ថ្ងៃទី ៨ តុលា គណៈប្រតិភូតំណាងរាស្ត្រាខេត្ត អានយ៉ាង បានរៀបចំស្រង់មតិយោបល់លើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព និងច្បាប់វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់នាយទាហានរបស់កងទ័ពប្រជាជនវៀតណាម ធ្វើជាមូលដ្ឋានសម្រាប់រៀបចំការបញ្ជូន និងការអនុម័តនៅសម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥។ អញ្ជើញចូលរួមក៏មានលោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត និងមន្ទីរ គណៈ ផ្នែកខេត្ត។
ចូលរួមផ្តល់មតិយោបល់លើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព លោក ឡេវ៉ា់ន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំទៅនេះ បក្សនិងរដ្ឋបានចេញខ្លឹមសារជាច្រើនស្តីពីគោលនយោបាយធានារ៉ាប់រងសុខភាព និងគោលនយោបាយដើម្បីបំពេញតម្រូវការផ្លាស់ប្តូរនៃជីវិតពិត។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ដំណើរការផ្សព្វផ្សាយច្បាប់នៅតែកើតមានបញ្ហាទាក់ទិនមួយចំនួនចាំបាច់ត្រូវតែដោះស្រាយ។ បទប្បញ្ញត្តិមួយចំនួនមិនទាន់ស្របគ្នា និងឯកភាពតាមប្រព័ន្ធច្បាប់ពាក់ព័ន្ធ។ ដូច្នេះ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព គឺចាំបាច់ និងបន្ទាន់បំផុត។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្នើឲ្យរដ្ឋសភា និងរដ្ឋាភិបាលពិចារណាឡើងវិញអំពីបទប្បញ្ញត្តិស្តីពីការកំណត់កម្រិតបង់ធានារ៉ាប់រងសុខភាពតាមទិសដែលមានប្រយោជន៍ដល់ប្រជាជន។ បន្ថែមមុខសញ្ញាចូលរួមធានារ៉ាប់រងសុខភាពធានាថាមានភាពស្របគ្នា។ បទប្បញ្ញត្តិបានចាត់ឲ្យ “មូលដ្ឋានដកថវិកាពីប្រភពគាំទ្រប្រជាជនបង់ធានារ៉ាប់រងសុខភាព” មិនត្រឹមតែដាក់សម្ពាធលើមូលដ្ឋានដែលជួបការលំបាកប៉ុណ្ណោះទេ ប៉ុន្តែវាមិនធានាបាននូវភាពយុត្តិធម៌សម្រាប់ប្រជាជន។
ក្រៅពីនេះ ប្រតិភូក៏បានផ្តោតលើការផ្តល់យោបល់ទៅលើការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យថ្នាក់លើ។ ស្នើសុំបន្ថែមការទូទាត់សម្រាប់ការសង្គ្រោះបន្ទាន់សម្រាប់ប្រព័ន្ធសង្គ្រោះបន្ទាន់ក្រៅមន្ទីរពេទ្យ។ ថ្ងៃផុតកំណត់សម្រាប់ការរាយការណ៍ទូទាត់ថ្លៃធានារ៉ាប់រងសុខភាព។ អនុញ្ញាតឲ្យសិស្សនិងនិស្សិតបានជ្រើសរើសបង់ថ្លៃធានារ៉ាប់រងសុខភាពតាមសាលារៀន ឬតាមគ្រួសារ។កំណត់ជាក់លាក់អំពីវិធីសាស្រ្តផ្តល់ព័ត៌មានធានារ៉ាប់រងសុខភាពដល់អ្នកជំងឺ រួមជាមួយនឹងបញ្ហាលំបាកមួយចំនួនក្នុងដំណើរការអនុវត្ត។
តំណាងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក និងកងកម្លាំងប្រដាប់អាវុធចូលរួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់នាយទាហានក្នុងកងទ័ពប្រជាជនវៀតណាម។ តាមរយៈនោះ គណៈប្រតិភូបានឯកភាពខ្ពស់លើការធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់នាយទាហានក្នុងកងទ័ពប្រជាជនវៀតណាមឆ្នាំ១៩៩៩ និងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមក្នុងឆ្នាំ ២០០៨ និងឆ្នាំ ២០១៤។ ការវិសោធនកម្មច្បាប់នឹងបង្កើតនូវមូលដ្ឋានផ្លូវច្បាប់សម្រាប់ការកសាងកងនាយទាហាន និងយោធារឹងមាំ ធ្វើជាស្នូលក្នុងការបង្កើតកងទ័ពប្រជាជនវៀត ណាមរៀបរយនិងមុតស្រួច ឈានដល់ធ្វើទំនើបកម្មជាបណ្តើរៗ និងការពារមាតុភូមិវៀតណាមយ៉ាងរឹងមាំ។
ខ្លឹមសារមួយចំនួនដែលបានស្នើឡើងដោយប្រតិភូរួមមាន៖ មុខតំណែងជាមូលដ្ឋាន និងមុខតំណែងប្រហាក់ប្រហែលរបស់នាយទាហាន និងរយៈពេលបម្រើក្នុងជួរទ័ពខ្ពស់បំផុតរបស់នាយទាហាន។ ឋានន្តរស័ក្តិខ្ពស់បំផុតសម្រាប់មុខតំណែងរបស់នាយទាហានគឺថ្នាក់ឧត្តសេមនីយ៍៖ ខ្លឹមសារមួយចំនួនបានចាត់ឲ្យស្ថាប័នមានសមត្ថកិច្ច កំណត់ជាលម្អិតអំពីរបប និងគោលនយោបាយសម្រាប់នាយទាហាន ដូចជាដំឡើងឋានន្តរស័ក្តិ ដំឡើងប្រាក់បៀវត្សរ៍មុនកាលកំណត់ របបធានារ៉ាប់រងសង្គម របបលំនៅដ្ឋាន របបដីលំនៅដ្ឋាន ការថែទាំសុខភាព ទំនួលខុសត្រូវរបស់រដ្ឋាភិបាល ក្រសួង ផ្នែកនិងមូលដ្ឋាន។
អំពីអាយុបម្រើក្នុងអង្គភាពរបស់នាយទាហាន បានឯកភាពលើការកែប្រែទិសដៅនៃការបង្កើនអាយុបម្រើការងារជាអតិបរមារបស់នាយទាហានថ្នាក់អនុសេនីយ៍ដល់អាយុ ៥០ ឆ្នាំ។ វរសេនីយ៍ត្រី ៥២ ឆាំ្ន វរសេនីយ៍ទោ ៥៤ វរសេនីយ៍ឯកបម្រុង ៥៦ឆ្នាំ វរសេនីយ៍ឯក ៥៨។ ថ្នាក់ឧត្តមសេនីយ៍ ៦០ ឆាំ្ន។ ទន្ទឹមនឹងនោះ ក៏ស្នើឲ្យត្រួតពិនិត្យ ស្រាវជ្រាវ និងបំពេញបន្ថែមនូវបទប្បញ្ញត្តិជាគោលការណ៍ អំពីលក្ខណៈវិនិច្ឆ័យ ស្តង់ដារ និងលក្ខខណ្ឌក្នុងការដំឡើងឋានន្តរស័ក្តិនាយទាហានហួសកម្រិត ធ្វើជាមូលដ្ឋានដើម្បីរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងការពារជាតិកំណត់ជាក់ស្តែង។ យល់ស្របជាមួយនឹងករណីបានពិចារណាដំឡើងឋានន្តរស័ក្តិ និងដំឡើងប្រាក់បៀវត្សរ៍មុនកាលកំណត់ ដូចក្នុងសេចក្តីព្រាងច្បាប់៕
ប្រែ៖ ណារីពៅ