ព្រឹកថ្ងៃទី ៤ ខែតុលា នៅសាលប្រជុំខេត្ត មហាសន្និបាតតំណាងសហសមាគមយុវជនវៀតណាមខេត្តអានយ៉ាង អាណត្តិ ២០២៤-២០២៩ បានបើកជាផ្លូវការ ជាមួយនឹងការចូលរួមរបស់តំណាងជាផ្លូវការ ២១៩ នាក់តំណាងឲ្យសមាជិកយុវជនខេត្តអានយ៉ាងជាង ៧៩.២៥០នាក់។
លោក ងោវ៉ាន់គឿង លេខាគណៈកម្មាធិការសម្ព័ន្ធយុវជនមជ្ឈិម ប្រធានគណៈកម្មការត្រួតពិនិត្យសម្ព័ន្ធយុវជនមជ្ឈិម។ លោក ង្វៀនស្វឺនហ៊ីវ អនុប្រធានសហសមាគមយុវជនមជ្ឈិមវៀតណាម។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ដោតាន់គៀតអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោកស្រី ត្រាន់ធីថាញហឿង ប្រធានគណឃោសនាអប់រំបក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្តអានយ៉ាង។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក វ៉ង្វៀនណាម ប្រធានគណៈចលនាមហាជនបក្ខភាគខេត្តអានយ៉ាង។ លោក ផានយ្វីបាំង លេខាសម្ព័ន្ឋយុវជនខេត្តអានយ៉ាង អញ្ជើញចូលរួម។
អាណត្តិឆ្នាំ ២០១៩ - ២០២៤ សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសហសមាគមយុវជនវៀតណាមទូទាំងប្រទេសលើកទី ៨ និងមហាសន្និបាតតំណាងសហសមាគមយុវជនវៀតណាមខេត្តអានយ៉ាងលើកទី៨ បានសម្ព័ន្ឋយុវជនគ្រប់កម្រិតនៃក្រសួងផ្សព្វផ្សាយអនុវត្តន៍ស្របគ្នា គ្រប់ជ្រុងជ្រោយជាមួយនឹងទម្រង់សមប្បូបែបនិងចម្រុះ នាំមកនូវលទ្ឋផលជាក់ស្តែង។ ការងារកសាងអង្គការសមាគមមូលដ្ឋាននិងកម្មាភិបាលសមាគមបន្តទទួលបានការយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តជាមួយនឹងការផ្លាស់ថ្មីជាច្រើន។ រហូតមកដល់ពេលនេះ, ខេត្តទាំងមូលមានសមាជិកចំនួន ៧៩.២៥២ នាក់ កំពុងប្រជុំជីវភាពនៅតាមសាខាសមាគម ក្លឹប ក្រុម និងក្រុមយុវជន។ សមាជិកឆ្នើមចំនួន ១៦.៨១៣ នាក់បានបញ្ចូលក្នុងអង្គការសម្ព័ន្ឋយុវជន។
សកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គម និងអភិវឌ្ឍន៍សហគមន៍ត្រូវបានរៀបចំយ៉ាងទូលំទូលាយដោយសមាគមគ្រប់លំដាប់ថ្នាក់ ដោយទាទាញសមាជិក និងយុវជនចូលរួមយ៉ាងច្រើនកុះករ។ តាមរយៈសកម្មភាព និងកម្មវិធីស្ម័គ្រចិត្ត នាំមកនូវផលវិជ្ជមានក្នុងសង្គម រួមចំណែកជាមួយសហគមន៍ធានាសន្តិសុខសង្គមក្នុងមូលដ្ឋាន។ សមាគមគ្រប់លំដាប់ថ្នាក់បានអនុវត្តសំណង់ កិច្ចការយុវជនចំនួន ៨.៩៦៥ ភ្ជាប់នឹងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន អង្គភាព ដោយទាក់ទាញសមាជិក និងយុវជនចូលរួមចំនួន ២០.៩៨០នាក់។
