លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅស្រុក ថ្វយសឺន

ព្រឹកថ្ងៃទី៥ ខែកញ្ញា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ១.៥០០នាក់នៃវិទ្យាល័យ ង្វៀនថ្វយង៉ុកហូវ (ទីរួមស្រុកនុយសាប់ ស្រុក ថ្វយសឺន) បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤ - ២០២៥ យ៉ាងឱឡារិក។ លោក ឡេវ៉ាន់នឹង ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក ត្រាន់ទ្វឺនខាញ់ អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាល។ លោក ង្វៀនញឺអាញ់ លេខាបក្ខភាគស្រុក ថ្វយសឺន បានអញ្ជើញចូលរួម។

គណៈប្រតិភូបានចូលរួមពិធីបើកបវេសនកាល
លោក ង្វៀនញឺអាញ់ លេខាបក្ខភាគស្រុកថ្វយសឺន ជូន​អំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្សវិ​ទ្យា​ល័យ​ ង្វៀនវ៉ាន់ថ្វយ 
ប្រគល់មេដាយអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុអប់រំ” ដល់លោកគ្រូអ្នកគ្រូ​
ផ្តល់រង្វាន់ដល់គ្រូគំរូក្នុងការងារបង្រៀន
ផ្តល់រង្វាន់ដល់សិស្សានុសិស្សមានស្នាដៃឆ្នើម

ប្រគល់អាហារូបករណ៍ ង្វៀនវ៉ានថ្វយ​សម្រាប់​សិស្សានុសិស្ស 

នៅក្នុងពិធីបើកបវេសនកាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ង្វៀនថ្វយង៉ុហូវ បានរួមគ្នាស្តាប់លិខិតរបស់លោកអគ្គលេខាបក្ស និងប្រធានរដ្ឋ តូឡឹម ផ្ញើមកលើកទឹកចិត្ត ហើយផ្តែងផ្តាំង​ដល់​លោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រង និងពលករក្នុងវិស័យអប់រំ ឪពុកម្តាយសិស្ស សិស្សានុសិស្សក្នុង​ទូទាំងប្រទេស

​ ឆ្នាំសិក្សា ២០២៣-២០២៤ ទោះបីជា​ជួប​ការ​លំបាកជាច្រើន ជាពិសេសគឺការអនុវត្តកម្មវិធីអប់រំទូទៅឆ្នាំ ២០១៨ ប៉ុន្តែគ្រូនិងសិស្សវិទ្យាល័យ ង្វៀនវ៉ាន់ថ្វយ នៅ​តែ​បន្តមានស្ថិរភាព គុណភាពបង្រៀនបានកែលម្អ មូលដ្ឋានសម្ភារៈកាន់តែធំទូលាយ ហើយសាលាបានសម្រេច​​នូវសន្ទស្សន៍លើកឡើង បំពេញភារកិច្ចឆ្នាំសិក្សា​ល្អប្រសើ។ 

សាលាទាំងមូលមានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកចំនួន ៨៧ នាក់ មានគ្រូបង្រៀនពូកែ​ថ្នាក់​សា​លា​ ៣២ នាក់។ គ្រូបង្រៀនប្រធានថ្នាក់ពូកែ ៧ នាក់​។ មានគំនិតផ្តួចផ្តើមកែលម្អថ្នាក់សាលាចំនួន ២៩​។​ សមូហភាពពលកម្មជឿនលឿនចំនួន ៩។ យុទ្ឋ​ជន​ប្រ​កួត​ប្រជែងថ្នាក់មូលដ្ឋានចំនួន ២៣ នាក់ គំនិតផ្តួចផ្តើមកម្រិតបឋមចំនួន ១៨។ ឆ្នាំសិក្សាកន្លងហើយ សាលាក៏បាន ទទួលស្គាល់ជាសាលាសម្រេចនិយាម​ត្រួត​ពិនិត្យ​អប់រំកម្រិត ៣  និងបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់សាលាសម្រេចបាននិយាមជាតិកម្រិត ២។ 

អត្រាសិស្សពូកែ បង្គួរគឺខ្ពស់ជាងឆ្នាំមុន លទ្ឋ​ផល​​ទទួល​បានសញ្ញាប័ត្រវិទ្យាល័យសម្រេចបាន ៩៩,​៧៤%​។  អត្រាប្រឡងជាប់សកលវិទ្យាល័យលើកទី ១ ជិត ៦០% នៃចំនួនសិស្សសរុបដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤។ សិស្សពូកែថ្នាក់​​ខេត្តមាន ១៧ នាក់។ ក្នុងនោះ រង្វាន់ទី១ ចំនួន​មួយ​ រង្វាន់លេខ  ចំនួនពីរ រង្វាន់ទី៣ ចំនួន៧ និងរង្វាន់លើកទឹកចិត្តចំនួន៧រង្វាន់។

