មន្ទីរផ្នែកខេត្តនានា និងថ្នាក់ដឹកនាំទីក្រុងបានទៅពិនិត្យជាក់ស្តែងនៅតំបន់បាក់រលុះដីនៅទីក្រុងឡុងស្វៀន

រសៀលថ្ងៃទី ៣០ ខែកញ្ញា លោក ង្វៀនឌឹកយ្វី អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តអានយ៉ាង។ លោក វ៉ធៀនហាវ អនុលេខាប្រចាំការបក្ខភាគទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរផ្នែកខេត្ត គណផ្នែកពាកព័ន្ឋទីក្រុងឡុងស្វៀន បានទៅពិនិត្យជាក់ស្តែងនៅតំបន់បាក់រលុះដីនៅក្នុងទីក្រុងឡុងស្វៀន។

លោក វ៉ធៀនហាវ អនុលេខាប្រចាំការបក្ខភាគទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងឡុងស្វៀនរួមនឹងមន្ទីរផ្នែកខេត្តបានពិនិត្យជាក់ស្តែងនៅតាមតំបន់បាក់រលុះ

បន្ទាប់​ពី​អញ្ជើញទៅពិនិត្យជាក់ស្តែង​នៅទំនប់​ផ្លូវ​ង្វៀន​ថាញ់​សឺន (សង្កាត់ប៊ិញខាញ់)។ ច្រុះផ្លូវ ង៉ោគ្វៀន (សង្កាត់​មីប៊ិញ)។ ផ្នែកក្រុមទី ៤៤ អនុ​សង្កាត់​ប៊ិញ​ឌឹក​៤​។ ផ្នែកចាប់ពីកំពង់ដ កាន់សៃ រហូតដល់ចុងបញ្ចប់នៃតំបន់ព្រមានបាក់រលុះដី (សង្កាត់ប៊ិញឌឹក ផ្នែកទីមួយនៃកោះភូមិមីធ្វឹន មីខាញ់ និងកោះកូនផបា (ឃុំ មី​ហ្វា​​ហ៊ឹង) ប្រឡាយ កៃសាំង (សង្កាត់​មី​ថាញ់)​យោង​តាមនោះ លោក ង្វៀន ឌឹកយ្វី អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត អានយ៉ាង ស្នើ គណៈកម្មាធិការប្រជាជនទីក្រុងឡុងស្វៀន សហការជាមួយមន្ទីរ​ផ្នែក​ខេត្តពាក់ព័ន្ឋមានរបាយការណ៍ស្នើ​គណ​កម្មាធិការ​ប្រជាជនខេត្ត​ ឲ្យទាញយកផលប្រយោជន៍ពី​ប្រភព​ទុន​របស់​ខេត្តនិងមជ្ឈិមជាបន្ទាន់ ដើម្បីឧបត្ថម្ភសាង​សង់​ទំ​នប់​​រឹងមាំនៅតំបន់នេះ។ ក្នុងនោះ ចាំបាច់ត្រូវតែ​បែក​ចែកសំណង់ដែលមានសារំខាន់ត្រូវតែអាទិភាពធ្វើមុនគេ​ឲ្យបានឆាប់បំផុត សម្រាប់ទំនប់ផ្លូវ ង្វៀនថាញ​សឺន​(សង្កាត់​ប៊ិញខាញ់) និងទំនប់ផ្លូវ ងោ​គ្វៀន​(សង្កាត់​មី​ប៊ិញ​)។ បណ្តាតំបន់នៅសេសសល់បន្តស្នើឲ្យ​កត់ត្រា​ទុន​សម្រាប់​ការ​អនុវត្ត​ក្នុងដំណាក់កាល​ឆ្នាំ​២០២៦ -២០៣០។

បណ្តាចំណុចបាក់រលុះដីនៅទំនប់ផ្លូវ ងោគ្វៀន (សង្កាត់​​​មីប៊ិញ) និងឃុំ មីហ្វាហ៊ឹង

យោងតាមតួលេខស្ថិតិ បច្ចុប្បន្ន គណគ្រប់គ្រងគម្រោងវិនិយោគកសាងតំបន់ទីក្រុងឡុងស្វៀន កំពុងដំណើរការឯកសារ និងនីតិវិធីសម្រាប់អនុវត្តគម្រោងចំនួន​ ៣ រួមមាន ទំនប់ការពារការបាក់រលុះ​ដីនៅច្រាំងទន្លេ​ហូវ សម្រាប់ការពារទីក្រុង ឡុងស្វៀន (ផ្នែកស្ពាន ង្វៀន​​ថៃហុក)។ ជម្នះការបាក់រលុះដីនៅច្រាំងខាងត្បូងប្រឡាយ កៃសៅ ស្ថិតក្នុងតំបន់ក្រុមទី ១៥ និងក្រុមទី ១៧​ (អនុសង្កាត់ទ្រុងហ៊ឹង សង្កាត់មីធើយ)។  ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនទីក្រុងបានស្នើគណៈកម្មាធិការប្រជាជនខេត្ត និងមជ្ឈិមជួយឧបត្ថម្ភទុនសម្រាប់​​ការអនុវត្តគម្រោងចំនួន ១៧ ក្នុងនោះមានទំនប់​​ផ្លូវ ង្វៀនថាញសឺន (សង្កាត់ប៊ិញខាញ់)។ ទំនប់ផ្លូវ ងោ​គ្វៀន (សង្កាត់មីប៊ិញ)។ផ្នែកក្រុមទី ៤៤ អនុ​សង្កាត់​ ប៊ិញ​ឌឹក ៤។ ជួសជុលជម្រាលផ្នែកពីកំពង់ដ កាន់​សៃ រហូត​​ទៅដល់ចុងបញ្ចប់នៃតំបន់ព្រមានការបាក់លុះដី(សង្កាត់​​បិញឌឹក)។ ផ្នែកបាក់ដីនៃអនុសង្កាត់ ផគ្វេ ក្រុមទី​ ៥ តំបន់ច្រាំងទន្លេ ហូវ (សង្កាត់មីឡុង) ផ្នែកចាប់ពីស្ពាន​​ កៃសាំង ដល់ប្រឡាយ ណាំស៊ូ (ក្រុមទី ១៦ អនុ​សង្កាត់​​ធើយហ្វា) និងផ្នែកដែលនៅសល់នៃគម្រោង​ជម្នះ​​ការ​បាក់រលុះដីជាបន្ទាន់នៅប្រឡាយ កៃ​សាំង​(ផ្នែកពីរោងចក្រវៀតហ៊ឹង ដល់ប្រឡាយ មឿងធើម)

ក្នុងពេលរង់ចាំដំណោះស្រាយណែនាំរបស់ផ្នែកសមត្ថ​កិច្ច គណៈកម្មាធិការប្រជាជនទីក្រុងណែនាំ​ការិ​យា​ល័យ​ជំនាញនានា និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ត្រូវបង្កើនការងារផ្សព្វផ្សាយព័ត៌មាន និងឃោ​ស​នាទូលំទូលាយក្នុងប្រជាជន ទន្ទឹមនឹងនោះ រៀបចំ​ចង​ខ្សែ ធ្វើរបងបាំងទីតាំងបាក់រលុះដី ដំឡើង​ស្លាសញ្ញា ភ្លើងសញ្ញា កាត់បន្ថយចរាចរណ៍ជាដើម រួមចំណែក​​ធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជា​ជន៕

ប្រែ៖ ណារីពៅ