Bỏ qua đến nội dung chính
លោក លេ ក្វាង ទុង លេខាបក្សខេត្ត៖ កំណែទម្រង់ខ្លាំងក្លានូវផ្នត់គំនិតនិងលើកកម្ពស់គុណភាពឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នៅតិកាលទី១១ អាណត្តិ ២០២៦-២០៣១ បានរៀបចំសម័យប្រជុំលើកទី៤ (សម័យប្រជុំជាប្រចាំពាក់កណ្តាលឆ្នាំ២០២៦) ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារមួយចំនួន ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។

ប្រតិភូចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តលើកទី៤ អនុវត្តពិធីគោរពទង់ជាតិ​

អ្នកស្រី លេ ហុង ថាំ សមាជិកាគណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​​ អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជន​ខេត្តអាន​យ៉ាង​​ រួមជាមួយអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើ​អ​ធិបតីភាពសម័យប្រជុំ។ អញ្ជើញចូលរួមសម័យប្រជុំ ក៏​មាន​លោក លេ ក្វាង ទុង សមា​ជិក​គណៈ​កម្មា​ធិ​ការ​ប្រតិ​បត្តិមជ្ឈិមបក្ស លេខាបក្សខេត្តអានយ៉ាង។  លោក ហូ​ វ៉ាន់ម៉ឹង សមាជិកគណកម្មាធិការមជ្ឈិមបក្ស អនុ​លេ​ខា​​បក្ស​ខេត្ត ប្រធានគណកម្មាធិការប្រជា​ជនខេ​ត្ត​អាន​យ៉ាង​។អ្នកស្រី ត្រឹន ធី ថាញ់ ហឿង អនុលេ​ខា​បក្ស​ខេត្ត​ ប្រធានគណៈកម្មាធិការរណសិរ្សមាតុ​ភូមិវៀត​ណា​ម​ខេត្តអានយ៉ាង។

អ្នកស្រី លេ ហុង ថាំ អនុប្រ​ធាន​ប្រចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​​​ជន​ខេត្តអានយ៉ាង ថ្លែងសុន្ទរកថាបើកសម័យប្រជុំ

ថ្លែង​សុន្ទរកថាបើកសម័យប្រជុំ អ្នកស្រី លេ ហុង ថាំ អនុ​ប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បាន​​ឲ្យដឹងថា សម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត​លើក​​ទី ៤ មាន​អត្ថ​ន័យសំខាន់យ៉ាងខ្លាំង។ នេះជា​សម័យ​​​​​ប្រជុំ​សម្រាប់វាយតម្លៃយ៉ាងទូលំទូលាយ​អំពី​ស្ថាន​​​ភាពអនុវត្ត​​​ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការ​ពារ​​​ជាតិ សន្តិសុខ ការ​ប្រមូល និងចំណាយថវិការដ្ឋ ក្នុង​​រយៈ​​​ពេល ០៦ ខែដើមឆ្នាំ។ ពិភាក្សា​អំពី​លទ្ធ​ផល​ដែល​សម្រេច​​បាន ចំណុចនៅសេសសល់ កម្រិតខ្វះខាត មូល​ហេតុ និងបទពិសោធន៍ដែលទទួលបាន។ ពីនោះ សម្រេច​​បានភារកិច្ច និងដំណោះស្រាយសំខាន់ៗ​សម្រាប់​​​​រយៈពេល ០៦ ខែចុងឆ្នាំ ដើម្បីខិត​ខំសម្រេច​ឲ្យ​​​​បាន​​​ខ្ពស់បំផុតនូវគោលដៅ និងកូតាដែលបាន​កំ​ណត់​​​សម្រាប់ឆ្នាំ២០២៦។

នៅសម័យប្រជុំ ក្រុមប្រឹក្សាប្រជាជនខេត្ត នឹងពិនិត្យ​របាយការណ៍របស់គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈនានា​របស់​ក្រុមប្រឹក្សាប្រជាជនខេត្ត ស្ថាប័នយុត្តិធម៌ និង​ស្ថា​ប័ន​​ពាក់ព័ន្ធតាមបទប្បញ្ញត្តិ។ ធ្វើការពិភាក្សា សួរ​ដេញ​ដោល​ និងពិនិត្យអនុម័តលើសេចក្តី​សម្រេចសំខាន់ៗ​ចំ​នួន​ ២០។ ទាំងនេះសុទ្ធតែជាខ្លឹមសារ​ដែលមាន​ផល​ប៉ះ​​ពាល់​​ដោយផ្ទាល់ដល់ការគ្រប់គ្រង និងដឹក​នាំ​របស់​អា​ជ្ញា​​ធរ។បរិយាកាសវិនិយោគ ធ្វើ​អាជី​វកម្ម​របស់​អា​ជី​វ​កម្ម​និងជីវភាពរស់នៅរបស់ប្រជាជន ដែលទាម​ទារ​ឲ្យ​មានការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់និងពិភាក្សាយប្រ​ជា​ធិបតេយ្យ សត្យានុម័ត្រ និង​សម្រេច​ដោយស្មារតី​ទទួល​ខុសត្រូវខ្ពស់បំផុត។

