យោងតាមគណៈកម្មការណែនាំខេត្តលេខ ៥១៥ តាមការសន្និដ្ឋាន នៅព្រឹកថ្ងៃទី ២១ ខែកក្កដា នៅទីបញ្ចុះសព យុកបាដាក់ (សង្កាត់ធើយសឺន) ពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តពលី និងអ្នកជំនាញការវៀតណាមដែលបានពលីកម្មក្នុងគ្រប់សម័យសង្គ្រាមនៅប្រទេសកម្ពុជា និងនៅក្នុងប្រទេស បានប្រព្រឹត្តទៅនៅក្នុងឱកាសខួបលើកទី ៧៨ ឆាំ្នទិវាយុទ្ឋជនពិកា-យុទ្ឋជនពលី (ទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ទី ២៧ ខែកក្កដាឆ្នាំ ២០២៥) ។
ស្ថាប័ន អង្គភាព និងមូលដ្ឋានព្យួរទង់បក្ស ទង់ជាតិ និងទង់ចតុកោណកែង ចាប់ពីថ្ងៃទី ១៧ ដល់អស់ថ្ងៃទី ២៧ ខែកក្កដា។ ជំរុញខ្លាំងព័ត៌មាន និងឃោសនានៅលើប្រព័ន្ធផ្សព្វផ្សាយមហាជន និងបណ្តាញសង្គមអំពីខ្លឹមសារ និងអត្ថន័យនៃទិវាយុទ្ធជនពិការ និងយុទ្ឋជនពលី សកម្មភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការងារតបស្នងសងគុណជាដើម។

រដូវប្រាំងឆ្នាំ ២០២៤-២០២៥ ក្រុម កា៩៣ (បញ្ជាការដ្ឋានយោធាខេត្ត) និងក្រុម កា៩០(យោធភូមិភាគទី ៩) បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទុ្ឋជនពលីបាន ៨១ រូប។ ក្នុងនោះ ក្រុម កា៩៣ ប្រមូលអដ្ឋិធាតុបាន ៥៦ រូប ក្រុម កា៩០ ប្រមូលអដ្ឋិធាតុបាន ២៥ រូប។ ការងាររៀបចំពិធីគោរពវិញាណក្ខន្ឋ ពិធីរម្លឹក វិញាណក្ខន្ឋ និងបញ្ចុះអដ្ឋិធាតុបានបង្ហាញពីការគោរព ភាពឧឡារិក សុវត្ថិភាព និងសន្សំសំចៃ។ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងប្រជាជនយើងចំពោះយុទ្ធជនពលីដែលបានចូលរួមការពារមាតុភូមិ និងបំពេញភារកិច្ចអន្តរជាតិ។ ស្ថាប័នជំនាញសេនាធិការផ្តល់អំណោយដល់គ្រួសារអ្នកមានសគុណ និងក្រុមកា ប្រគល់អដ្ឋិធាតុយុទ្ឋជនពលីទៅឲ្យអាជ្ញាធរមូលដ្ឋានដើម្បីគ្រប់គ្រង ទទួលសំណាកផលិតផលជីវសាស្រ្ត និងបំពេញបែបបទផ្ទេរទៅក្រសួងមហាផ្ទៃ៕
ប្រែ៖ ណារីពៅ