នៅរសៀលថ្ងៃទី២៦ ខែមិថុនា គណៈអចិន្ត្រៃយ៍បក្ខភាគខេត្តបានរៀបចំពិធីប្រគល់សេចក្តីសម្រេចដល់កម្មាភិបាលក្រោមឱវ៉ាទគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត។ លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តងានយ៉ាង បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
អញ្ជើញចូលរួមផងដែរ មានលោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត គណៈកម្មាធិការបក្ខភាគខេត្ត និងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកខេត្ត និងមូលដ្ឋាន។

ក្នុងពិធីគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តបានប្រគល់សេចក្តីសម្រេចបង្កើតកាសែត និងវិទ្យុ-ទូរទស្សន៍អានយ៉ាង លើមូលដ្ឋាននៃការរួមបញ្ចូលគ្នារវាងកាសែតអានយ៉ាង និងស្ថានីយ៍វិទ្យុទូរទស្សន៍អានយ៉ាង និងគេហទំព័រព័ត៌មានអេឡិចត្រូនិករបស់បក្ខភាគខេត្ត។
ទន្ទឹមនឹងនោះ ប្រគល់សេចក្តីសម្រេចតែងតាំងសមមិត្ត ង្វៀនស្វឺនបាំង នាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង ឲ្យកាន់តំណែងជានិពន្ធនាយកកាសែត និងវិទ្យុ-ទូរទស្សន៍អានយ៉ាង ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥។
តែងតាំងសមមិត្ត ង្វៀនថាញ់ទីន ដែលជានិពន្ធនាយករងនៃកាសែតអានយ៉ាង ឲ្យកាន់តំណែងជានិពន្ធនាយករងនៃកាសែតនិងវិទ្យុ-ទូរទស្សន៍អានយ៉ាងចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥។
តែងតាំងសមមិត្ត ផាមថាញមៀង ដែលជានិពន្ធនាយករងនៃកាសែតអានយ៉ាង ឲ្យកាន់តំណែងជានិពន្ធនាយករងនៃកាសែត និងវិទ្យុ-ទូរទស្សន៍អានយ៉ាង ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥។
តែងតាំងសមមិត្ត ត្រាន់ធីហុងហាញ់ នាយករងស្ថានីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង ឲ្យកាន់តំណែងជានិពន្ធនាយករងនៃកាសែត និងវិទ្យុ-ទូរទស្សន៍អានយ៉ាង ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥។
តែងតាំងសមមិត្ត ង្វៀនកុងទិញ នាយករងស្ថានីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង ឲ្យកាន់តំណែងជានិពន្ធនាយករងនៃកាសែត និងវិទ្យ-ទូរទស្សន៍អានយ៉ាង ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥។
តែងតាំងសមមិត្ត ង៉ោង៉ុកជ្វឺន នាយករងស្ថានីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង ឲ្យកាន់តំណែងជានិពន្ធនាយករងនៃកាសែត និងវិទ្យ-ទូរទស្សន៍អានយ៉ាង ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥។
ចាត់និងតែងតាំងសមមិត្តនារី ដាំងធីហ្វារ៉ី សមាជិកាគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមខេត្ត ចូលរួមគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាមុខតំណែងលេខាបក្ខភាគខេត្តឃុំអានចូវ (អាណត្តិ ២០២៥ - ២០៣០) និងណែនាំតែងតាំងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំអានចូវ (អាណត្តិ២០២១-២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់ និងតែងតាំងសមមិត្តនារី ត្រាន់ធីង៉ុកយីម សមាជិកាបក្ខភាគខេត្ត ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាល ចូលរួមក្នុងគណៈកម្មាធិការគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត រក្សាមុខតំណែងជាលេខាបក្ខភាគសង្កាត់ប៊ិញឌឹក (អាណត្តិ ២០២៥ - ២០៣០) និងណែនាំតែងតាំងឲ្យរក្សាមុខតំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ប៊ិញឌឹក (អាណត្តិទី២០២១ - ២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់និងតែងតាំងសមមិត្តនារី ឡេប៊ិតភឿង សមាជិកាបក្ខភាគខេត្ត លេខាបក្ខភាគស្រុកចូវថាញ់ ចូលរួមក្នុងគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាមុខតំណែងលេខាបក្ខភាគឃុំថ្វយសឺន (អាណត្តិ ២០២៥ - ២០៣០)និងណែនាំតែងតាំងឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំថ្វយសឺន(អាណត្តិ ២០២១-២០២៦) ចាប់ពីថ្ងៃទី ១ ឆ្នាំ ២០២៥។
