នៅថ្ងៃទី ១៧ កក្កដា លោក ង្វៀនថាញផុង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំគណៈប្រតិភូការងារទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានសគុណចំពោះបដិវត្តគំរូ ក្នុងឱកាសរម្លឹកខួបលើកទី ៧៨ ឆាំ្នទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ថ្ងៃទី ២៥ កក្កដា)។ ត្រួតពិនិត្យលទ្ធផលប្រតិបត្តិការអាជ្ញាធរមូលដ្ឋាននៅឃុំ ឡុងឌៀន ចើម៉ើយ គូឡាវយៀង។

គណៈប្រតិភូបានទៅត្រួតពិនិត្យ និងអង្កេតជាក់ស្តែងនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈឃុំឡុងឌៀន ចើម៉ើយ គូឡាវយៀង។ នៅទីនេះ លោក ង្វៀនថាញផុងអនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានត្រួតពិនិត្យគ្រឿងចក្រ និងឧបករណ៍បម្រើដល់សកម្មភាពរបស់មជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈ និងអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល រដ្ឋការ បុគ្គលិក និងប្រជាជនដោយផ្ទាល់អំពីស្ថានភាពបម្រើការនិងដោះស្រាយនីតិវិធីរដ្ឋបាល។

យោងតាមស្ថិតិនៅលើគេហទំព័រសេវាកម្មសាធារណៈចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២៥ ឃុំឡុងឌៀនទទួលបានឯកសារចំនួន ២៦ ដែលក្នុងនោះមានឯកសារ ២១/២១ បានដោះស្រាយទាន់ពេលវេលា មេកសារមួយកំពុងដំណើរការដោះស្រាយ (ក្នុងរយៈពេលកំណត់) ឯកសារចំនួន ៤ ឈប់ដោះស្រាយ។ ឃុំចើម៉ើយទទួលឯកសារបាន ១៦៧ ក្នុងនោះ ឯកសារដែលដោះស្រាយចំពេលកំណត់ចំនួន ៩១/១១២ និងឯកសារចំនួន ២១ ដោះស្រាយហួសពេលកំកំណត់ ឯកសារចំនួន ៥០ កំពុងដោះស្រាយ (ក្នុងពេលកំណត់) និងឯកសារចំនួន ២ ឈប់ដោះស្រាយ។
ស្ថានភាពសេដ្ឋកិច្ចសង្គមនៅតែរក្សាបាន សកម្មភាពផលិតកម្ម និងអាជីវកម្មមានស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរក្សារឹងមាំ។ បណ្តាសកម្មភាពជាប្រចាំបានធានា រួមមានប្រព័ន្ធសន្និបាតទូរទស្សន៍អនឡាញ និងកម្មវិធីប្រើប្រាស់រួម។ ស្ថានភាពកម្មាភិបាល និងរដ្ឋការមានស្ថិរភាពជាមូលដ្ឋាន។ ការងារឃោសនា ផ្សព្វផ្សាយ ជ្រួតជ្រាបល្អបង្គួរ។