លោក លេ ក្វាង ទុង លេខាបក្សខេត្ត ថ្លែងសុន្ទរកថា​ណែ​​នាំ​នៅក្នុងសម័យប្រជុំ

ថ្លែងសុន្ទរកថាណែនាំនៅសម័យប្រជុំ លោក លេ ក្វាង ទុង លេខាបក្សខេត្ត បានស្នើឲ្យក្រុម​ប្រឹក្សាប្រ​ជា​ជន​ខេត្ត​ បន្តកំណែទម្រង់យ៉ាងខ្លាំងក្លានូវផ្នត់គំនិត និង​របៀប​ធ្វើការងារ។ ហើយសកម្មក្នុងការស្ទង់មតិ និង​បំ​ពេញ​ប្រព័ន្ធសេចក្តីសម្រេចចិត្ត។ កែសម្រួល ឬលុប​ចោល​ទាន់ពេលវេលានូវបទប្បញ្ញត្តិដែលមិនសមស្រប ដើ​ម្បី​បង្កើត​ក្របខណ្ឌ​ច្បាប់​ដែល​មាន​ភាព​បើក​ចំ​ហ​ និង​អំ​ណោយ​ផល។ លើកកម្ពស់​គុណ​ភាព​នៃ​ការ​ឃ្លាំមើល​ដោយ​ផ្សាភ្ជាប់នឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ។

គណៈ​កម្មាធិការប្រជាជនខេត្ត បានផ្តោតលើការដឹកនាំ និង​ចង្អុលបង្ហាញយ៉ាងខ្លាំងក្លា ព្រមៗគ្នា និងមាន​ប្រ​សិទ្ធ​ភាព នូវដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។​ត្រួត​ពិនិត្យជាប្រចាំនូវសូចនាករ និងគម្រោងនីមួយៗ ដើ​ម្បី​ដោះស្រាយការលំបាក និងឧបសគ្គ និងខិតខំ​សម្រេច​ឲ្យបានខ្ពស់បំផុតនូវគោលដៅឆ្នាំ២០២៦។ ផ្សព្វ​ផ្សាយអនុវត្តយុទ្ធសាស្ត្រ និងភាពវាយ​ទម្លុះរបស់​កា​រិ​យាល័យនយោបាយ។ល។

គណៈ​បក្សក្រុមប្រឹក្សាប្រជាជនខេត្ត សិក្សាស្រាវជ្រាវ និងផ្តល់​យោបល់ជូនគណៈអចិន្ត្រៃយ៍បក្សខេត្ត ដើម្បី​ចេញសេចក្តីណែនាំស្តីពីការពង្រឹងការដឹកនាំរបស់បក្សចំ​ពោះ​សកម្មភាពក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ធា​នា​ការដឹកនាំប្រកបដោយស៊ីសង្វាក់គ្នា ឯកភាព ជា​ប្រ​ចាំ​ និងទាន់ពេលវេលា ក្នុងគោលបំណង​កំណែ​ទម្រង់​ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ​សកម្ម​ភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ ចង្អុលបង្ហាញឲ្យបង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្ប​និ​​ម្មិត (AI) ក្នុងសកម្មភាព។

ប្រតិភូចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត បោះឆ្នោតដោយឯកច្ឆន្ទលើសេចក្តីឆ្លងខ្លឹមសារនៃកម្មវិធី

ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ត្រូវ​កំណែ​ទម្រង់​យ៉ាងខ្លាំងក្លានូវការធ្វើសកម្មភាពនិងច្បាមជាប់នឹងគោល​នយោបាយរបស់បក្ស និងសេចក្តីប្រា​ថ្នា​របស់​អ្នក​បោះ​ឆ្នោ​ត ដើម្បីចេញសេចក្តី​សម្រេចឲ្យ​បាន​ទាន់​ពេល​វេ​លា អាចអនុវត្តបាន និងបង្កើតជាកម្លាំងជំរុញ​ក្នុង​ការ​អភិ​វឌ្ឍដោយចីរភាពរបស់ខេត្ត។ ជាពិសេស ចាំ​បាច់​ត្រូវ​តែលើកកម្ពស់អានុភាពឃ្លាំមើល ដោយផ្តោត​លើ​វិស័យ​សំខាន់ៗ(ដូចជា ការវិនិយោគសាធារណៈ ការ​គ្រប់​គ្រង​ដីធ្លី ទ្រព្យសម្បត្តិបន្ទាប់ពីការរៀប​ចំស្ថាប័ន​ឡើង​វិញ​។ល។) និងអនុវត្តឲ្យបានល្អនូវការសហការ​រវាង​ស្ថាប័ននានា ដើម្បីធានាឲ្យការឃ្លាំ​មើលមានភាព​ស៊ី​ជម្រៅ ប្រសិទ្ធភាព និងជៀសវាងការត្រួតស៊ីគ្នា។ 

យោង​តាមប្រសាសន៍របស់ លោក លេ ក្វាង ទុង លេ​ខា​​បក្ស​ខេត្ត ប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត ចាំ​បាច់​ត្រូវ​តែ​ជិត​ស្និទ្ធជាមួយប្រជាជន ស្តាប់មតិប្រជាជន បំណង​ប្រា​ថ្នារបស់ប្រជាជន និងលើកកម្ពស់ស្មារតីទទួល​ខុស​ត្រូវ​ចំពោះប្រជាជន។ ឆ្លុះបញ្ចាំងដោយស្មោះត្រង់​នូវ​មតិ​របស់អ្នកបោះឆ្នោតជូនស្ថាប័នមានសមត្ថកិច្ច។ ផ្តោតលើការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់នូវរបាយការណ៍​ សំណើ និងសេចក្តីព្រាងសេចក្តីសម្រេច។ ពិភា​ក្សា​ត្រង់​ៗ សត្យានុម័ត្រ ក្នុងស្មារតីស្ថាបនា សម្រេច​លើ​បញ្ហា​នានារបស់ខេត្ត ត្រូវធានាឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ អាចអនុវត្តបានខ្ពស់ ដោយមិនដើម្បី​ល្បឿន​មើល​ស្រាល​គុណភាពឡើយ។ ទន្ទឹមនឹងនេះ ត្រូវឃ្លាំមើល​យ៉ាងហ្មត់ចត់លើការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា​ប្រជាជនខេត្ត បន្ទាប់ពីបានចេញផ្សាយ។

លោក ង្វៀន ថាញ ផុង អនុប្រធានប្រចាំ​ការគណ​កម្មា​ធិ​ការ​​ប្រជាជនខេត្តបង្ហាញរបាយការណ៍សេដ្ឋកិច្ច -សង្គម ៦​ ខែដើមឆ្នាំ២០២៦

នៅក្នុងសម័យប្រជុំនាព្រឹកនេះ ប្រតិភូក្រុមប្រឹក្សា​ប្រជា​ជន​ខេត្ត បានស្តាប់គណៈកម្មាធិការប្រជាជនខេត្ត រាយ​ការ​ណ៍អំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរយៈពេល ៦ ខែ និង​ទិស​ដៅ ភារកិច្ច ៦ ខែចុងឆ្នាំ២០២៦។ គណៈ​ប្រ​ចាំ​​ការក្រុមប្រឹក្សាប្រជាជនខេត្ត រាយការណ៍អំពីការឃ្លាំ​មើលលទ្ធផលនៃការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត មុន និងក្រោយសម័យប្រជុំលើកទី០៧ (សម័យ​ប្រ​ជុំ​ជាប្រចាំចុងឆ្នាំ២០២៥) របស់ក្រុមប្រឹក្សា​ប្រជា​ជន​ខេត្ត​។

ព្រមជាមួយគ្នានេះ គណៈកម្មាធិការប្រជាជនខេត្ត បាន​ដាក់​ជូនរបាយការណ៍និងសេចក្តីព្រាងសេចក្តី​សម្រេច​ចំ​នួន ១៩។គណៈនានារបស់ក្រុមប្រឹក្សាប្រជាជនខេត្ត បាន​បង្ហាញរបាយការណ៍ស្តីពីការពិនិត្យផ្ទៀងផ្ទាត់និង ប្រតិ​ភូពិភាក្សានៅក្នុងសាលប្រជុំ។

នៅ​រសៀលថ្ងៃដដែល សម័យប្រជុំនឹងរៀប​ចំការ​សួរ​ដេញ​ដោល និងបោះឆ្នោតជាឯកច្ឆន្ទសម្រាប់ការឆ្លង​សេច​ក្តី​សម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត៕

ប្រែ៖ ណារីពៅ