បិទសន្និបាតគណៈកម្មាធិការបក្ខភាគខេត្តលើកទី១៧

អស់រយពេលមួយពេលធ្វើការជាបន្ទាន់និងម៉ឹងមាត់ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ សន្និបាតគណកម្មាធិការបក្ខភាគខេត្តអានយ៉ាងលើកទី១៧បានបញ្ចប់កម្មវិធីដាក់ចេញទាំងមូល។

សន្និបាតបានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ បញ្ញា ការពិភាក្សាត្រង់​ៗ​ រួមចំណែកនូវមតិយោបល់ដោយសាទរ និងសំខាន់ជាច្រើន។ គណៈអចិន្ត្រៃយ៍បក្ខភាគខេត្តបានទទួល​នូវ​មតិត្រឹមត្រូវ និងពន្យល់អំពីបញ្ហាដែលនៅតែមានមតិខុសគ្នា

ប្រតិភូចូលរួមសន្និបាត

គណៈកម្មាធិការបក្ខភាគខេត្តបានឯកភាពវាយតម្លៃ៖ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ ក្នុងបរិបទ​ងាយ​ស្រួល​និងលំបាកចម្រុះ ប៉ុន្តែដោយការសាមគ្គីភាព និងការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូល ថាមវន្ត និងភាពបត់បែនរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការងារ​កសាងបក្ស និងការងារចលនាមហាជន ស្ថានភាពសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខរបស់ខេត្តបានផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យជាច្រើន។ក្នុងនោះ​ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ និងចលនាហាជន បានយកចិត្តទុកដាក់ជាពិសេស សម្រេចបានលទ្ធផលគ្រប់ជ្រុងជ្រោយ។ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តមានការផ្លាស់ប្ដូរជាវិជ្ជមានជាច្រើនលើគ្រប់វិស័យ ដោយបន្តរីកចម្រើនខ្លាំងបើធៀបនឹងរយៈពេល​នេះឆ្នាំមុន អត្រាកំណើនសេដ្ឋកិច្ច (GRDP) កើនឡើង​ ៦,៥៤% ខ្ពស់ជាងកម្រិតកើនឡើងនៃ​ដំណាល់​ពេល​​នេះឆ្នាំមុន (កើន ៦,៤១%បណ្តាតំបន់​សេដ្ឋកិច្ច​សុទ្ឋ​តែ​មានកំណើន។ សន្តិសុខនិងការពារជាតិបានធានា​។ សន្តិសុខនៅតាម ព្រំដែន ជនជាតិ និងសាសនាបាន​​បង្កើន និងស្ថិរភាព។ រៀបចំសមយុទ្ធសម្រាប់តំបន់ការ​​ពារខេត្ត ទីក្រុង ឡុងស្វៀន  ទីរួមខេត្តទិញបៀន ឆាំ្ន​២០​២៤ ដើម្បីធានាបាននូវភាពហ្មត់ចត់ ម៉ឺងម៉ាត់ និងសម្រេចបាននូវគោលដៅ តម្រូវការដែលបានដាក់​ចេញ​។​

លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តថ្លែងសន្ទរកថា

ថ្លែងមតិក្នុងពិធីបិទសន្និបាតនេះ សមមិត្ត ឡេ​ហុង​​ក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខា​បក្ខ​ភាគខេត្ត តាងនាមគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត បាន​កត់ត្រាទទួលស្គាល់ វាយតម្លៃខ្ពស់ និងលើក​សរសើរ​បណ្តាថ្នាក់ បណ្តាផ្នែក បណ្តាមូលដ្ឋានដែល​បានខិត​​ខំបំពេញភារកិច្ចក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២៤ ​នេះ​បានល្អ

