កាលពីថ្ងៃទី៤ ខែកញ្ញា ក្រុមហ៊ុនអាជីវកម្មធារាសាស្ត្រអានយ៉ាង បានរៀបចំដំណើរការបើកលូរទឹកថាឡា និងត្រាស៊ឺ ដើម្បីសម្រួលទឹកជំនន់នៅតំបន់ចតុកោណឡុងស្វៀន។




ជាក់លាក់ កម្រិតទឹកវាស់ជាក់ស្តែង នៅម៉ោង ៨ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចខាងលើ លូរទឹកត្រាស៊ឺមានកម្ពស់ ១,៦៨ម នៅផ្នែកខាងក្រោមលូរទឹកមានជម្រៅ ១,៤៥ម។ នៅចំណុចលូរខាងលើថាឡាមានកម្ពស់ ១,៨១ម ខាងក្រោមលូរទឹកថាឡា១,៥២ម។ អាស្រ័យហេតុនេះ ភាពខុសគ្នានៃកម្រិតទឹកនៅតំបន់ខាងលើ និងផ្នែកខាងក្រោមនៃលូរទឹកទាំងពីរនៅពេលបើកលូរ មានកម្រិតទឹកប្រហាក់ប្រហែលប្រមាណ ០,៣០ ម៉ែត្រ។
ដោយស្រូវរដូវដើមឆាំ្នបានប្រមូលផលរួចរាល់ អង្គភាពគ្រប់គ្រងបានដំណើរការបើកលូរទឹកដើម្បីសម្រួលទឹកជំនន់ នាំយកដីល្បាប់ពីទន្លេហូវ មកកែលម្អស្រែស្រូវ និងប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីធម្មជាតិប្រមាណ ១៧.៥០០ ហិកតានៅរដូវប្រាំង។ ទន្ទឹមនឹងនោះ ក៏ជួយគ្រប់គ្រងទឹកជំនន់នៅតំបន់ចតុកោណឡុងស្វៀនជាមួយនឹងទំហំផ្ទៃដីធម្មជាតិចំនួន ៤៩៨.១៤១ហិកតា របស់ខេត្ត-ក្រុងចំនួន ៣ គឺអានយ៉ាង គៀនយ៉ាងនិងទីក្រុងគន្ឋ៕
ប្រែ៖ ណារីពៅ