បក្ខភាគឃុំអានគឺ បូកសរុបសកម្មភាពគណៈការងារ ៣៥ នៃបក្ខភាគ ការងារឃោសនា អប់រំ និងការងារចលនាមហាជន ៦ ខែដើមឆ្នាំ ២០២៦

នៅថ្ងៃទី ០៦ ខែសីហា បក្ខភាគឃុំអានគឺ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពរបស់ គណៈ ៣៥ នៃបក្ខភាគ ការងារឃោសនា អប់រំ និងការងារចលនាមហាជន ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ព្រមទាំងផ្សព្វផ្សាយទិសដៅ និងភារកិច្ចសំខាន់ៗ សម្រាប់ ៦ ខែចុងឆ្នាំ ២០២៦។

លោក ង្វៀន ម៉ាញ់ ហា អនុប្រធាន​គណៈឃោសនា អប់​​រំ និងចលនាមហាជន នៃបក្ខភាគខេត្ត ថ្លែង​មតិ​ដឹក​នាំ​​កិច្ច​ប្រជុំ

កិច្ច​ប្រជុំនេះ ដឹកនាំដោយអ្នកស្រី នាង សែម អនុ​លេ​ខា​បក្ខ​ភាគឃុំ និងជាអនុប្រធានប្រចាំការគណៈ ៣៥ នៃ​បក្ខ​ភាគឃុំអានគឺ។ អញ្ជើញចូលរួម និងផ្តល់មតិដឹកនាំ មាន​លោក ង្វៀន ម៉ាញ់ ហា អនុប្រធាន​គណៈ​ឃោស​នា​ អប់រំ និងច លនាមហាជននៃបក្ខភាគខេត្ត រួម​ជា​មួយ​សមមិត្តក្នុងគណៈការងារ ៣៥ ក្រុមសហការី ៣៥ សហ​ការីមតិសាធារណៈសង្គម និងលេខាបក្ខភាគ សា​ខា​បក្សក្រោមឱវ៉ាទបក្ខភាគឃុំ។ 

នៅ​ក្នុងកិច្ចប្រជុំ ប្រតិភូទាំងអស់បាន​ស្តាប់​របាយ​ការ​ណ៍ស្តីពីលទ្ធផលការងារការពារមូលដ្ឋានគ្រឹះនៃមនោគម​វិជ្ជារបស់បក្ស ការតស៊ូបដិសេធទស្សនៈខុសឆ្គង និង​អ​មិត្ត​ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងរបាយ​ការ​ណ៍​លទ្ធ​ផល​ការងារឃោសនា អប់រំ និងចលនាមហាជន ៦ ខែ​ដើម​​ឆ្នាំ ២០២៦ និងលើកឡើងទិសដៅ ភារកិច្ច​សំ​ខាន់​ៗ​ សម្រាប់ ៦ ខែចុងឆ្នាំ ២០២៦។ ក្នុងវេទិកា​ពិភា​ក្សា​ ប្រតិភូបានផ្តោតលើការវាយតម្លៃស្ថាន​ភាពការ​ប្រើ​ប្រាស់​​បណ្តាញសង្គម នៅតាមស្ថាប័ន អង្គភាព និង​តំ​បន់​លំនៅដ្ឋាន ព្រមទាំងចែករំលែកវិធីសាស្ត្រល្អៗ និង​ការ​ច្នៃ​ប្រឌិតក្នុងការងារឃោសនា និងតម្រង់​ទិសម​តិ​សា​ធារណៈ ជាពិសេសនៅតំបន់ជនជាតិភាគតិច។ ទន្ទឹម​នឹងនោះ ក៏ស្នើនូវដំណោះស្រាយនានា ដើម្បី​លើក​កម្ពស់ជំនាញក្នុងការសម្គាល់ និងតស៊ូ​ប្រឆាំងព័ត៌​មាន​មិនល្អ ព័ត៌មានមិនពិត នៅលើបណ្តាញសង្គម។

ថ្លែង​មតិដឹកនាំក្នុងកិច្ចប្រជុំ លោក ង្វៀន ម៉ាញ់ ហា អនុ​ប្រ​ធាន​គណៈឃោសនា អប់រំ និងចលនាមហាជន នៃ​បក្ខ​ភាគខេត្ត បានស្នើឲ្យគណៈ ៣៥ នៃបក្ខ​ភាគ​ឃុំ​អាន​គឺ​ បន្តពិនិត្យ ពង្រឹងអង្គការ ចាត់ភារកិច្ចសមស្រប និង​ពង្រីក​នូវតួនាទីរបស់សមាជិកនីមួយៗ ក្នុងការ​ក្តាប់​បាន​ និងតម្រង់ទិសមតិសាធារណៈ ព្រមទាំង​មាន​ភាព​សកម្ម​ក្នុងការតស៊ូបដិសេធទស្សនៈខុសឆ្គង និង​អមិត្ត​។​ លោកក៏បានស្នើឲ្យកម្មាភិបាល និងបក្ខជនគ្រប់រូប បង្កើនការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវវេទិកាឌី​ជីថល ដើម្បីបម្រើការងារឃោសនា អប់រំនយោបាយ និង​មនោគមវិជ្ជា បង្កើតឯកភាពក្នុងការយល់ដឹង និ​ង​សកម្ម​​ភាពរបស់កម្មាភិបាល បក្ខជន និងប្រជាជន។

បញ្ចប់សន្និសីទ អ្នកស្រី នាង សែម អនុលេខាបក្ខភាគ និង​ជាអនុប្រធានប្រចាំការគណៈ ៣៥ នៃបក្ខភាគ​ឃុំ​អាន​គឺ បានសង្កត់ធ្ងន់ថា គណៈ ៣៥ ត្រូវបន្ត​លើក​កម្ពស់តួនាទីស្នូលក្នុងការការពារមូលដ្ឋានគ្រឹះនៃមនោគម​វិជ្ជារបស់បក្ស ហើយសកម្មក្នុងការក្តាប់ស្ថាន​ភាព​នៅ​មូល​ដ្ឋាន និងនៅលើបរិយាកាសបណ្តាញ ដើម្បី​រក​ឃើញ​ និងដោះស្រាយបញ្ហាដែលកើតឡើងបាន​ទាន់​ពេល​វេលា តាំងពីដំណាក់កាលដំបូង។ កម្មាភិបាល និង​បក្ខ​ជនគ្រប់រូប ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ​បទ​ប្បញ្ញ​ត្តិ​​ពេលចូលរួមប្រើប្រាស់បណ្តាញសង្គម បង្កើន​ការ​ទទួល​ខុសត្រូវក្នុងការការពារនយោបាយផ្ទៃក្នុង រក្សា​ការ​សម្ងាត់របស់រដ្ឋ រួមចំណែករក្សាស្ថិរ​ភាព​មនោ​គ​ម​វិ​ជ្ជា​ សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅលើភូមិសាស្ត្រឃុំ៕

ប្រែ៖ ណារីពៅ