Bỏ qua đến nội dung chính
លោក ង្វៀន ថាញ់ ហ្វុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យល្បឿនគម្រោងនៅឃុំឡុងឌៀន និងឃុំគូឡាវយៀង

នៅថ្ងៃទី១៧ ខែកក្កដា លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត បានដឹកនាំក្រុមការងារទៅពិនិត្យល្បឿននៃគម្រោងនានា នៅឃុំ ឡុងឌៀន និងឃុំ គូឡាវយៀង។ អញ្ជើញចូលរួមមានតំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែក និងបណ្តាអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងប្រចាំការបក្ខភាគ និងគណៈកម្មាធិការប្រជាជនឃុំទាំងពីរឡុងឌៀន និង គូឡាវយៀង។

ក្រុមការងារបានចុះពិនិត្យជាក់ស្តែងការដ្ឋានគម្រោង លើក​កម្ពស់និងជួសជុលផ្លូវ ង្វៀន វ៉ាន់ ហឿង នៅ​ឃុំ​ឡុង​ឌៀន

យោងតាមនោះ លោក ង្វៀន ថាញ់ ផុង អនុ​ប្រធាន​ប្រ​ចាំ​​ការគណៈកម្មាធិការប្រជាជនខេត្ត និងក្រុមការងារ​បានធ្វើការត្រួតពិនិត្យល្បឿនជាក់ស្តែងនៅតាមគម្រោងលើកកម្ពស់ និងជួសជុលផ្លូវ ង្វៀន វ៉ាន់ ហឿង នៅ​ឃុំ​ឡុង​ឌៀន និងគម្រោងជួសជុលផ្សារ និងប្រព័ន្ធលូនៅ​ក្នុង​តំបន់លំនៅដ្ឋានតាន់ឡើយ នៅឃុំគួឡាវយ៉ាង។

ថ្នាក់ដឹកនាំឃុំឡុងឌៀនរាយការណ៍អំពីល្បឿនសាងសង់​គម្រោងលើកកម្ពស់និងជួសជុលផ្លូវង្វៀនវ៉ាន់ហឿង

នៅទីតាំងត្រួតពិនត្យជាក់ស្តែងគម្រោងជួសជុល និង​លើក​កម្ពស់ផ្លូវ ង្វៀន វ៉ាន់ ហឿង គណគម្មា​ធិការ​ប្រជា​ជន​ឃុំឡុងឌៀនបានរាយការណ៍ថា គម្រោងនេះ​មាន​ទុន​វិនិយោគសរុប ១.២៩១ លានដុង។ រយៈពេល​អនុ​វត្ត​កិច្ចសន្យា ៩០ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែមិថុនា ដល់​ថ្ងៃ​ទី​០៣​ ខែកញ្ញា ឆ្នាំ២០២៦។ លទ្ឋផលបញ្ចេញ​ថិវកា​គិត​ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ គឺ ៣៨៦ លាន​ដុង​ សម្រេចបាន ២៩,៨%។ អំពីស្ថានភាព​ផ្សព្វ​ផ្សាយ​គម្រោង​ ដែល​កំ​ពុង​សាងសង់សម្រេចបានប្រមាណ ៣៣% ជាមួយនឹងរយៈពេលបញ្ចប់តាមការសន្និ​ដ្ឋាន​នៅ​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦។

លោក ង្វៀន ថាញ់ ផុង អនុ​ប្រធាន​ប្រចាំ​ការ​គណៈ​កម្មា​ធិ​​ការប្រជាជនខេត្ត ជាមួយក្រុមការងារត្រួត​ពិនិត្យជាក់​ស្តែង​​ការដ្ឋានជួសជុលផ្សារប និងប្រព័ន្ធលូបង្ហូរទឹក ក្នុង​មណ្ឌល​លំនៅដ្ឋានតាន់ឡើយ ឃុំគួឡាវយៀង
ថ្នាក់ដឹកនាំឃុំគួឡាវយៀងរាយការណ៍អំពីល្បឿន នៃ​គម្រោង​​ជួសជុលផ្សារ និងប្រព័ន្ធលូបង្ហូរ​ទឹកនៅ​ក្នុង​មណ្ឌល​​​លំនៅដ្ឋានតាន់ឡើយ