ចាត់ និងតែងតាំងសមមិត្ត ឡេភឿកយុង ប្រធានសមាគមកសិករខេត្ត ចូលរួមជាគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាមុខតំណែងលេខាបក្ខភាគឃុំប៊ិញហ្វា (អាណត្តិ ២០២៥ - ២០៣០) និងណែនាំឲ្យកាន់មុខតំណែងប្រធានក្រុមប្រឹក្សាប្រជាជនឃុំប៊ិញហ្វា (អាណត្តិ២០២១-២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់និងតែងតាំងសមមិត្ត ផានធីយីម ប្រធានសហសមាគមនារីខេត្ត ចូលរួមជាគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាមុខតំណែងលេខាបក្ខភាគឃុំឡុងគៀន (អាណត្តិ ២០២៥ - ២០៣០) និងណែនាំឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡុងគៀន (អាណត្តិ ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆាំ្ន ២០២៥។
ចាត់ និងតែងតាំងសមមិត្ត ត្រាន់ហ្វាហើប ប្រធានគណគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្ត ចូលរួមក្នុងគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត រក្សាមុខតំណែងលេខាបក្ខភាគឃុំវិញសឿង (អាណត្តិ ២០២៥ - ២០៣០) និងណែនាំឲ្យកាន់តំណែងប្រធានក្រុមប្រឹក្សាប្រជាជនឃុំវិញសឿង (អាណត្តិ ២០២១-២០២៦ ចាប់ពីថ្ងៃទី ខែកក្កដា ឆ្នាំ ២០២៥។
ចាត់និងតែងតាំងសមមិត្ត ង្វៀនមិញហុង ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្ម ចូលរួមក្នុងគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគ ឲ្យកាន់មុខតំណែងលេខាបក្ខភាគសង្កាត់តាន់ចូវ (អាណត្តិ ២០២៥ - ២០៣០) និងណែនាំឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនតាន់ចូវ (អាណត្តិ ២០២១-២០២៦) ចាប់ពីថ្ងៃទី ១ កក្កដា ឆាំ្ន២០២៥។
ចាត់ និងតែងតាំងសមមិត្ត ត្រាងកុងគឿង អនុលេខាបក្ខភាគស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកអានភូ ចូលរួមក្នុងគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគ កាន់តំណែងលេខាបក្ខភាគសង្កាត់វិញតេ (អាណត្តិ ២០២៥ - ២០៣០) និងណែនាំឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់វិញតេ (អាណត្តិ ២០២១-២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ផ្ទេរសម្រួល និងតែងតាំងសមមិត្តនារី វ៉ធីធ្វីទៀន អនុលេខាប្រចាំការបក្ខភាគទីរួមខេត្តទិញបៀន ចូលរួមគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគ កាន់តំណែងជាអនុលេខាប្រចាំការបក្ខភាគសង្កាត់ប៊ិញឌឹក (អាណត្តិ ២០២៥ - ២០៣០) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ផកទេរសម្រួលនិងតែងតាំងសមមិត្តនារី ហ្វិញធីយីមចូវ អនុប្រធានមន្ទីរមហាផ្ទៃ ចូលរួមក្នុងគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងជាអនុលេខាប្រចាំការបក្ខភាគសង្កាត់មីថើយ (អាណត្តិ ២០២៥ -២០៣០) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់ និងតែងតាំងសមមិត្តនារី ង្វៀនធីទ្វៀតមិញ អនុលេខាបក្ខភាគស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកភូតាន់ ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងលេខាបក្ខភាគឃុំ វិញត្រាច់ (អាណត្តិ ២០២៥ - ២០៣០) និងណែនាំការតែងតាំងឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាឃុំវិញត្រាច់ (អាណត្តិ ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់ និងតែងតាំងសមមិត្តនារី ង្វៀនធីភឿងឡាន អនុលេខាបក្ខភាគស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ចូលរួមគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងលេខាបក្ខភាគឃុំកូតូ (អាណត្តិ ២០២៥ - ២០៣០) និងណែនាំការតែងតាំងឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំកូតូ (អាណត្តិ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