មហាសន្និបាតបានឆ្លងគម្រោង និងពិភាក្សាជាមួយសមាជិកគណៈកម្មាធិការសមាគម៣៧នាក់នៃសហសមាគមយុវជនវៀតណាមខេត្តអានយ៉ាង លើកទី ៩ អាណត្តិ ២០២៤ - ២០២៩។ សម្រុះសម្រួលលោក ដោមិញសាង ឲ្យកាន់តំណែងជាប្រធានគណៈកម្មាធិការសហសមាគមយុវជនវៀតណាមខេត្តអានយ៉ាង លើកទី ៩ អាណត្តិ ២០២៤ - ២០២៩។ ទន្ទឹមនិងនោះ រៀបចំសន្និបាតលើកទី ១ គណកម្មាធិការសហសមាគមយុវជនខេត្តអានយ៉ាង អាណត្តិ ២០២៤ - ២០២៩ សម្រុះស្រួល សមាជិកលេខាធិការដ្ឋានចំនួន ១១ នាក់ អនុប្រធានចំនួន ៤ នាក់ សមាជិកគណកម្មាធិការត្រួតពិនិត្យចំនួន ៥ នាក់។ សម្រុះសម្រួលប្រធានគណៈកម្មការត្រួតពិនិត្យនិង អនុគណៈកម្មការត្រួតពិនិត្យនៃគណកម្មាធិការសហសមាគមយុវជនវៀតណាមខេត្ត លើកទី ៩ អាណត្តិ ២០២៤ - ២០២៩ រួមមានតំណាងផ្លូវការនិងតំណាងបម្រុងចំនួន ១០នាក់។
ថ្លែងមតិណែនាំមហាសន្និបាត លោក ង្វៀនស្វឺនហៀវ អនុប្រធានសហសមាគមយុវជនវៀតណាមមជ្ឈិម បានស្នើថា៖ ក្នុងអាណត្តិ ២០២៤ - ២០២៩ សហសមាគមយុវជនវៀតណាមខេត្តអានយ៉ាង ជំរុញការងារឃោសនាអំពីអត្ថន័យ និងតម្លៃនៃចលនាដើម្បីយុវជនយល់ និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពរបស់ចលនា។ ប្រើប្រាស់ជាអប្បបរមាបច្ចេកវិជ្ជាក្នុងការងាររៀបចំ និងផ្សព្វផ្សាយអនុវត្តចលនា។ ការធ្វើពិពិធកម្មទម្រង់តភ្ជាប់ស្ថាប័ន ធុរកិច្ច និងសង្គម ដើម្បីរីកសាយភាយចលនា“ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ”។ទន្ទឹមនឹងនេះ មើលសំខាន់និងប្តេជ្ញាផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តធ្វើសកម្មភាពក្នុងការងារសមាគមនិងផ្តោតសំខាន់លើការអនុវត្តយ៉ាងខ្លាំងក្លានូវការផ្លាស់ប្តូរឌីជីថលក្នុងសមាគមទាំងមូល និងលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់យុវជន។ទន្ទឹមនិងនេះ សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយមានប្រសិទ្ធភាពជាច្រើន ក្នុងការជំរុញផ្នត់គំនិត និងជំនាញផ្តើមអាជីពក្នុងយុវជន។ព្យាយាម និងប្តេជ្ញាតួនាទីជាបេសកកម្មនៃសាមគ្គីភាព និងប្រមូលផ្តុំយុវជនឲ្យបានទូលំទូលាយ និងកសាងសមាគមរឹងមាំ។
តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានលើកសរសើរនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងឈានឡើងរបស់សមាជិក យុវជនទាំងមូល និងគ្រប់លំដាប់ថ្នាក់នៃសហសមាគមយុវជនក្នុងអាណត្តិកន្លង។តាមរយៈនោះ សង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិឆ្នាំ ២០២៤ - ២០២៩ សហសមាគមយុវជនវៀតណាមខេត្តអានយ៉ាង នឹងបន្តផ្លាស់ថ្មីការងារអប់រំនយោបាយ មនោគមវិជ្ជា អប់រំបដិវត្តប្រពៃណី សីលធម៌ និងផ្នត់រស់នៅ។ បង្កើតមហិច្ឆតា សេចក្តីប្រាថ្នា និងការលះបង់។ បើកទូលាយទម្រង់ប្រជុំជីវភាព លើកកម្ពស់ការយល់ដឹងទ្រឹស្តី បង្កើតឆន្ទះនយោបាយ និងផ្នត់រស់នៅវប្បធម៌។ ទន្ទឹមនឹងនោះ បង្កើនការកសាងអង្គការសមាគមរឹងមាំគ្រប់លំដាប់ថ្នាក់ បង្កើតខ្លឹមសារ និងវិធីសាស្រ្តធ្វើសកម្មភាពឥតឈប់ឈរ។ កសាង និងបំពាក់បំប៉នជួរកម្មាភិបាលសមាគមគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺមូលដ្ឋាន សមស្របនឹងបំណង់ប្រថ្នានិងនិងគោលបំណងរបស់យុវជន។
សហសមាគមយុវជនវៀតណាមខេត្តអានយ៉ាងច្បាមជាប់បណ្តាសេចក្តីសម្រេចចិត្ត កម្មវិធីសកម្មភាព និងផែនការរបស់សហសមាគមយុវជនមជ្ឈិមវៀតណាម និងគណៈកម្មការសហសមាគមយុវជនវៀតណាមខេត្ត អានយ៉ាង ដើម្បីរៀបចំផ្សព្វផ្សាយអនុវត្តចលនា និងកម្មវិធីយុវជនដោយការងារជាក់លាក់និងជាក់ស្តែង។ ទន្ទឹមនិងនោះ យកចិត្តទុកដាក់ថែទាំជីវភាពសម្ភារៈ និងស្មារតីរបស់យុវជន ជាពិសេសគឺជីវភាពវប្បធម៌ ការងារ និងចំណូល។ បក្ខភាគ អាជ្ញាធរ អង្គការមហាជន អង្គការនយោបាយ និងសង្គមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ណែនាំ លើកទឹកចិត្ត គាំទ្រ បង្កើតលក្ខខណ្ឌ និងជឿជាក់លើការប្រគល់ភារកិច្ចដើម្បីសម្ព័ន្ឋយុវជន និងសមាគមគ្រប់ដាប់ថ្នាក់ សម្រេចភារកិច្ចប្រគល់ជូនបានល្អ ហើយបង្កលក្ខណៈនិងឱកាសដើម្បីយុវជនអានយ៉ាង បរិចាកកម្លាំងកសាងមាតុភូមិថ្ងៃកាន់តែរីកចម្រើន។
ក្នុងឱកាសនេះ គណៈកម្មាធិការសហសមាគមយុវជនមជ្ឈិមវៀតណាមប្រគល់ទង់ប្រឡងប្រណាំងដល់សហសមាគមយុវជនមជ្ឈិមវៀតណាមខេត្តអានយ៉ាង ដែលមានស្នាដៃឆ្នើមក្នុងការងារសមាគម និងចលនាយុវជន អាណត្តិ ២០១៩ - ២០២៤។ ទន្ទឹមនឹងនោះ ប្រគល់ប័ណ្ណសរសើររបស់សហសមាគមយុវជនមជ្ឈិមវៀតណាម ដល់សមូហភាពចំនួន៣ និងបុគ្គលចំនួន៥ នាក់ដែលមានស្នាដៃឆ្នើមក្នុងអាណត្តិ ២០១៩ - ២០២៤។ ព្រមជាមួយនោះ, ប្រគល់ប័ណ្ណសរសើរជូនគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងអាណត្តិ ២០១៩ - ២០២៤៕
ប្រែ៖ ណារីពៅ