លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនៅសង្កាត់ ទីញបៀន និងឃុំនុយកាំ

ថ្ងៃទី ១៧ កក្កដា លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍គំរូ ក្នុងឱកាសរម្លឹកខួបលើកទី ៧៨ ឆាំ្នទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៥)។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការប្រ​ជា​ជន​​ខេត្ត បានទៅសួរសុខទុក្ខ និងជូនអំណោយដល់​គ្រួ​សារ​គោលនយោបាយនៅសង្កាត់ទីញបៀន

ជាក់ស្តែង គណៈប្រតិភូបានទៅសួរសុខទុក្ខគ្រួសារលោក ង្វៀនវ៉ាន់ទៀ ឡេហ៊ូវហ្វា (ឃុំនុយកាំហ្វិញ​វ៉ាន់​មិញ ង៉ោវ៉ាន់ញ៉ុត (សង្កាត់ទីញបៀន)។ នៅកន្លែង​ទៅ​កាន់​នីមួយៗ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសួរសុខទុក្ខពីជីវភាព និងសុខ​​ភាពគ្រួសារគោលនយោបាយ និងយុទ្ធជនពិការ​យ៉ាង​កក់ក្តៅ។ តាមរយៈនេះ បក្ស រដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែកត់ត្រាទទួលស្គាល់ និងដឹងគុណចំពោះការរួមចំណែកដ៏ធំធេងរបស់វីរភាព និងយុទ្ធជនពលី​ដើម្បីបុព្វតស៊ូរំដោះជនជាតិ និងបង្រួបបង្រួមជាតិ​​

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិ​ការប្រ​ជា​ជន​​ខេត្ត បានទៅសួរសុខទុក្ខ និងជូនអំណោយដល់​គ្រួ​សារ​​គោលនយោបាយនៅឃុំនុយកាំ

តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ​​កម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោក ឡេវ៉ាន់ភឿក អនុប្រធាន​​គណៈកម្មាធិការប្រជាជនខេត្ត បានជូនពរ​បណ្តា​គ្រួសារគោលនយោបាយ និងអ្នកមានគុណមាន​សុខភាពល្អ បន្តពង្រីកនូវស្មារតីបដិវត្តន៍ និងជាគំរូដ៏ភ្លឺស្វាងនៃ​​ស្មារតីស្នេហាជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនោះ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានស្នើ បក្ខភាគ គណៈកម្មាធិការប្រជាជនឃុំនុយកាំ និងសង្កាត់​ទីញ​បៀន​ ជានិច្ចកាលយកចិត្តទុកដាក់ និងថែទាំជីវភាព គ្រួសារគោលនយោបាយ និងអ្នកមានគុណ ហើយ​អនុវត្តបានត្រឹមត្រូវនូវគន្លងធម៌ “ផឹកទឹកនឹកប្រភព” និង “តបស្នង​សងគុណ” របស់ជនជាតិវៀតណាម

ប្រែ៖ ណារីពៅ