សមមិត្ត វ៉ជីទ្រុង អនុលេខាបក្ខភាគទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងចូវដុក ឈប់ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍និងឈប់កាន់តំណែងជាអនុលេខាបក្ខភាគទីក្រុងចូវដុក(អាណត្តិ ២០២០ - ២០២៥) ចាត់ទៅបក្ខភាគគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីបានតែងតាំងជាអនុធានគណគ្រប់គ្រងគម្រោងវិនិយោគកសាងខេត្ត។
ចាត់និងតែងតាំងសមមិត្ត ង៉ោធីមីង៉ុក អនុប្រធានការិយាល័យគណកម្មាធិការប្រជាជនខេត្ត ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគរក្សាតំណែងជាអនុលេខាបក្ខភាគសង្កាត់វិញតេ (អាណត្តិ ២០២៥ - ២០៣០) និងណែនាំឲ្យកាន់តំណែងជាប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញតេ (អាណត្តិ ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្ដដា ឆាំ្ន២០២៥។
ចាត់និងតែងតាំងសមមិត្ត វ៉មិញទ្វឺន អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងលេខាបក្ខភាគឃុំមីហ្វាហ៊ឹង (អាណត្តិ ២០២៥ - ២០៣០) និងណែនាំការតែងតាំងមុខតំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំមីហ្វាហ៊ឹង (អាណត្តិ ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់និងតែងតាំងសមមិត្ត វ៉វ៉ាន់ហ្វា សមាជិកបក្ខភាគស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្វយសឺន ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងអនុលេខាបក្ខភាគសង្កាត់ប៊ិញឌឺក (អាណត្តិ ២០២៥ - ២០៣០) និងណែនាំឲ្យកាន់តំណែងប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ប៊ិញឌឹក (អាណត្តិ ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ។
ចាត់ និងតែងតាំងសមមិត្ត ត្រាន់ថាញហាយ អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថាន ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងលេខាបក្ខភាគឃុំឌិញមី (អាណត្តិ ២០២៥ - ២០៣០) និងណែនាំតែងតាំងមុខតំណែងប្រធានក្រុមប្រឹក្សាប្រជាជនឃុំឌិញមី(អាណត្តិ ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់ និងតែងតាំងសមមិត្ត ត្រាប់ង៉ុកបូវ អនុប្រធានគណៈកម្មការវប្បធម៌ - សង្គម ក្រុមប្រឹក្សាប្រជាជនខេត្ត ចូលរួមគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងលេខាបក្ខភាគឃុំញ៉ឺនម៉ី (អាណត្តិ ២០២៥ - ២០៣០) និងណែនាំឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំញ៉ឺនម៉ី (អាណត្តិ ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់និងតែងតាំងសមមិត្ត ក្វាងឡេហុងជ្វៀន អនុប្រធានសហសមាគមនារីខេត្ត ឲ្យចូលរួមគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងអនុលេខាប្រចាំការបក្ខភាគឃុំញ៉ឺនម៉ី (អាណត្តិ ២០២៥ - ២០៣០) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់ និងតែងតាំងសមមិត្ត ដោមិញសាង អនុលេខាសម្ព័ន្ឋយុវជនខេត្ត ចូលរួមគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងអនុលេខាប្រចាំការបក្ខភាគឃុំនុយកាំ (អាណត្តិ ២០២៥ - ២០៣០) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
សមមិត្ត លឺធីគីមធ្វី អនុប្រធានសហព័ន្ធពលករខេត្ត (អាណត្តិ ២០២៣ - ២០២៨) ឈប់ពីតំណែងអនុប្រធានសហព័ន្ធពលករខេត្តអាណត្តិ ២០២៣ - ២០២៨ ដើម្បីចាត់ និងចាត់តាំងឲ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគឃុំប៊ិញម៉ី (អាណត្តិ ២០២៥ - ២០៣០) ដើម្បីបានតែងតាំងជាប្រធានគណកសាងបក្សឃុំប៊ិញម៉ី ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់ និងតែងតាំងសមមិត្ត ង្វៀនវ៉ាន់ថាញ់ អនុប្រធានសហព័ន្ឋសហករណ៍ខេត្ត ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការបក្ខភាគឃុំអានចូវ (អាណត្តិ ២០២៥ - ២០៣០) ដើម្បីតែងតាំងជានាយកមជ្ឈមណ្ឌលនយោបាយឃុំ អានចូវ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
