លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាងត្រួតពិនិត្យជាក់ស្តែងនៅតាមឃុំ សង្កាត់ និងអង្គភាពនៅតាមបន្ទាត់ព្រំដែន

ថ្ងៃទី ៧ កក្កដា លោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូបក្ខភាគខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តទៅសួរសុខទុក្ខ ត្រួតពិនិត្យ និងពិនិត្យជាក់ស្តែងនៅតាមឃុំ សង្កាត់ និងអង្គភាពព្រំដែន។ អមដំណើរនឹងគណៈប្រតិភូមាន លោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ និងផ្នែកថ្នាក់ខេត្ត។

លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានការពារតំបន់ទី២ - ឡុងស្វៀន
លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង ប្រ​គល់​អំណោយលើកទឹកចិត្តដល់កម្មាភិបាល យុទ្ឋ​ជន​នៃ​បញ្ជា​ការដ្ឋានការពារតំបន់ទី១ - ឡុងភូ

ក្រុមការងារត្រួតពិនិត្យជាក់ស្តែងខ្សែបន្ទាត់ព្រំដែននៅឃុំ​វិញសឿង
លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង ជូន​អំណោយលើកទឹកចិត្តដល់កម្មាភិបាល យុទ្ឋជន​ដែល​បំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែនឃុំវិញសឿង

ក្រុមការងារត្រួតពិនិត្យជាក់ស្តែងនៅច្រកទ្វារព្រំដែនខាញ់​ប៊ិញ
លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង ជា​មួយនឹងគណៈប្រតិភូបានធ្វើការជាមួយបក្ខភាគនិងគណៈ​កម្មាធិការប្រជាជនឃុំភូហ៊ូវ
លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង ជូន​​អំណោយលើកទឹកចិត្តដល់បក្ខភាគ និង​អាជ្ញា​ធរ​ឃុំ​ភូ​ហ៊ូវ

លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង រួម​ជាមួយនិងគណៈប្រតិភូបានត្រួតពិនិត្យសកម្មភាពនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈនៅសង្កាត់តាន់​ចូវ
លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង សំ​ណេះសំណាលជាមួយប្រជាជនក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈឃុំវិញសឿង

ត្រួតពិនិត្យដោយផ្ទាល់នៅគណបញ្ជាការដ្ឋានការពារតំបន់ទី ២ - ឡុងស្វៀន គណបញ្ជាការដ្ឋាន​ការពារ​តំ​បន់​​ទី១ - ឡុងភូ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន​អន្តរជាតិវិញសឿង ប៉ុស្តិ៍ការពារព្រំដែន ឡុងប៊ិញ ច្រកទ្វារព្រំដែនខាញ់ប៊ិញ ច្រកទ្វារព្រំ​ដែនអន្តរ​ជាតិទិញ​បៀន​ លោក ង្វៀនទៀនហៃ លេខាបក្ខភាគ​ខេត្ត​អាន​យ៉ាង​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង​ប្រែង​របស់កម្លាំងទាំងមូលក្នុងការរៀបចំអង្គការក្បាលម៉ាស៊ីន និងការរៀបចំរបស់អង្គភាព។ តាមរយៈនោះ ស្នើ​អង្គ​ភាពនានាឲ្យបន្តបញ្ចប់អង្គការក្បាលម៉ាស៊ីនរបស់ស្ថាប័ន និងអង្គភាពក្រោមឱវ៉ាទ ចាប់ផ្តើមអនុវត្តភារ​កិច្ច​ថ្មី​ជា​បន្ទាន់​។ ទន្ទឹមនឹងនោះ ពិនិត្យមើលឡើងវិញ​នូវលក្ខ​ខណ្ឌ​ ធានាបាននូវភស្តុភារ និងបច្ចេកទេស​បំពេញ​តម្រូវ​ការ និងភារកិច្ចដែលបានប្រគល់ជូន។ ម្ចាស់ការ​បញ្ចប់​បែបផែន ផែនការ និងប្តេជ្ញាត្រៀមប្រយុទ្ធ ស្រប​តាម​​មាគ៌ារបស់ថ្នាក់លើ ច្បាមជាប់ស្ថានភាពជាក់ស្តែង ដើ​ម្បីឆ្លើយតបបានទាន់ពេលនៅគ្រប់កាលៈទេសៈ មិន​ទុក​​ឲ្យភាពអកម្មដោយចៃដន្យ។