ដើម្បីសម្រេចបានជោគជ័យនូវគោលដៅភារកិច្ចនយោបាយដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២៤ លោក ឡេហុងក្វាង លេខាបក្ខភាគខេត្ត បានតម្រូវ​ឲ្យ​បណ្តា​ថ្នាក់បក្ខភាគ អាជ្ញាធរ បណ្តាផ្នែក បណ្តាថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ ថាម​វន្ត ច្នៃប្រឌិត។ អនុវត្តយ៉ាងតឹងរឹងនូវរបបព័ត៌មាន និង​រាយការណ៍ ការអនុវត្តបទបញ្ជាការងារ សណ្តាប់ធ្នាប់ វិន័យ ក្រមសីលធម៌ និងកិច្ចការ​សាធារណៈ​ជា​ដើម​  បានប្តេជ្ញាអនុវត្តជោគជ័យនូវភារកិច្ចនយោបាយឆ្នាំ ២០២៤  ជាក់ស្តែង លោក ឡេហុងក្វាង លេខា​បក្ខ​ភាគ​ខេត្ត បានចង្អុលបង្ហាញភារកិច្ចសំខាន់ៗចំនួន ០៦ ចាំ​បាច់ត្រូវតែអនុវត្តនៅក្នុងបណ្តាខែចុងឆាំ្នរួមមាន

ទី១ ត្រូវបន្តត្រួតពិនិត្យឡើងវិញនិងធ្វើបច្ចុប្បន្នភាពលទ្ធផលអនុវត្តគោលដៅ និងសន្ទស្សន៍ដើម្បីដាក់​ចេញ​ដំណោះស្រាយ បំពេញបន្ថែមចាំបាច់អនុវត្តឲ្យបាន​​សមស្របក្នុងរយៈពេល៣ខែចុងឆ្នាំនេះ ដើម្បីសម្រេចបាននូវផែនការឆ្នាំ២០២៤ ធ្វើជាមូលដ្ឋាន​ដើ​ម្បី​បង្កើតផែនការឆ្នាំ២០២៥ និងខិតខំបញ្ចប់​បណ្តា​សន្ទស្សន៍សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត​លើកទី១១ អាណត្តិឆ្នាំ២០២០-២០២៥ ជាពិសេស​គឺ​​ផ្តោតអនុវត្តដំណោះស្រាយជាក់លាក់ ដើម្បីសម្រេចបាន​សន្ទស្សន៍ដែលនៅទាប។

ទីពីរ ដឹកនាំ ណែនាំ ផ្សព្វផ្សាយរៀបចំអនុវត្ត​ម៉ឹង​មាត់​ និងមានប្រសិទ្ធភាពនៃសារាចរណ៍ណែនាំលេខ ៣៥​-CT/TW ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ផែនការលេខ ១៩០-KH/TU ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ របស់គណៈកម្មាធិការបក្ខភាគខេត្ត សេចក្តីណែនាំលេខ០២-HD/TU ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ស្តីពីមហាសន្និបាត​បក្ខ​ភាគគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅមហាសន្និបាតប្រតិភូទូទាំង​ប្រទេសលើកទី១៤ របស់បក្ស។ អនុគណៈកម្មការឯកសារ និងអនុគណៈកម្មការសមាជិក​ភាពនៃមហាសន្និបាតបក្ខភាគខេត្តលើកទី១២ អាណត្តិ ២០២៥ - ២០៣០ បានបង្កើតជាបន្ទាន់នូវក្រុមចងក្រង និងផ្នែក​ជំនួយ​កិច្ចការ ដើម្បីផ្សព្វផ្សាយផែនការការងារ។ គណ​ឃោសនាអប់រំបក្ខភាគខេត្តត្រូវពិនិត្យសាឡើងវិញនិងចុះបញ្ជីជាបន្ទាន់នូវសំណង់ និងព្រឹត្តិការណ៍ដែលមាន​អត្ថ​ន័យជាក់ស្តែង បង្កើតជាបរិយាកាស​ប្រឡង​ប្រ​ណាំង​​ផុលផុស ដើម្បីឆ្ពោះទៅអបអរសាទរ​មហាសន្និបាត​បក្ខ​ភាគគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៥ - ២០​​៣០។

