ - ២០៣០ បានបើកជាផ្លូវការក្នុងបរិយាកាសរីករាយ និងពេញក្តីសង្ឃឹម។

លោកនាយឧត្តមសេនីយ៍ ផានវ៉ាន់យ៉ាង សមាជិក​ការិ​យា​ល័យនយោបាយ អនុលេខាគណកម្មាធិការយោធា​មជ្ឈិម​បក្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសទស្សនាការ​តាំងពិព័រណ៌ក្នុងមហាសន្និបាតតំណាងបក្ខភាគខេត្តអានយ៉ាងលើកទី ១ អាណត្តិ ២០២៥ - ២០៣០
លោកនាយឧត្តមសេនីយ៍ ផានវ៉ាន់យ៉ាង សមាជិកកា​រិ​យា​​ល័យនយោបាយ អនុលេខាគណកម្មាធិការ​យោ​ធា​មជ្ឈិម​បក្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស​ថតរូបអនុ​ស្សា​​វរី​យ៍ជាមួយតំណាងនានា
លោកនាយឧត្តមសេនីយ៍ ផានវ៉ាន់យ៉ាង សមាជិក​ការិ​យា​ល័យនយោបាយ អនុលេខាគណកម្មាធិការ​យោ​ធា​មជ្ឈិម​បក្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស​តាងនាមការិ​យាល័យនយោបាយអញ្ជើញចូលរួមនិងណែនាំមហាសន្និ​បាតតំណាងបក្ខភាគខេត្តអានយ៉ាងលើកទី ១ អា​ណ​ត្តិ ២០២៥ - ២០៣០



តំណាងទាំងអស់គោរពទង់ជាតិក្នុងមហាសន្និបាតបក្ខភាគខេត្តអានយ៉ាងលើកទី ១ អាណត្តិ ២០២៥ - ២០​៣០​​
តំណាងចូលរួមមហាសន្និបាតតំណាងបក្ខភាគខេត្តអាន​យ៉ាងលើកទី ១ អាណត្តិ ២០២៥ - ២០៣០

លោកនាយឧត្តមសេនីយ៍ ផានវ៉ាន់យ៉ាង សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការ​យោធាមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​បានចូលរួម និងណែនាំមហាសន្និបាត។ អ្នកស្រី វ៉ធី​អញ់​ស្វឺន សមាជិកមជ្ឈិមបក្ស ជាអនុប្រធានរដ្ឋ និង​សម​មិត្តអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋមានស្រុក​កំណើត​នៅ​អានយ៉ាង តំណាងបណ្តាក្រសួង គណ ផ្នែកមជ្ឈិម យោធភូមិភាគទី៩ ថ្នាក់ដឹកនាំខេត្ត អតីតថ្នាក់ដឹកនាំខេត្ត​គ្រប់សម័យកាល វីរៈមាតាវៀតណាម  វីរៈកង​កម្លាំង​​ប្រដាប់អាវុធប្រជាជន វីរៈជនពលកម្មនិង​តំ​ណាង​​ចំនួន ៤៤៨ រូប តំណាងឲ្យបក្ខជនចំនួន ១៣១.​​៤៨ រូបក្នុងបក្ខភាគទាំងមូលដែលចូលរួម​មហាសន្និ​បាត​។

មហាសន្និបាតតំណាងបក្ខភាគខេត្តអានយ៉ាងលើកទី ១ បន្ទាប់ពីរួមបញ្ចូលគ្នាខេត្តទាំងពីរ​គៀនយ៉ាង​និង​អានយ៉ាង មានអត្ថន័យនយោបាយសំខាន់ពិសេស តួ​យ៉ាងមានជាទិសដៅ គោលដៅ ភារកិច្ច ដំណោះស្រាយអភិវឌ្ឍគ្រប់ជ្រុងជ្រោយសម្រាប់ខេត្តក្នុងដំណាក់កាល ២០២៥ - ២០៣០។ ទន្ទឹមនិងនោះ ពង្រឹង​ប្រ​ព័ន្ឋ​​នយោបាយរឹងមាំ បំផុសឆន្ទះ ប្តេជ្ញាចិត្តឈាន​ឡើង​ខ្លាំងក្លារបស់បក្ខភាគនិងប្រជាជនអានយ៉ាងក្នុងយុគសម័យថ្មី។ 

បាវចនាមហាសន្និបាត៖ "អានយ៉ាងមួយ - ចក្ខុវិស័យមួយ - ឆន្ទៈមួយ - ជំនឿឈ្នះមួយ" គឺជាត្រីវិស័យ​សម្រាប់សកម្មភាពផង និងការអំពាវនាវដ៏ខ្លាំងក្លា ដាស់​សេចក្តីប្រាថ្នាចង់នាំខេត្តអានយ៉ាងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងចីរភាពក្នុងដំណាក់កាលថ្មី ឈានចូលសុគស​ម័យ​ឈានឡើងរបស់ជនជាតិ។