បក្ខភាគនិងអង្គភាពគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវតែអនុវត្តល្អការងារកសាងបក្ស។ បង្កើនការងារ​អប់រំ​ផ្នែក​នយោបាយ និងមនោគមវិជ្ជា ច្បាប់ វិន័យ វិន័យ​យោ​ធា និងបទបញ្ជាយោធា។ ធ្វើល្អការងាររៀបចំ ត្រួត​ពិ​និត្យ​ ឃ្លាំមើល ចលនាមហាជន និងរបប​សន្តិ​សុខ​សង្គម​ បង្កើនផលិតផល ធានាជីវភាពរស់នៅ និងប្រជុំ​ជីវ​ភាពរបស់កម្មាភិបាលនិងយុទ្ឋជន។ ទន្ទឹមនិងនោះ សហការយ៉ាងហ្មត់ចត់ជាមួយថ្នាក់បក្ខភាគនិងអាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រជាអតិបរមាដល់គណបញ្ជាការដ្ឋានយោ​ធាថ្នាក់ឃុំក្នុងទិដ្ឋភាពការងារ ធានាសន្តិសុខ ការ​ពារ​ជាតិឲ្យបានល្អ។

សម្រាប់ថ្នាក់បក្ខភាគនិងអាជ្ញាធរមូលដ្ឋានគ្រប់លំ​ដាប់​ថ្នាក់នៅតាមមូលដ្ឋានព្រំដែន និងផ្នែក​មាន​សម​ត្ថកិច្ចត្រូវបន្តការសហការផ្សព្វផ្សាយឲ្យស្របគ្នានិងមានប្រសិទ្ធភាពក្នុងវិធានការល្បាត ទប់ស្កាត់ និងប្រ​ឆាំង​បទ​ល្មើសគ្រប់ប្រភេទ ជាពិសេសការរត់ពន្ធ និងគៃ​បន្លំ​ពាណិ​ជ្ជ​កម្ម។ ការចេញចូលដោយខុសច្បាប់ និងឧក្រិដ្ឋ​កម្ម​ជួញដូរមនុស្ស។ ជាពិសេស ក្តាប់ច្បាស់ ព្យាករណ៍ និងវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ ម្ចាស់ការគ្រប់​ស្ថាន​ភាព ឆ្លើយតបយ៉ាងសមស្រប និងបត់បែន។ ធ្វើ​សេ​នា​​ធិការដល់បក្ខភាគខេត្ត គណៈកម្មាធិ​ការប្រជា​ជន​ខេត្ត មានគោលការណ៍ ដំណោះស្រាយ និងវិ​ធាន​ការ​ដោះស្រាយទាន់ពេលវេលា មិនទុកឲ្យ​មានភាព​អស​កម្ម ចៃដន្យ រួមចំណែកកសាងបន្ទាន់ព្រំដែន​សន្តិ​ភាព​ មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍​ជាមួយ​គ្នា​។​