នៅទីតាំងពិនិត្យជាក់ស្តែងនៃគម្រោង ជួសជុលផ្សារ និង​​ប្រ​ព័ន្ធ​លូបង្ហូរទឹកក្នុងមណ្ឌលលំនៅដ្ឋានតឹនឡើយ គណៈ​កម្មាធិការប្រជាជនឃុំ គូឡាវយៀង បាន​រាយ​ការ​ណ៍​​ថា គម្រោងនេះមានទុនវិនិយោគសរុប ២.១៩២ លាន​​ដុង​។ ក្នុងឆ្នាំ ២០២៦ គម្រោង​ត្រូវបាន​បែង​ចែក​ផែន​​​ការទុនចំនួន ១.៩៣១ លានដុង។ លទ្ឋ​ផល​បញ្ចេញ​​​ថវិកា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ គឺ​សម្រេច​បាន ៦៧៦ លានដុង ស្មើអត្រា ៣៥%។ អំពី​ស្ថាន​​ភាព​ផ្សព្វផ្សាយ បច្ចុប្បន្ន គម្រោង​កំពុង​ស្ថិត​ក្នុង​ដំ​ណាក់​​កាល កែច្នៃដែកថែបសម្រាប់លូបង្ហូរទឹក ដោយ​ល្បឿន​​​សាងសង់សម្រេចបានប្រមាណ ១៥%។

លោក ង្វៀន ថាញ់ ផុង អនុ​ប្រធាន​ប្រចាំការ​គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត រួមជាមួយក្រុមការងារត្រួត​ពិនិត្យ​គម្រោង​នានា

តាមរយៈពិនិត្យជាក់ស្តែង និងស្តាប់​របាយ​ការណ៍​ពី​មូល​ដ្ឋាន លោក ង្វៀន ថាញ់ ហ្វុង អនុប្រធាន​ប្រ​ចាំ​ការ​គណៈ​កម្មាធិការប្រជាជនខេត្ត បានបញ្ជាក់ថា ​គម្រោង​ទាំងអស់សុទ្ធតែជាសំណង់បម្រើផលប្រយោជន៍ប្រជាពល​រដ្ឋ មានតួនាទីសំខាន់ក្នុងការបំពេញបន្ថែម​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ លើកកម្ពស់គុណភាព​ជីវភាពរស់​នៅ​របស់​ប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម​នៅ​មូល​ដ្ឋាន។

លោកប្រធានប្រចាំការគណកម្មាធិការប្រជជនខេត្តបាន​តម្រូវ​ឲ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពសាងសង់ បង្កើន​ស្មារតីទទួលខុសត្រូវ ប្រមូលផ្តុំកម្លាំងពលកម្ម មធ្យោ​បាយ និងឧបករណ៍ឲ្យបានជាអតិបរមា ដើម្បី​ពន្លឿន​ល្បឿន និងធានាគុណភាពសំណង់ឲ្យស្រប​តាម​ឯក​សាររចនា និងស្តង់ដារបច្ចេកទេសដែល​បាន​អនុ​ម័ត​។​ ទន្ទឹម​នឹង​នេះ​ ត្រូវអនុវត្តយ៉ាង​ម៉ឺងម៉ាត់​នូវ​បទប្បញ្ញត្តិ​ស្តី​​​ពី​សុវត្ថិ​ភាព​ការងារ សុវត្ថិភាពចរាចរណ៍ និង​អនា​ម័យ​បរិស្ថាន ដោយ​កាត់បន្ថយឥទ្ធិពលដល់ការរស់នៅ និង​​ការធ្វើ​ដំណើរ​របស់ប្រជាពលរដ្ឋឲ្យនៅ​កម្រិត​ទាប​បំ​ផុត​៕

ប្រែ៖ ណារីពៅ