សមមិត្ត ង្វៀនទៀនហៃ សមាជិកគណក​ម្មាធិកា​មជ្ឈិម​បក្ស​ លេខាគណកម្មាធិការបក្សខេត្តអានយ៉ាង ថ្លែង​មតិ​បើក​មហាសន្និបាត

ក្នុងមតិបើក  សមមិត្ត ង្វៀនទៀនហៃ សមាជិក​គណ​កម្មាធិកាមជ្ឈិមបក្ស លេខាបក្សខេត្តអានយ៉ាង ​ បាន​បញ្ចាក់ថា មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ មានអត្ថន័យពិសេសសម្រាប់ការអភិវឌ្ឍខេត្ត​អានយ៉ាង ក្នុងបរិបទប្រទេសជាតិឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី ជាមួយនឹងវាសនា កាលានុវត្តភាពនិង​កម្លាំងចលករអភិវឌ្ឍថ្មីជាច្រើន។ នេះជាឱកាសមួយដើម្បីក្រឡេកមើលវិញការខិតខំប្រឹងប្រែងក្នុងអាណត្តិកន្លង កំណត់ពីគោលជំហររបស់បក្ខភាគ​និងមូលដ្ឋានក្នុងដំណើរអភិវឌ្ឍប្រទេសទាំងមូល។

អាណត្តិកន្លង សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស និងគុណភាពបក្ខជន​បាន​កើន​ឡើង​។ សកម្មភាពរបស់ប្រព័ន្ធនយោបាយកាន់តែមានប្រសិទ្ធភាព ជាពិសេសគឺបន្ទាប់ពីនុវត្តគោលការណ៍​របស់មជ្ឈិមស្តីពីការពង្រួញអង្គការក្បាលម៉ាស៊ីន អង្គ​ភាព​រដ្ឋាបាល និងកសាងអាជ្ញាធរមូលដ្ឋានពីរថ្នាក់ បង្កើតការឯកភាពខ្ពស់ក្នុងម្មាភិបាល និងប្រជាជន។ សេដ្ឋ​​កិច្ចបានស្តារឡើងវិញ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រចនាសម្ព័ន្ធសេដ្ឋកិច្ចបានបង្វែរក្នុងទិសដៅត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងបានបណ្តាក់ទុន​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់តែស្របគ្នា  មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន​ មុខមាត់ជនបទ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជា​​ជនបានកែលម្អឥតឈប់ឈរ។ សន្តិសុខការពារ​ប្រ​ទេស​បានរក្សារឹងមាំ ការងារការទូត សមាហរណកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ តភ្ជាប់តំបន់បានពង្រឹង ទាំង​នេះជាប្រសាសន៍របស់លេខាបក្សខេត្តអានយ៉ាង

អាណត្តិឆ្នាំ ២០២០ - ២០២៥ ខេត្តបានអនុវត្ត​មាន​ប្រសិទ្ធភាពនូវរបកគំហើញចំនួន ៣ ក្នុងការអភិវឌ្ឍ​​សេដ្ឋកិច្ចសង្គម រួមមាន កំណែទម្រង់រដ្ឋបាលជាមួយ​​នឹងដំណោះស្រាយទំនើបកម្មរដ្ឋបាល កសាង និងអភិវឌ្ឍអាជ្ញាធរអេឡិចត្រូនិក និងអាជ្ញាធរឌីជីថល។ ​ កែ​លម្អ​បរិយាកាសអាជីវកម្ម លើកកម្ពស់សមត្ថភាព​ប្រកួតប្រជែង រួមចំណែកបង្កើតបរិយាកាស​អាជី​វ​កម្ម​សម​ធម៌​ បើកចំហ តម្លាភាពសម្រាប់វិនិយោគគិន ធានាថា​ស្រប​ច្បាប់ និងទម្លាប់អន្តរជាតិ។ បង្កើនការកៀរគរ និង​ដោះ​​ស្រាយធនធានមនុស្សរលូន ផ្តោតលើការវិនិយោគ​​សាងសង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេស​គឺហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស្របគ្នា ទំនើប​និង​​អភិវឌ្ឍធនធានមនុស្សគុណភាពក្នុងវិស័យគោល ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍន៍​។

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុង​គណកម្មា​ធិការ​មជ្ឈិម​បក្ស​ អនុលេខាគណគម្មាធិការបក្សខេត្ត ប្រធានគណ​កម្មា​ធិការប្រជាជនខេត្តអានយ៉ាង បង្ហាញពិរបាយ​ការ​ណ៍​​នយិបាយរបស់គណកម្មា​ធិការបក្ខ​ភាគខេត្ត​អាណ​ត្តិ​ ២០២០ - ២០២៥  ដាក់ជូនមហាសន្និបាត​តំណាង​បក្ខ​ភាគខេត្តលើកទី ១ អាណត្តិ ២០២៥ - ២០៣០