អញ្ជើញទៅពិនិត្យប្រតិបត្តិការជាក់ស្តែង ដោះ​ដូរ​ជា​មួយកម្មាភិបាល រដ្ឋការ និងនិយោជិតសាធារណៈ​អំពីការអនុវត្តភារកិច្ចនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈ និងស្តាប់ថ្នាក់ដឹកនាំសង្កាត់ តាន់ចូវនិង​ទិញ​បៀន នឹងឃុំវិញសឿង ភូហ៊ូវ និងខាញ់ប៊ិញ រាយ​ការណ៍អំពីស្ថានភាពអនុវត្តភារកិច្ចនយោបាយនាកាលពី​ពេល​កន្លង សមមិត្ត ង្វៀនទៀនហៃ បានស្នើឲ្យ​បក្ខ​ភាគ​និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពិនិត្យ​មើល​ឡើងវិញការងាររៀបចំអង្គការក្បាលម៉ាស៊ីន និង​វាយ​តម្លៃក​ម្មាភិបាល  បទប្បញ្ញត្តិការងាររបស់ថ្នាក់​បក្ខ​ភាគ​ អាជ្ញាធរ រណសិរ្ស និងអង្គការមហាជននានា បំ​ពេញ​​បន្ថែមនិងកែសម្រួលឲ្យបានទាន់ពេលវេលា ដើម្បី​ក្បាល​ម៉ាស៊ីនដំណើរការបានរលូន មានសុពលភាព និង​ប្រ​សិទ្ធភាព។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំធ្វើ​ល្អការងារ​កសាង​បក្ស អនុវត្តដោយជោគជ័យនូវភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ចសង្គម ធានាសន្តិសុខការពារជាតិ ត្រៀមឲ្យ​បាន​ហ្មត់ចត់នូវការងាររៀបចំមហា​សន្និបាត​បក្ស​​។

ដើម្បីមជ្ឈមណ្ឌលបម្តើការរដ្ឋបាលសាធារណៈដំណើរ​ការមានប្រសិទ្ធភាព សមមិត្ត ង្វៀនទៀនហៃ បាន​ស្នើឲ្យបក្ខភាគនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ប្រតិបត្តិការមជ្ឈមណ្ឌលដោយវិទ្យាសាស្ត្រ ងាយស្រួល បម្រើប្រជាជនដោយភាពរីករាយ និង​ដិត​ដល់។ កម្មាភិបាលនីមួយៗត្រូវប្រកាន់ខ្ជាប់នូវ​ស្មារ​តី​​ទទួលខុសត្រូវ តែងតែច្នៃប្រឌិត និងផ្សព្វផ្សាយអនុវត្ត​រាល់សកម្មភាពដែលងាយស្រួលបំផុតសម្រាប់ប្រជាជន។ មូលដ្ឋាននានាត្រូវពិនិត្យមើលឡើងវិញ និងរៀប​ចំ​មូល​ដ្ឋានសម្ភារៈឲ្យបានទាន់ពេលវេលា។ អនុវត្តបច្ចេក​វិជ្ជា​ព័ត៌មាន និងបញ្ញាសិប្បនិមិត្ត (AI) ក្នុងដំណើរ​ការ​ដោះស្រាយការងារនិងបម្រើការប្រជាជនក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលឲ្យបានត្រឹមត្រូវបំផុត។

“ចំពោះមុខ មូលដ្ឋាននានាចាំបាច់ត្រូវតែរៀប​ចំភា្លមនូវកម្មាភិបាលការងារនៅគណកម្មាធិការប្រជាជននៃសង្កាត់ ឃុំចាស់ ដើម្បីគាំទ្រ និងណែនាំប្រជា​ជន​ក្នុង​​ការដោះស្រាយនីតិវិធីរដ្ឋបាលតាម​ប្រព័ន្ធ​អន​ឡាញ​។ ​ដោយឡែកចំពោះនីតិវិធីចាំបាច់ត្រូវតែទៅកាន់​មណ្ឌល​​បម្រើការរដ្ឋបាលសាធារណៈថ្មីដើម្បីដោះ​ស្រា​យ​ គឺត្រូវណែនាំប្រជាជនទៅកាន់កន្លែងថ្មី” - សម​មិត្ត ង្វៀន​ទៀនហៃ ណែនាំ៕

ប្រែ៖ ណារីពៅ