នៅថ្ងៃទី ៧ ខែកក្កដា លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខនិងធ្វើការជាមួយឃុំ ភូតាន់ និងហ្វាឡាក បន្ទាប់ពីអនុវត្តការរៀបចំ និងពង្រឹងអង្គការ។


តាមរយៈការត្រួតពិនិត្យជាក់ស្តែងនូវកន្លែងធ្វើការរបស់ឃុំទាំងពីរ លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឃុំនានាក្នុងរយៈពេលដ៏ខ្លី បរិមាណការងារធំធានាបានសកម្មភាពតាមទម្រង់ថ្មី។បណ្តាមូលដ្ឋានបានឆ្លៀតប្រើគ្រឿងបរិក្ខារចាស់ៗ ដើម្បីតុបតែងឡើងវិញស្អាតបាត ធំទូលាយ បង្កើតបរិយាកាសរីករាយ ប្រជាជនមកបំពេញនីតិវិធីមានអារម្មណ៍រំភើប ស្និទ្ធស្នាល និងមិត្តភាព។
នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រជាជននៃឃុំទាំងពីរបានស្នើឲ្យខេត្តឆាប់រៀបចំវគ្គបណ្តុះបណ្តាលជំនាញស៊ីជម្រៅ និងវិជ្ជាឯកទេសដល់កម្មាភិបាល រដ្ឋការនៃមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈថ្នាក់ឃុំ។ ការបណ្តុះបណ្តាល និងការណែនាំអំពីវិជ្ជាជីវៈដល់កម្មាភិបាល រដ្ឋការរបស់ការិយាល័យជំនាញ ដើម្បីបំពេញតាមតម្រូវការការងារដែលបានចាត់តាំង។
បច្ចុប្បន្ន ទីស្តីការគណៈកម្មាធិការប្រជាជនឃុំហ្វាឡាកបានចុះគុណភាព ស្នើសុំខេត្តឲ្យមានគោលការណ៍សាងសង់មូលដ្ឋានដើម្បីកន្លែងធ្វើការជូនកម្មាភិបាលនិងរដ្ឋការ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវមានផែនការរៀបចំទីស្តីការការងារសម្រាប់កងកម្លាំងនគរបាល និងយោធា។ មានគោលនយោបាយគាំទ្រ និងរៀបចំកន្លែងស្នាក់នៅ កន្លែងហូបសម្រាប់កម្មាភិបាល រដ្ឋកា និងបុគ្គលិកថ្នាក់ឃុំ ដែលធ្វើការនៅឆ្ងាយពីផ្ទះ។ល។
លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់នូវសំណើររបស់ឃុំ ភូតាន់ និងឃុំហ្វាឡាក។ ទន្ទឹមនឹងនោះ តម្រូវឲ្យ នាពេលខាងមុខ មូលដ្ឋាននានាត្រូវបន្តយកចិត្តទុកដាក់លើការងាររៀបចំក្បាលម៉ាស៊ីន ពង្រីកស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល និងរដ្ឋការ ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល វិទ្យាសាស្ត្របច្ចេកវិទ្យា និងផ្លាស់ប្តូរឌីជីថល។កសាងអាធ្ញាធរឲ្យកាន់តែរឹងមាំនិងជំនាញពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបម្រើប្រជាជនឲ្យកាន់តែល្អប្រសើរជាង។
នៅថ្ងៃដដែល លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅសួរសុខទុក្ខគណៈភិបាលកិច្ចមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាហ្វាហាវ៕
ប្រែ៖ ណារីពៅ