បក្ខភាគសង្កាត់ទិញបៀនប្រកាសសេចក្តីសម្រេចបង្កើតអង្គការបក្សក្រោមឱវ៉ាទ អាណត្តិ ២០២៥-២០៣០

រសៀលថ្ងៃទី ១៤ ខែកក្កដា បក្ខភាគខេត្តទិញបៀន បានបើកសន្និសីទប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតអង្គការបក្សក្រោមឱវ៉ាទ អាណត្តិ ២០២៥-២០៣០។ លោក ទ្រីញវ៉ាន់ដេ អនុលេខាប្រចាំការបក្ខភាគសង្កាត់ ចូលរួម និងប្រគល់សេចក្តីសម្រេច។

បក្ខភាគសង្កាត់ទិញបៀនប្រគល់សេចក្តីសម្រេចបង្កើតសាខាបក្ស និងបក្ខភាគ

នៅសន្និបាត បក្ខភាគសង្កាត់ទិញបៀន បានប្រកាស និងប្រគល់សេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍​បក្ខ​ភាគសង្កាត់ទីញបៀន បង្កើត និងតែងតាំងគណៈកម្មាធិការប្រតិបត្តិការ គណៈប្រតិបត្តិការសាខាបក្ស លេខានិងអនុលេខាបក្សរបស់បក្ខភាគនិងសាខាបក្សចំនួន ៧ រួមមាន៖ បក្ខភាគបណ្តាស្ថាប័នបក្ស បក្ខភាគ​នៃ​គណៈកម្មាធិការប្រជាជនសង្កាត់ទីញបៀន។ សាខា​បក្ស​វិទ្យាល័យស្វឺនតូ សាខាបក្សមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ​និងអប់រំជាប្រចាំទីញបៀន សាខាបក្សការិយាល័យចុះបញ្ជីដីធ្លី - សាខាតំបន់អន្តរឃុំ ស្រុកទីញបៀន សាខា​បក្ស​យោធា និងសាខាបក្សនគរបាលសង្កាត់

ប្រកាស និងប្រគល់សេចក្តីសម្រេចរបស់​បក្ខ​ភាគ​​សង្កាត់ទីញបៀន ស្តីពីការបង្កើត និងតែងតាំងគណៈ​​កម្មការសាខាបក្ស លេខា និងអនុលេខាសាខា​បក្ស​​​អនុសង្កាត់និងអង្គភាពបុព្វហេតុក្រោមឱវ៉ាទចំនួន ២៦​​ សេវាសាធារណៈដែលពាក់ព័ន្ធសម្រាប់អាណត្តិ ២០​​២៥-២០៣០។ ការប្រកាសបង្កើតសាខាបក្ស និង​បក្ខភាគក្រោមឱវ៉ាទបក្ខភាគសង្កាត់ដើម្បីពង្រឹងអង្គការបក្សនៅថ្នាក់មូលដ្ឋានឲ្យល្អឥតខ្ចោះ ធានាបាននូវភាពជាអ្នកដឹកនាំគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ការ​ងារ​ភារកិច្ច បង្កើតកម្លាំងចម្រុះ លើកកម្ពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ឋរបស់អង្គការមូលដ្ឋានបក្ស និង​ឆ្លើយ​តប​ក្នុង​ដំណាក់កាលថ្មី។

សមមិត្ត ទ្រីញវ៉ាន់ដេ - អនុលេខាប្រចាំការ​បក្ខ​ភាគ​សង្កាត់​ទីញបៀនថ្លែងមតិ

ថ្លែងមតិក្នុងសន្និបាត លោក ទ្រីញវ៉ាន់ដេ អនុ​លេ​ខា​ប្រចាំការបក្ខភាគសង្កាត់ បានស្នើបក្ខភាគ សាខា​បក្ស​មូលដ្ឋាន និងសាខាបក្សក្រោមឱវ៉ាទចាំបាច់​ត្រូវតែ​ចេញបទបញ្ជាការងារ បង្កើតផែនការរៀបចំមហាសន្និបាត រៀបចំ និងឆ្លងឯកសារមហាសន្និបាត​ជាមួយនឹង​គណៈអចិន្ត្រៃយ៍មុនថ្ងៃទី ២០ ខែកក្កដា និងរៀបចំម​ហា​សន្និបាតមុនថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥។ ចំ​ពោះ​​អង្គភាពដែលនៅសេសសល់ ចាំបាច់​ត្រូវតែរៀប​ចំ​សន្និ​បាតពិភគ្សាអំពីសេចក្តីព្រាងឯកសាររបស់មជ្ឈិម របស់បក្ខភាគសង្កាត់គឺត្រូវតែចុះឈ្មោះពេលវេលាជាក់លាក់សម្រាប់ការរៀបចំសន្និបាត។ អនុលេ​ខាប្រចាំ​ការ​បក្ខភាគសង្កាត់បានស្នើគណកសាងបក្សរបស់សង្កាត់ឲ្យ​ចាត់កម្មាភិបាលនិងអ្នកឯកទេស គាំទ្រដល់​សាខា​បក្ស​ដែលទើបបង្កើតថ្មី ណែនាំបង្កើត និងចេញ​បទ​បញ្ជា​ការងារ កម្មវិធី ត្រួតពិនិត្យ ឃ្លាំមើលក្នុងអាណត្តិ ២០២៥ - ២០៣០

ប្រែ៖​ណារីពៅ