យប់ថ្ងៃទី១៨ ខែតុលា នៅតំបន់ទីក្រុង Golden City សង្កាត់ឡុងស្វៀន មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាងបានរៀបចំពិធីបើកពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូង - អានយ៉ាង រួមបញ្ចូលនឹងផ្សារណាត់ជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងផលិតផល OCOP លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សម្រស់ពិដោរអានយ៉ាង”។

លោក ង្វៀនថាញផុង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅទីក្រុងហូជីមិញ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត និងសង្កាត់ឡុងស្វៀន ចូលរួមពិធីបើក។

ទិវាបុណ្យបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែតុលា ដោយមានស្តង់ទំនិញជាង ៣០០ មកពីខេត្ត ក្រុងក្នុងប្រទេសទាំងមូល និងខេត្ត អានយ៉ាង។ ក្រៅពីបរិយាកាសសម្តែង និងការតាំងបង្ហាញនំប្រជាប្រិយ ផ្សព្វផ្សាយទេសចរណ៍ និងម្ហូបរបស់មូលដ្ឋាននានាគឺជាចំណុចសំខាន់។
ទិវាបុណ្យលើកនេះក៏មានតំបន់ណែនាំផលិតផលនាំចេញ ផលិតផល OCOP ផលិតផលពិសេសរបស់មូលដ្ឋាននានា និងផលិតផលពាណិជ្ជកម្មចម្រុះទៅដល់អ្នកប្រើប្រាស់ ជាមួយនឹងទំនិញជាច្រើនប្រភេទ និងសម្បូរបែបអំពីគុណភាព។



ក្នុងអំឡុងពេលប្រពឹត្តទៅទិវាបុណ្យ មានសកម្មភាពលេងសប្បាយ កែកម្សាន ស្វែងយល់បទពិសោធន៍ និងហូបសាកផលិតផលជាដើម បានគណៈកម្មការរៀបចំនិងអាជីវកម្មរៀបចំឡើង រួមចំណែកបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មក្នុងការជួបសំណេះសំណាល តភ្ជាប់ សហប្រតិបត្តិការអាជីវកម្ម និងពង្រីកទីផ្សារប្រើប្រាស់។



ព្រឹត្តិការណ៍នេះមានគោលបំណងលើកតម្កើង អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីម្ហូបភាគខាងត្បូង តាមរយៈនំប្រជាប្រិយរបស់តំបន់ទន្លេទឹក។ណែនាំ និងផ្សព្វផ្សាយរូបភាពមនុស្ស វប្បធម៌ និងទេសចរណ៍អានយ៉ាង រួមចំណែកជំរុញទេសចរណ៍ ពង្រីកទីផ្សារផលិតផលពិសេសនិងផលិតផល OCOP របស់មូលដ្ឋាន ។
តាមរយៈនោះ បង្កើតបរិយាកាសផ្លាស់ប្តូរ សហប្រតិបត្តិការរវាងសិប្បករ ធុរកិច្ច និងមូលដ្ឋាន ជំរុញពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ គូសជារបត់សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់៕
ប្រែ៖ ណារីពៅ