ចាត់ និងតែងតាំងសមមិត្ត យឿងង្វៀនចាន់ភឿង សមាជិកបក្ខភាគ អនុប្រធានគណៈកម្មការរៀបចំបក្ខភាគខេត្ត ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បក្ខភាគ រក្សាតំណែងជាអនុលេខា បក្ខភាគឃុំកាន់ដាំង (អាណត្តិ ២០២៥ - ២០៣០) និងណែនាំតែងតាំងឲ្យកាន់តំណែងជាប្រធានគណៈកម្មាធិការប្រជាជនឃុំកាន់ដាំង (អាណត្តិ ២០២១ - ២០២៦) ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
នៅក្នុងពិធី គណៈអចិន្ត្រៃយ៍បក្ខភាគខេត្តបានប្រកាសនិងប្រគល់សេចក្តីសម្រេចរបស់គណលេខាដែលសម្រេចឲ្យសមមិត្ត ឡេ វ៉ាន់នឹង ដែលជាអនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ចូលនិវត្តន៍មុនអាយុចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។
ប្រគល់សេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ខភាគខេត្តដែលសម្រេចឲ្យសមមិត្ត ង្វៀនទៀកហុង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មការមហាផ្ទៃបក្ខភាគខេត្ត។ សមមិត្ត ង៉ោ ហុងអៀន សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មការរៀបចំបក្ខភាគខេត្ត។សមមិត្ត ដូតាន់គៀត សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានចូលនិវត្តន៍មុនអាយុកំណត់ តាមគោលបំណង ដើម្បីទទួលនូវគោលនយោបាយ និងរបបស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ១៧៨/២០២៤/NĐ-CP ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។
គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ក៏បានប្រគល់សេចក្តីសម្រេចដល់កម្មាភិបាលចំនួន ១៦រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត បានចូលនិវត្តន៍មុនកាលកំណត់ តាមគោលបំណងដើម្បីទទួលបាននូវគោលនយោបាយ និងរបបស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ១៧៨/២០២៤/ND-CP រួមមាន៖ សមមិត្ត ផានវ៉ាន់គឿង សមាជិកបក្ខភាគខេត្ត អនុប្រធានគណៈប្រចាំការនៃគណកម្មការមហាផ្ទៃបក្ខភាគខេត្ត។ សមមិត្ត ង្វៀនយ្វីតន សមាជិកបក្ខភាគខេត្ត ប្រធានគណៈកម្មការសេដ្ឋកិច្ច-ថវិកានៃក្រុមប្រឹក្សាប្រជាជនខេត្ត។ សមមិត្ត ចូវ វ៉ាន់លី សមាជិកបក្ខភាគខេត្ត ប្រធានសហព័ន្ធពលករខេត្ត។ សមមិត្ត ប៊ួយកុងបាំង ប្រធានគណៈវប្បធម៌សង្គម ក្រុមប្រឹក្សាប្រជាជនខេត្ត។ សមមិត្ត ត្រាន់ធីប៊ិចវ៉ាន់ អគ្គនិពន្ធនាយកកាសែតអានយ៉ាង។ សមមិត្ត ទ្រឿងហុងសឺន អនុលេខាប្រចាំការបក្ខភាគទីរួមខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនទីរួមខេត្តតាន់ចូវ។ សមមិត្ត កាវស្វឺនបា អនុលេខាបក្ខភាគទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងចូវដុក។ សមមិត្ត ភុងមិញតាន់ អនុលេខាប្រចាំការបក្ខភាគស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកអានភូ។សមមិត្ត ទឺថាញឃៀត អនុលេខាបក្ខភាគស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់។ សមមិត្ត វ៉ធៀនហាវ អនុលេខាបក្ខភាគទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងឡុងស្វៀន។ សមមិត្ត ង្វៀនហ៊ូវយ៉ាង អនុប្រធានសហព័ន្ធពលករខេត្ត។សមមិត្ត វ៉ថាញ់ឡើយ អនុប្រធានគណឃោសនាអប់រំ និងគណចលនាមហាជនបក្ខភាគខេត្ត។ សមមិត្ត ង្វៀនហ្វាងអាញ់ទ្វឺន អគ្គនិពន្ធនាយករងកាសែតអានយ៉ាង។ សមមិត្ត វ៉ជីហុង អនុប្រធានសមាគមកសិករខេត្ត; សមមិត្ត ថៃធ្វីចូវ អនុប្រធានការិយាល័យគណៈប្រតិភូរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត។ សមមិត្ត ង្វៀនវ៉ាន់បេវ សមាជិកគណៈកម្មាធិការត្រួតពិនិត្យបក្ខភាគខេត្ត៕
ប្រែ៖ ណារីពៅ