រសៀលថ្ងៃទី ១៦ មិថុនា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្តអញ្ជើញទៅពិនិត្យការងារត្រៀមរៀបចំដំណើរការសកម្មភាពអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅស្រុកចើម៉ើយ។

តាមរយៈនោះ គណៈប្រតិភូបានទៅពិនិត្យជាក់ស្តែងនៅឃុំចំនួន៦៖ គូឡាបយៀង ហូយអាន ឡុងឌៀន ចើម៉ើយ ញ៉ឺនមី ឡុងគៀន(ថ្មី) ស្តីពីមូលដ្ឋានសម្ភារៈនិងឧបករណ៍បម្រើការអនុវត្តន៍នីតិវិធីរដ្ឋបាលនៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈ ការកែលម្អទីស្តីការ ត្រៀមសម្រាប់ដំណើរការសកម្មភាពអាជ្ញាធរមូលដ្ឋានពីរថ្នាក់ខាងមុខនេះ។ តាមរយៈនោះ កត់ត្រាទទួលស្គាល់នូវភាពម្ចាស់ការ ភាពសកម្ម ត្រៀមល្អបណ្តាលក្ខខណ្ឌការងារចាំបាច់សម្រាប់ក្បាលម៉ាស៊ីនអាជ្ញាធរថ្មី និងត្រៀមរៀបចំមូលដ្ឋានសម្ភារៈរបស់ថ្នាក់ដឹកនាំស្រុក និងឃុំនានា។
ដើម្បីធានាថាសកម្មភាពរបស់អាជ្ញាធរមូលដ្ឋានប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស្របតាមផែនការល្បឿនដាក់ចេញក្នុងរយៈពេលដ៏ខ្លីខាងមុខ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើដល់មន្ទីរ គណ ផ្នែកថ្នាក់ខេត្តយោងតាមមុខងារភារកិច្ចបានប្រគល់ជូន ហើយតែងណែនាំជាប្រចាំដល់អង្គភាព និងមូលដ្ឋានក្នុងការអនុវត្ត។ ធានាលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការរៀបចំដំណើរការសាកល្បងឃុំសង្កាត់ថ្មី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ណែនាំការរៀបចំ និងដំណើរការ ប្រើប្រាស់ប្រព័ន្ធវីដេអូសន្និបាតតាមអនឡាញសម្រាប់ឃុំ សង្កាត់នានា។ ស្រាវជ្រាវ និងស្នើដំណោះស្រាយដើម្បីលើកកម្ពស់គុណភាពខ្សែបញ្ជូន គាំទ្រដល់ក្បាលបន្តដំណើរការបច្ចេកទេស ដើម្បីធានាសកម្មភាពស្ថិរភាព បន្តបន្ទាប់ សុវត្ថិភាព គុណភាព ពង្រីកប្រសិទ្ធភាព ជួយសន្សំសំចៃពេលវេលា ថ្លៃចំណាយ ទន្ទឹមនឹងនោះលើកកម្ពស់សមត្ថភាពដឹកនាំ និងប្រតិបត្តិការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូលធ្វើសកម្មភាពមានប្រសិទ្ឋភាព។ ការរៀបចំទីស្តីការ ការិយាល័យ គ្រឿងចក្រ ត្រូវតែធានាលក្ខខណ្ឌការងារសម្រាប់ក្រសួង និងរដ្ឋការ។ ការជ្រើសរើសកម្មវិធីសម្រាប់គ្រប់គ្រងឯកសារ និងកំណត់ត្រាការងារត្រូវតែមានការឯកភាព ស្របគ្នារវាងខេត្ត និងឃុំ ដើម្បីធានាថាដំណើរការរលូន ឆាប់រហ័ស និងមិនមានការរំខានក្នុងការដោះស្រាយ។ ព័ត៌មានត្រូវតែធានាថារលូន បង្កើតលក្ខខណ្ឌសម្រាប់កម្មាភិបាល និងរដ្ឋការឲ្យងាយយល់ ទទួលបាន ស្របគ្នា និងឯកភាពគ្នាក្នុងការដោះស្រាយការងារ។
ជាពិសេស រៀបចំឃោសនា និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការផ្លាស់ប្តូរទីស្តីការ អង្គភាពរដ្ឋបាល ដើម្បីទំនាក់ទំនងអនុវត្តនីតិវិធីរដ្ឋបាល ផ្តល់អាទិភាពដល់ការរៀបចំកម្មាភិបាលណែនាំប្រជាជនក្នុងដំណើរការទំនាក់ទំនងអនុវត្តនីតិវិធីរដ្ឋបាល។ បណ្តាអង្គភាពផ្សព្វផ្សាយជាបន្ទាន់នូវការងារប្រមូលមកវិញត្រាចាស់ ហើយឆ្លាក់ និងចុះឈ្មោះប្រើប្រាស់ត្រាថ្មី ដើម្បីត្រៀមផ្សព្វផ្សាយការងារនៅពេលដែលអាជ្ញាធរពីរថ្នាក់ដាក់ចូលដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។
ប្រែ៖ ណារីពៅ