នៅថ្ងៃ ២៨ ខែវិច្ឆកា លោក ត្រាន់ថាញហ៊ីប អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តអានយ៉ាង រួមជាមួយនឹងសមាជិកគណប្រតិភូ បានអញ្ជើញទៅត្រួតពិនិត្យលទ្ឋផលអនុវត្តគម្រោងវប្បកម្មស្រូវគុណភាពខ្ពស់មួយលានហិកតានិងបំភាយឧស្ម័នទាបផ្សារភ្ជាប់នឹងកំណើនបៃតងឆាំ្ន ២០២៤ និងផែនការឆាំ្ន ២០២៥ នៅស្រុកចើម៉ើយ។ ទទួលគណប្រតិភូមានលោកស្រី ត្រាន់ធីមិញហៀវ អនុប្រធានគណកម្មាធិការប្រជាជនស្រុកចើម៉ើយ។

យោងតាមផែនការរបស់ខេត្ត គណៈកម្មាធិការប្រជាជនស្រុកបានផ្សព្វផ្សាយគម្រោង ទៅដល់គណផ្នែកអង្គការមហាជន និងគណៈកម្មាធិការប្រជាជននៅតាមឃុំដែលមានតំបន់វត្ថុធាតុដើមចូលរួមអនុវត្ត។ ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការណែនាំ និងក្រុមជួយការងារដែលអនុវត្តផែនការនៅលើភូមិសាស្ត្រស្រុក និងណែនាំមន្ទីរជំនាញធ្វើការសំយោគតម្រូវការចុះបញ្ជីទម្រង់គាំទ្រដល់អ្នកដាំស្រូវនៅឆ្នាំ២០២៥។ យោងតាមនោះ ក្នុងរដូវទី ៣ ឆ្នាំ២០២៤ ស្រុកចើម៉ីយបានអនុវត្តលើផ្ទៃដី១០០ហិកតានៅអនុតំបន់ទី៤ ឃុំញឺនម៉ី។ គិតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទំហំផ្ទៃដីក្នុងទម្រង់នេះបានប្រមូលផលដោយទទួលបានទិន្នផល៦,១៦តោន/ហិកតា ហើយបានក្រុមហ៊ុនទទួលមានកម្រិតអង្ករ ង៉ុកភូ ប្រមូលទិញលើទំហំផ្ទៃដី ៥០ហិកតាក្នុងទម្រង់ និង១៤ហិកតានៅក្រៅទម្រង់ ដោយតម្លៃ ៧.១០០ ដុង/គីឡូក្រាម។
ទន្ទឹមនិងនោះ បណ្តាផ្នែកជំនាញ មូលដ្ឋាន និងក្រុមជំនឿនកសិកម្មសហគមន៍នៃឃុំនានាក្នុងតំបន់ ដែលចូលរួមក្នុងការអនុវត្តគម្រោង បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១០ថ្នាក់ដើម្បីផ្សព្វផ្សាយបច្ចេកទេសផលិតកម្មស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបនៅតំបន់វាលទំនាបទន្លេគឺវឡុង នៅតាមឃុំនានាលើភូមិសាស្ត្រស្រុក ដោយមានកសិករសរុប៣០០នាក់ចូលរួម។
នៅឆ្នាំ២០២៥ ស្រុកនឹងបន្តការផ្សព្វផ្សាយអនុវត្តគម្រោងជាមួយទំហំផ្ទៃដី ៧៤៥ ហិចតា លើមូលដ្ឋានទំហំផ្ទៃដីនៃតំបន់អនុវត្តលើគ្រឹះកាត់បន្ថយ ៣ - បង្កើន ៣ ត្រូវ ១ បន្ថយ ៥ និងតំបន់អនុវត្តទម្រង់តាមអនុក្រឹត្យលេខ ៦២ របស់រដ្ឋាភិបាល និងពង្រីកនៅតំបន់មានអំណោយផល ដែលមានលក្ខខណ្ឌពេញលេញសម្រាប់អនុវត្ត។ សន្និដ្ឋានថា រដូវសម្រកឆ្នាំ២០២៤-២០២៥ នឹងអនុវត្តលើទំហំផ្ទៃដី២០ហិចតានៅឃុំឡុងកៀន។
ទទួលយកការណែនាំរបស់លោកអនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត នាពេលខាងមុខ លោកស្រី ឡេធីមិញហៀវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចើម៉ើយ បានស្នើឲ្យបណ្តាផ្នែកជំនាញ និងគណៈកម្មាធិការប្រជាជនបណ្តាឃុំបង្កើនការងារឃោសនាបំផុសចលនាដល់គណផ្នែកអង្គការមហាជន ន្ឋ ផ្នែកជំនាញនិងកសិករអំពីខ្លឹមសារនៃគម្រោង។ អនុវត្តធានានូវខ្លឹមសារក្នុងការវប្បកម្មដោយនិរន្តរភាព រៀបចំផលិតកម្ម និងសន្ទស្សន៍ក្នុងផែនការនៃគម្រោង។ បណ្តាឃុំត្រតពិនិត្យ និងវាយតម្លៃឡើងវិញនូវអនុតំបន់ ដើម្បីរៀបចំផែនការអនុវត្តគម្រោង និងរៀបចំផែនការបង្ហូតទឹកជំនន់នៅឆ្នាំ២០២៥។ កសាងបញ្ជីនៃសំណង់ធារាសាស្ត្រ លូបង្ហូរទឹក និងអាងស្តុកទឹកក្នុងឆ្នាំ ២០២៥ ដើម្បីស្រុកធ្វើការស្ទង់មតិ និងបម្រើដល់ការផលិតកម្ម។ពង្រឹងនិងលើកកម្ពស់គុណភាពសហការនៅតាមតំបន់នានា។ អនុវត្តទម្រង់ពីប្រភពការពារដីស្រែ ស្របតាមអនុក្រឹត្យលេខ ១១២ របស់រដ្ឋាភិបាល និងរៀបចំ ថ្នាក់បណ្តុះបណ្តាលលើខ្លឹមសារទាក់ទងដល់គម្រោង។បំផុសចលនាប្រឡងប្រណាំងដើម្បីអនុវត្តគម្រោងវប្បកម្មស្រូវគុណភាពខ្ពស់ ១ លានហិកតា និងបំភាយឧស្ម័នទាប ផ្សារភ្ជាប់នឹងកំណើនបៃតង និងផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ជាពិសេសគឺកម្មាភិបាលមួយរូបៗក្នុងវិស័យកសិកម្ម គឺជាភ្នាក់ងារឃោសនាដើម្បីផ្សព្វផ្សាយគម្រោងនេះទៅដល់ប្រជាជន៕
ប្រែ៖ ណារីពៅ