បន្ទាប់មកខេត្តបានអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីសំខាន់ៗចំនួន៥ រួមមាន៖ កម្មវិធីអភិវឌ្ឍន៍ទីក្រុង កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស កម្មវិធីគោលដៅជាតិកសាងជនបទថ្មី កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​តំបន់​ជនជាតិភាគតិច និងតំបន់ភ្នំ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រដោយចីរភាព រួមចំណែកសម្រេចបានគោលដៅសេដ្ឋកិច្ចសង្គមសំខាន់ៗរបស់ខេត្តជាច្រើន។

នៅអាណត្តិ ២០២០២០២៥ កំណើន GRDP របស់ខេត្តមានជាមធ្យម ៥,៦៨% ក្នុងមួយឆ្នាំ ទ្រង់​ទ្រាយ​សេដ្ឋកិច្ចបើកទូលាយ ហេដ្ឋារចនាសម្ព័ន្ធបានផ្លាស់ប្តូរក្នុងទិសដៅត្រឹមត្រូវ។ វិស័យកសិកម្មដើរតួនាទី​ជាទម្រងខឿនសេដ្ឋកិច្ច ប្រមូលផ្តុំលើក​កម្ពស់​ផលិត​ភាព​ គុណភាព និងប្រកួតប្រជែង។ បរិមា​ណ​ផលជលផលសរុបក្នុងរយៈពេល  ឆ្នាំសម្រេចបានជាង ៧,៤ លានតោន កើនឡើងជាមធ្យម ២,៦៦% ក្នុងមួយឆ្នាំ។ ​ ឧស្សាហកម្មសម្រេចបានអត្រាកំណើនល្អបង្គួរ ជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ច ដោយមានតម្លៃផលិតកម្មជាង ៤៧៦.៨០០ ពាន់លានដុង ក្នុងនោះឧស្សាហកម្មកែច្នៃ និងផលិតដើរតួនាទីយ៉ាងសំខាន់ ស្មើនឹង ៩៦% នៃតម្លៃផលិតកម្មឧស្សាកម្មសរុប។

បន្ទាប់មក ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍បន្តមានកំណើនជាវិជ្ជមាននិងតម្លៃនាំចេញជាសរុបសម្រេចបាន ៩,២៩ ពាន់លានដុល្លារអាមេរិក កើនឡើងជាមធ្យម ៩,៣៩% ក្នុងមួយឆ្នាំ។ វិស័យទេសចរណ៍​ស្តារ​ឡើងវិញយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរសរុបជាង​ ៨០,៨ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង ៣,​៤​៨​ លាននាក់ អត្រាកំណើនជាមធ្យម ១៤,៩% ក្នុងមួយឆ្នាំ។ ចំណូលទេសចរណ៍សរុបក្នុងរយៈពេល  ឆ្នាំជាង​ ១៤២.៨០០ ពាន់លានដុង បញ្ជាក់ពីជំហររបស់​​ខេត្តលើផែនទីទេសចរណ៍ជាតិ និងពិភពលោក។ 

ទន្ទឹមនឹងនោះ សេដ្ឋកិច្ចសមុទ្ទមានការអភិវឌ្ឍខ្លាំង ស្មើ ៨០% នៃ GRDP ក្នុងខេត្តទាំងមូល។ សេដ្ឋកិច្ចតាមព្រំដែនបានពង្រឹងតាមរយៈការវិនិយោគលើប្រព័ន្ធច្រកទ្វារព្រំដែន logistics និងពាណិជ្ជកម្មឆ្លងដែន បង្កើតបានជាបង្គោលកំណើនថ្មី ភ្ជាប់ជាមួយការធានាការពារជាតិ និងសន្តិសុខ។

ចំពោះការងារកសាងបក្ស ពង្រួមក្បាល​ម៉ាស៊ីន​អនុ​វត្តមានប្រសិទ្ធភាព និងគុណភាពកម្មាភិបាល និង​បក្ខ​ជនក៏បានលើកកម្ពស់ផងដែរ។ បក្ខភាគខេត្តអាន​យ៉ាងបច្ចុប្បន្នមានបក្ខភាគក្រោមឱវ៉ាទបក្ខភាគខេត្តងចំនួន ១០៧ អង្គការបក្សមូលដ្ឋានចំនួន ៩៣១ និង​បក្ខ​ជន​ចំនួន ១៣១ ៥៤៨ រួប។  ខេត្ត​បាន​បញ្ចប់​ការ​រៀបចំ​អង្គភាព​រដ្ឋបាល​អាជ្ញាធរមូលដ្ឋាន​ពីរ​ថ្នាក់ជាមួយនឹង​អង្គ​ភាព​ឃុំ​ចំនួន ១០២ រួម​មាន៖ ឃុំ ៨៥ សង្កាត់ ១៤ និង​តំបន់​ពិសេស ៣។ វប្បធម៌សង្គម អប់រំ សុខា​ភិ​បាល​ និងរបបសន្តិសុខសង្គមបានកែចម្រើន អត្រា​គ្រួ​សារ​ក្រីក្រនៅមានចំនួន ០,៩១%។ សន្តិសុខការពារជាតិរក្សា​បានរឹងមាំ កិច្ចការបរទេសបានពង្រីក ជាពិសេសជាមួយកម្ពុជា

ប្រែ៖ ណារីពៅ