ទោះបីដូច្នេះក៏ដោយ ក៏ឧបករណ៍ និងបរិក្ខារមួយចំនួននៅក្នុងឃុំមួយចំនួនបានមានសភាពចាស់ ចុះគុណភាព ខូចខាត មិនអាចប្រើប្រាស់បាន។ ការអនុវត្តនីតិវិធីរដ្ឋបាលលើសេវាសាធារណៈអនឡាញមកដល់បច្ចុប្បន្ននៅមានវិស័យជាច្រើនមិនទាន់ ធ្វើបច្ចុប្បន្នភាពសម្រាប់អនុវត្តឲ្យប្រជាជននៅឡើយទេ។
នៅក្នុងកិច្ចប្រជុំ ឃុំនានាបានស្នើខេត្តអានយ៉ាងឲ្យ ជួយឧបត្ថម្ភថវិកា វិនិយោគលើបរិក្ខារ ម៉ាស៊ីនស្វែងរកនីតិវិធីរដ្ឋបាល ឧបករណ៍ kiosk សេវាសាធារណៈ បើកវគ្គហ្វឹកហាត់ពីដំណើរការអនុវត្តដំណោះស្រាយនីតិវិធីរដ្ឋបាលលើកម្មវិធីសេវាសាធារណៈដល់កម្មាភិបាល និងរដ្ឋការជាដើម។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក ង្វៀនថាញផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ និងកោតសរសើរចំពោះស្មារតីខិតខំប្រឹងប្រែងរបស់មូលដ្ឋានក្នុងការពុះពារជម្នះការលំបាកដំបូង ដើម្បីសម្រេចបានល្អខ្លឹមសារណែនាំរបស់មជ្ឈិមរបស់ខេត្ត និងមូលដ្ឋាន ដំណើការរលូន និងមានប្រសិទ្ធភាពលើទម្រង់អាជ្ញាធរមូលដ្ឋាន២ថ្នាក់។
លោក ង្វៀនថាញផុង អនុប្រធានប្រចាំការគណកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើប្រចាំការបក្ខភាគ ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនគ្រប់ឃុំបន្តធ្វើជាគំរូ រក្សាស្មារតីសាមគ្គីភាព តម្លាភាព និងលើកកំពស់តួនាទីរបស់ថ្នាក់ដឹកនាំ។ ធ្វើល្អការងារមនោគមវិជ្ជាសម្រាប់កម្មាភិបាល និងការឃោសនាដើម្បីបង្កើតការឯកភាពគ្នាក្នុងប្រជាជន។
ផ្តល់អាទិភាពលើការផ្តល់មូលដ្ឋានសម្ភារៈ និងបច្ចេកវិជ្ជាដោះស្រាយនីតិវិធីរដ្ឋបាលរបស់ប្រជាជន ធានាបានភាពរលូន មិនយឺតពេល ធ្វើផងញ្ចប់ផងតាមទស្សនៈ“រត់ផងតម្រង់ជួរផង” ប៉ុន្តែត្រូវធានាបាននូវបែបបទដែលបានកំណត់។
ធានាស្ថានភាពសេដ្ឋកិច្ចសង្គមដំណើរការធម្មតា ថាមវន្ត ច្នៃប្រឌិត បង្កើតនូវចំណុចថ្មីដើម្បីប្រជាជនបានអាស្រ័យផល។ បណ្តាសូចនាករសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែចុងឆាំ្នបន្ទាប់ពីការរួមបញ្ចូលគ្នាចាំបាច់ត្រូវតែកំណត់ជាក់លាក់។
បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយគោលនយោបាយ និងរបបសម្រាប់កម្មាភិបាល រក្សាទំនាក់ទំនងជាមួយមន្ទីរ និងផ្នែកជំនាញក្នុងការពិនិត្យឡើងវិញ និងដោះស្រាយគោលនយោបាយ និងរបប។
ផ្តោតលើការដឹកនាំឲ្យបានល្អការងារត្រៀបបម្រុងមហាសន្និបាតបក្ខភាគឃុំ កសាងរបាយការណ៍នយោបាយបានត្រៀបហ្មត់និងម៉ឹងមាត់ ឆ្លុះបញ្ចាំងពីការពិតយ៉ាងត្រឹមត្រូវ ជៀសវាងស្ថានភាពបូកយន្តសាស្ត្រទិន្នន័យ ធានាឲ្យមានការអភិវឌ្ឍន៍ស្ថិរភាព និងយូរអង្វែង។ បញ្ចប់មហាសន្និបាតទាន់ពេលត្រឹមត្រូវ។
មូលដ្ឋានត្រូវតែឆ្លុះបញ្ចាំងទាន់ពេលទៅកាន់មន្ទីរ គណ ផ្នែក ដើម្បីដោះស្រាយការលំបាក និងដោះស្រាយបញ្ហាទាក់ទិនដោយស្មារតីសកម្ម និងវិជ្ជមាន និងបំពេញភារកិច្ចបានល្អ។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានប្រគល់កុំព្យូទ័រតុចំនួន ៣ ឈុតសម្រាប់គណៈកម្មាធិការប្រជាជនឃុំឡុងឌៀន ចើម៉ើយ និងគូឡាវយៀង៕
ប្រែ៖ ណារីពៅ