បានចូលរួមក្នុងការប្រកួតប្រជែង Gen Z ដើម្បីធ្វើជា​​ម្ចាស់លើបច្ចេកវិជ្ជាឌីជីថល ទទួលបានរង្វាន់​លេខ​មួយ​ចំនួនមួយ និងរង្វាន់លើកទឹកចិត្តចំនួន ។ មាន​សិស្ស​​ម្នាក់ទទួលបានលទ្ធផលឆ្នើមក្នុងការប្រកួអូ​​ឡាំពិកភាសាអង់គ្លេសរបស់សម្ព័ន្ឋយុវជនខេត្ត ក្រៅ​ពី​នេះ​ មានសិស្ស២រូបទទួលបានជ័យលាភីលេខ៣នៃ ឯកអគ្គរាជទូតវប្បធម៌អានដែលរៀបចំដោយបណ្ណាល័យខេត្ត។ ជាមួយនឹងស្នាដៃដូចពោលខាងលើ សាលាបាន​មន្ទីរអប់រំនិងបណ្តុះបណ្តាល ទទួលស្គាល់​ជា​សមូ​ហ​ភាព​សម្រេចឆ្នើមភារកិច្ចឆាំ្នសិក្សា ២០២៣-២០​២៤​

ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ វិទ្យាល័យ ង្វៀន​វ៉ាន់​ថ្វយ​ មាន​សិស្ស​ជាង ១.៥០០នាក់ ក្នុង​នោះ​មាន​សិស្ស​ថ្នាក់​ទី ១០ ជាង ៥៤០ នាក់ នេះ​ជា​ឆ្នាំ​សិក្សា​ដែល​កម្មវិធី​អប់រំ​ទូទៅ​ឆ្នាំ ២០១៨ បាន​ផ្សព្វផ្សាយ​អនុវត្ត​នៅ​គ្រប់​ថ្នាក់​ចាប់ពី​ថ្នាក់​ទី ដល់​ថ្នាក់​ទី ១២ ហើយក៏ ជាឆ្នាំសិក្សាដំបូងដែលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្របតាមកម្មវិធីអប់រំទូទៅ ឆ្នាំ ២០១៨​។ ក្រោមបាវចនា វិន័យ ទទួលខុសត្រូវ ផ្លាស់​ថ្មី​ច្នៃប្រឌិត លើកកម្ពស់គុណភាពអប់រំនិង​បណ្តុះ​បណ្តា​ល​”។ ឆ្នាំសិក្សា ២០២៤២០២៥ វិទ្យាល័យ ង្វៀន​វ៉ាន់​ថ្វយ បន្តជំរុញខ្លាំងលើកកម្ពស់គុណភាពអប់រំ និង​ផ្លាស់​​ថ្មីវិធីសាស្រ្តបង្រៀន បន្តចលនាការប្រកួតប្រជែង “បង្រៀន​ល្អ រៀនល្អ” និងលើកកម្ពស់ប្រសិទ្ធភាពបណ្តុះបណ្តាល ផ្តោតលើការផ្សព្វផ្សាយ​អនុវត្តកម្មវិធីអប់រំទូទៅឆ្នាំ​ ២០២៨ សម្រាប់ថ្នាក់ទី ១២ ដើម្បីបង្កើនពិន្ទុមធ្យមនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥

ក្នុងឱកាសនេះ មានលោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ង្វៀនវ៉ាន់ថ្វយ ចំនួន ៦ នាក់បានទទួលមេដាយ​អនុ​ស្សាវ​រីយ៍ដើម្បីបុព្វហេតុអប់រំសិស្សចំនួន ៥០នាក់បានទទួលអាហារូបករណ៍ ង្វៀនវ៉ាន់ថ្វយ (អាហារូបករណ៍នីមួយៗមានតម្លៃ ១,៥លានដុង)។ ក្រៅពីនេះ នៅ​ទាំង​​ជូនអំណោយ ហាញ់ឌឹក សម្រាប់សិស្សានុសិស្សដែលមានស្នាដៃឆ្នើម និងជម្នះការលំបាក​រៀនពូកែ​ផ​ដែរ​៕

ប្រែ៖ ណារីពៅ