រសៀលថ្ងៃទី ២ តុលា នៅសាលប្រជុំមជ្ឈមណ្ឌលវប្បធម៌ សិល្បះខេត្តអានយ៉ាង មហាសន្និបាតតំណាងបក្ខភាគខេត្តអានយ៉ាងលើកទី ១ អាណត្តិ ២០២៥-២០៣០ បានបើកសម័យប្រជុំបម្រុង។ អញ្ជើញចូលរួមសម័យប្រជុំបម្រុងមានលោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិម អតីតលេខាគណៈកម្មាធិការបក្សខេត្តអានយ៉ាង។


ចូលរួមមហាសន្និបាតមានតំណាងផ្លូវការចំនួន ៤៤៨ រូប ក្នុងនោះមានតំណាងជាធម្មតាចំនួន ៦៥ រួប និងតំណាងតែងតាំងចំនួន ៣៨៣ រូប ពីបក្ខភាគក្រោមឱវ៉ាទ ១០៧ តំណាងឲ្យបក្ខជន ១៣១.៥៤៨ រូបរបស់បក្ខភាគខេត្តមកចូលរួមមហាសន្និបាត។ តំណាងភ្ញៀវអញ្ជើញប្រមាណ ១៦០ រូប។

ថ្លែងមតិក្នុងសម័យប្រជុំបម្រុងនេះ សមមិត្ត ង្វៀនទៀនហៃ - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តអានយ៉ាង បានលើកឡើង ខ្លឹមសារនៃសម័យប្រជុំបម្រុងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា និងសុទ្ធតែមានសារៈសំខាន់ដូចគ្នា។ ធ្វើល្អនូវខ្លឹមសារថ្ងៃនេះ ក៏ជាមូលដ្ឋាន និងជាលក្ខខណ្ឌក្នុងការរួមចំណែកឲ្យមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១ សម្រេចបានជោគជ័យល្អប្រសើ។
ទន្ទឹមនឹងនោះ ស្នើបញ្ហានិងខ្លឹមសារដើម្បីតំណាងក្នុងក្រុមទាំង១២ ផ្តោតពិភាក្សា និងរួមមតិយោបល់ទៅក្នុងឯកសារមហាសន្និបាតបក្ខភាគខេត្តលើកទី១ អាណត្តិ ២០២៥ - ២០៣០។ សមមិត្ត ង្វៀនទៀនហៃ លេខាបក្សខេត្ត បានស្នើឲ្យតំណាងទាំងអស់ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ពង្រីកប្រជាធិបតេយ្យ ធ្វើល្អទំនួលខុសត្រូវរបស់ខ្លួននៅមហាសន្និបាត ផ្តល់មតិយោបល់មានគុណភាព ជ្រេលជ្រៅ ដើម្បីគោលការណ៍ ភារកិច្ច ដំណោះស្រាយមហាសន្និបាតដាក់ចេញស្របនឹងស្ថានភាព និងផ្សព្វផ្សាយអនុវត្ត នាំមកនូវប្រសិទ្ធភាពខ្ពស់ បំផុត ។




សម័យប្រជុំបម្រុងបានឆ្លងកម្មវិធីធ្វើការជាផ្លូវការ និងអនុម័ត្រលើកម្មវិធីមហាសន្និបាត បោះឆ្នោតគណៈប្រធានមហាសន្និបាត គណលេខាធិការ និងគណៈត្រួតពិនិត្យ ក្នុងនាមជាប្រតិភូ។ ឆ្លងនិងអនុម័ត្របទបញ្ជា និងវិន័យធ្វើការរបស់មហាសន្និបាត ប្រកាសនូវខ្លឹមសារមួយចំនួនដែលណែនាំពីការប្រជុំសកម្មភាបរបស់តំណាងក្នុងមហាសន្និបាត។ ប្រកាសបញ្ជីចែកក្រុម និងទីតាំងពិភាក្សារបស់ក្រុមនានា។ ដំណើរការពិភាក្សានៅក្នុងក្រុមទាំង ១២ ដើម្បីផ្តល់មតិយោបល់លើខ្លឹមសារឯកសារនៃមហាសន្និបាតបក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥ - ២០៣០។
បន្ទាប់ពីសម័យប្រជុំបម្រុងរួចមក សមមិត្តនារី ត្រាន់ធីថាញហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរាស្ត្រលើកទី ១៥ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានបើកយុទ្ធនាការជួយជនរួមជាតិក្នុងខេត្តដែលត្រូវរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ខ្យល់ព្យុះ ជាពិសេសក្នុងព្យុះលេខ ១០។





ប្រែ៖ ណារីពៅ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
  
  
  
  
  
  
  
  
  
  
  
 