ផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍នៅសង្កាត់ទិញបៀន

ព្រឹកថ្ងៃទី ១១ ខែកក្កដា ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោកចូវភូ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង សហការជាមួយនគរបាលសង្កាត់ ទិញបៀន ដើម្បីរៀបចំផ្សព្វផ្សាយ និងអប់រំច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ជូនប្រជាជនជាង ៧០ នាក់នៅក្នុងសង្កាត់។

ប្រតិភូចូលរួមបានស្វែងយល់បទប្បញត្តិច្បាប់ស្តីពៅសុវត្ថិភាពចរាចរណ៍

ចូលរួមក្នុងវគ្គឃោសនា ប្រតិភូបានបំពាក់ខ្លឹម​សារ​​សំខាន់ៗ និងជាមូលដ្ឋានអំពីច្បាប់ចរាចរណ៍ផ្លូវគោក។ របៀបសម្គាល់ និងយល់ពីអត្ថន័យនៃស្លាក​សញ្ញាមួយចំនួន ភ្លើងសញ្ញាចរាចរណ៍ បណ្តាអាកប្បកិ​​រិយាហាមឃាត់នៅពេលចូលរួមចរាចរណ៍ ក្រុមមូលហេតុសំខាន់ៗមួយចំនួនដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បណ្តាបទប្បញ្ញត្តិស្តីពីការពិន័យរដ្ឋបាល​អំពី​កម្រិតជាតិអាល់កុល ដឹកមនុស្សលើសពីការកំណត់​ ទង្វើ​ប្រគល់ម៉ូតូឲ្យមនុស្សមិន​ទាន់មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបើកបរ។ បទប្បញ្ញត្តិស្តីពីការដក និងស្តារឡើងវិញពិន្ទុនៅលើប័ណ្ណបើកបរជាដើម។ ទន្ទឹម​និងនោះ ប្រតិភូដែលចូលរួមក៏មានឱកាស​ផ្លាស់​ប្តូរ​ និងឆ្លើយសំណួរមួយចំនួនពាក់ព័ន្ធនឹងបទប្បញ្ញត្តិច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផងដែរ

ប្រតិភូចូលរួមឆ្លើយសំណួរនៅក្នុងការឃោសនា

តាមរយៈវគ្គឃោសនា ដើម្បីរួមចំណែក​លើកកម្ពស់ការយល់ដឹង និងមានសតិសម្បជ្ជញទទួលខុសត្រូវរបស់ប្រជាជនក្នុងការអនុវត្តន៍ច្បាប់សុវត្ថិភាពចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអាកប្បកិរិយាវប្បធម៌នៅពេលចូលរួមចរាចរណ៍។ តាម​រយៈនោះ រួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថ​​គ្រោះថ្នាក់ចរាចរណ៍ និងកសាងសង្គមចរាចរណ៍ដោយ​​សុវត្តិភាព និងអារ្យធម៌មួយ៕

ប្រែ៖ ណារីពៅ