ថ្ងៃទី ៧ កក្កដា លោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង និងលោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយគណៈប្រតិភូនៃបក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានទៅត្រួតពិនិត្យល្បឿនសាងសង់ និងសួរសុខទុក្ខ ហើយលើកទឹកចិត្តកម្មករដែលកំពុងសាងសង់គម្រោងផ្លូវល្បឿនលឿន ចូវដុក - កាន់ធឺ - សុកត្រាំង ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង។
បន្តត្រួតពិនិត្យការដ្ឋានសាងសង់គម្រោងនៅសង្កាត់វិញតេនិងស្តាប់របាយការណ៍វិនិយោគិនអំពីល្បឿនអនុវត្តនិងស្នើញ្ញតិដោះស្រាយការលំបាកក្នុងដំណើរការអនុវត្តគម្រោង លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង បានកោតសរសើរ និងកត់ត្រាទទួលស្គាល់នូវការចូលរួមយ៉ាងខ្លាំងក្លារបស់មន្ទីរផ្នែកពាក់ព័ន្ធ វិនិយោគគិន អង្គភាពសាងសង់ និងអាជ្ញាធរមូលដ្ឋានក្នុងការងាររៀបចំការអនុវត្ត និងធានាល្បឿននៃគម្រោង។
លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង បានស្នើឲ្យវិនិយោគគិន និងអង្គភាពសាងសង់ អនុវត្តផែនការសាងសង់យ៉ាងសកម្ម ប្រមូលផ្តុំគ្រឿងចក្រ បរិក្ខារ ធនធានមនុស្សជាអតិបរមា រៀបចំក្រុមសាងសង់ជាច្រើន ដើម្បីពន្លឿនល្បឿនសាងសង់ធានាបាននូវល្បឿន និងគុណភាពសំណង់ល្អបំផុត ខិតខំបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២៦ ស្របតាមស្មារតីណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។
ក្នុងឱកាសនេះ លោក ង្វៀនទៀនហៃ លេខាបក្ខភាគខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូខេត្តបានជូនអំណោយលើកទឹកចិត្តដល់វិស្វករ និងកម្មករដែលកំពុងធ្វើការនៅការដ្ឋានសំណង់សមាសភាគទី១ នៃគម្រោងផ្លូវល្បឿនលឿន ចូវដុក - កាន់ធឺ - សុកត្រាំង ដំណាក់កាលទី ១ ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង។
រហូតមកដល់ពេលនេះ ទិន្នផលសរុបនៃកញ្ចប់សំណង់សំខាន់ៗចំនួន ៤ សម្រេចបាន ៥២,០៧% (លើសប្រហែល ០,០៩%ធៀបនឹងតម្លៃកិច្ចសន្យា)។ ក្នុងនោះ កញ្ចប់ដេញថ្លៃលេខ ៤២ សម្រេចបានល្បឿន ៤៧,៧០%/៤៧,០៣% (លើសប្រមាណ ០,៦៧%)។ កញ្ចប់ដេញថ្លៃលេខ ៤៣ សម្រេចបានល្បឿន ៥០,៨៥%/៥២,០៩% (យឺតប្រហែល ១,២៤%) កញ្ចប់ដេញថ្លៃលេខ ៤៤ សម្រេចបានល្បឿន ៥៨,៤៩%/៥៧,៥១% (លើសប្រហែល ០,៩៨%)។ កញ្ចប់ដេញថ្លៃលេខ ៤៥ សម្រេចបានល្បឿន ៥២,៣៧% (លើសប្រហែល ០,០៦%)៕
ប្រែ៖ ណារីពៅ