នៅរសៀលថ្ងៃទី៤ ខែកក្កដា លោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូបក្ខភាគខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញទៅត្រួតពិនិត្យមណ្ឌលបម្រើការរដ្ឋបាលសាធារណៈសង្កាត់មីធើយ និងសង្កាត់ឡុងស្វៀន។
លោក ង្វៀនថាញញ៉ាន អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក ហូវ៉ានម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។លោក ឡាំមិញថាញ់ អនុលេខាបក្ខភាគខេត្តអានយ៉ាង។ លោកស្រី ត្រាន់ធីថាញហឿង អនុលេខាបក្ខភាគខេត្ត ប្រធានគណប្រតិភូរដ្ឋសភា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ សមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត។ ថ្នាក់ដឹកនាំស្ថាប័នសេនាធិកា ជួយការងារបក្ខភាគខេត្ត និងគណកម្មាធិការប្រជាជនខេត្តចូលរួមជាមួយគណៈប្រតិភូ។


គណប្រតិភូបានត្រួតពិនិត្យជាក់ស្តែងនៅទីស្តីការ ការរៀបចំក្បាលម៉ាស៊ីនថ្មី និងស្មារតី អាកប្បកិរិយាការងាររបស់កម្មាភិបាល រដ្ឋការដែលទទួលបន្ទុកក្នុងវិស័យនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈនៃសង្កាត់មីធើយនិងឡុងស្វៀន។ ការងារណែនាំ ដំណើរការនីតិវិធី ការអនុវត្តបច្ចេកវិជ្ជាព័ត៌មានក្នុងដំណើរការទទួល និងដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន និងធុរកិច្ច មានអត្ថិភាព កង្វះខាតក្នុងបណ្តាថ្ងៃ ដំបូងនៅពេលប្រតិបត្តិការទម្រង់អាជ្ញាធរមូលដ្ឋាន ២ ថ្នាក់។
លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា នេះគឺជាសង្កាត់ចំនួនពីរនៃមជ្ឈមណ្ឌលខេត្តអានយ៉ាង ថ្មីជាមួយនឹងទ្រង់ទ្រាយប្រជាសាស្ត្រច្រើនកុះករ។ ការទទួល និងដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន និងធុរកិច្ចគឺខ្ពស់ធៀបនឹងមូលដ្ឋានផ្សេងទៀត។ដូច្នេះហើយ ស្នើ បក្ខភាគ គណៈកម្មាធិការប្រជាជនសង្កាត់ទាំងពីរ បន្តយកចិត្តទុកដាក់ និងណែនាំកម្មាភិបាល រដ្ឋការ នៃមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈ លើកកម្ពស់ស្មារតីទទួលខុសត្រូវ សកម្មសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពឯកសារ និងគតិយុត្តិមានពាក់ព័ន្ធដល់វិស័យថ្មី និងវិស័យលំបាក ដើម្បីអនុវត្តការងារឲ្យកាន់តែល្អប្រសើរ។ មានអាកប្បកិរិយាស្តង់ដារក្នុងការប្រព្រិត្ត និងរីករាយក្នុងការណែនាំ និងគាំទ្រនៅពេលប្រជាជននិងធុរកិច្ចមានតម្រូវការ ធានាថាក្បាលម៉ាស៊ីនដំណើរការរលួន និងស្របគ្នា ហើយនីតិវិធីដោះស្រាយបានឆាប់រហ័សនិងត្រឹមត្រូវតាមបទបញ្ញតិ។


បន្ទាប់ពីការត្រួតពិនិត្យ គណៈប្រតិភូអចិន្ត្រៃយ៍បក្ខភាគខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត បានទៅសួរសុខទុក្ខនិងអង្កេតទីស្តីការការងាររបស់បក្ខភាគ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ឡុងស្វៀន ទីស្តីការការិយាល័យបក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនខេត្ត (ចាស់) និងបណ្តាស្ថាប័នថ្នាក់ខេត្តជាដើម ដើម្បីបម្រើការងាររៀបចំ ផ្ទេរសម្រួល និងប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈដោយសមស្រប ជៀសវាងការបាត់បង់ និងខ្ជះខ្ជាយ៕
ប្រែ៖ ណារីពៅ