ទី៣- ដាក់ជូនលោកនាយករដ្ឋមន្ត្រីអនុម័តជាបន្ទាន់ និង​ផ្សព្វផ្សាយផែនការអនុវត្តផែនការរៀប​ចំខេត្ត​អាន​យ៉ាង ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យ​​ដល់ឆ្នាំ ២០៥០ ធ្វើជាមូលដ្ឋានសម្រាប់កសាងកម្មវិធី និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនាពេលខាងមុខ​។ 

ទី៤ បញ្ចប់ការរៀបចំសមយុទ្ធសម្រាប់តំបន់ការពារមូលដ្ឋានតាមផែនការ៖ ស្រុក ចើម៉ើយ (ខែតុលា ឆ្នាំ ​២០២៤) ស្រុក ថ្វយសឺន (ខែវិច្ឆិកា ឆ្នាំ ២០២៤) ធានាសុវត្ថិភាព និងមានគោលដៅត្រឹមត្រូវ ក្នុងស្មារតីសន្សំសំចៃ ជៀសវាងការអួតអាង រូបភាព និងតាំងចិត្ត​បង្ការ​ទប់ស្កាត់អំពើពុករលួយ អវិជ្ជមាន និងផលប្រយោជន៍ក្រុមយ៉ាងម៉ឺងម៉ាត់

ទី៥ ត្រៀមរៀបចំព្រឹត្តិការណ៍ និងសកម្មភាព​ឲ្យ​បាន​ហ្មត់ចត់ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ៖ ពិធីទទួលប័ណ្ណទទួលស្គាល់សាលានយោបាយ តូន​ឌឹក​ថាំង​ សម្រេចស្តង់ដាកម្រិត ១។ បណ្តាសកម្មភាពខួបលើកទី ២០០ឆាំ្ន នៃការជីកបញ្ចប់ព្រែកវិញទេ (១៨​២៤​-២០២៤) រម្លឹកខួបលើកទី ១៩៨ឆាំ្នទិវារណភាពលោក​យាយ ចូវធីទេ (១៨២៦-២០២៤) - បានប្រារព្ធឡើង​នៅខែវិច្ឆិកា ឆ្នាំ ២០២៤

ទី៦ បំពេញខ្លឹមសារបម្រើក្រុមការងារ​របស់​ខេត្តដែលចូលរួមក្នុងកិច្ចប្រជុំពិនិត្យឯកសារពិធីបុណ្យលោកយាយភ្នំស្វាមជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅប៉ារ៉ាហ្គាយ(Paraguay) (ចាប់ពីថ្ងៃទី  ខែ​ធ្នូ​ដល់ថ្ងៃទី  ខែធ្នូ ២០២៤)។

បន្តនូវលទ្ធផលដែលសម្រេចបាន និងដោយស្មារតីទទួលខុសត្រូវចំពោះបក្ស និងប្រជាជន គណៈកម្មាធិការបក្ខភាគខេត្ត បានអំពាវនាវដល់កម្មាភិបាល បក្ខ​ជន និងប្រជាជនគ្រប់ស្រទាប់ក្នុងខេត្ត បង្កើន​សាមគ្គី​​ភាព និងឯកភាពគ្នា ខិតខំពុះពារជម្នះការលំបាក បញ្ហាប្រឈម អនុវត្តមានប្រសិទ្ធភាពកម្មវិធីសកម្មភាព និងសេចក្តីសន្និដ្ឋាននៃសន្និបាតគណៈកម្មាធិការបក្ខភាគខេត្តលើកទី១៧ ខិតខំបំពេញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ-សន្តិសុខ កសាងបក្ស និងប្រព័ន្ធនយោបាយឆ្នាំ២០២៤ អនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី១១ អាណត្តិឆាំ្ន ២០២០ - ២០២៥

ប្រែ៖ ណារីពៅ