ព្រឹកថ្ងៃទី១០ ខែកញ្ញា នៅទីលានស្មៅសិប្បនិម្មិត King Sport ទីរួមស្រុក ភូមី ស្រុក ភូតាន់ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត អានយ៉ាង បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ភូតាន់ រៀបចំពិធីបើកពានរង្វាន់បាល់ទាត់ ៧នាក់ខេត្ត អានយ៉ាងក្នុងឆ្នាំ ២០២៤។ លោក ដាវស៊ីទ្វឺន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត អានយ៉ាង ប្រធានគណៈរៀបចំពានរង្វាន់។ លោក តាំងវ៉ាន់ណេ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ភូតាន់ បានអញ្ជើញចូលរួម។
ការប្រកួតនេះប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ដោយមានការចូលរួមពីក្រុមចំនួន១៦ ក្រុម មានកីឡាករ-កីឡាការិនីជិត៣០០នាក់ មកពីអង្គភាពនានាតាមមូលដ្ឋាន និងក្លឹបបាល់ទាត់ក្នុងខេត្ត។ ក្រុមនីមួយចែកចេញជា ៤ ពូលប្រកួតគិតពិន្ទុដើម្បីជ្រើសរើស ៨ ក្រុមចូលទៅក្នុងជុំ ១/៤ ផ្តាច់ព្រ័ត្រ ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតប្រជែងដណ្តើមពានរង្វាន់ឯក។
តាមរយៈការប្រកួតនេះ ដើម្បីជួយអត្តពលិក ផ្លាស់ប្តូរ រៀនសូត្រ លត់ដំជំនាញ សុខភាព លើកកម្ពស់គុណភាពជីវភាពស្មារតី បង្កើនធ្លុងមហាសាមគ្គីភាព រួមចំណែកគាំទ្រស្មារតី កីឡាអប់រំកាយក្នុងខេត្ត ឲ្យកាន់តែរីកចម្រើន។
បន្ទាប់ពីពិធីបើកការប្រកួត ក្រុមទាំងពីរនៃក្លឹបស្រុក ភូតាន់ និង Gym កាវម៊ិញ(ស្រុក ចើម៉ើយ) បានឈានចូលការប្រកួតដំបូង។លទ្ធផល ក្រុម ភូតាន់ ដណ្តើមបានជ័យជម្នះជាមួយនឹងលទ្ធផល ៣-២។ រង្វាន់នឹងបានបិទនិងជូនរង្វាន់នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤៕
ប្រែ៖ ណារីពៅ