លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានត្រួតពិនិត្យជាក់ស្តែងគម្រោងបម្រើការ APEC ២០២៧

ថ្ងៃទី ៧ កក្កដា គណៈប្រតិភូនៃគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែង និងធ្វើការស្តីពីស្ថានភាពផ្សព្វផ្សាយគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើការសន្និបាត APEC ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅភូក្វុក។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជា​ជនខេត្ត​អានយ៉ាងរួមជាមួយថ្នាក់ដឹកនាំខេត្តត្រួតពិនិត្យសំណង់បម្រើការសន្និបាត APEC នៅភូក្វុក

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូបានទៅពិនិត្យជាក់ស្តែងទីតាំងដូចខាងក្រោម៖ គម្រោងព្រលានយន្តហោះអន្តរជាតិភូក្វុក។ គម្រោងផ្លូវខេត្ត DT.975 គម្រោងមហាផ្លូវ APEC គម្រោង​តំបន់ទីក្រុង​​ចម្រុះនិងឆ្នេរដីក្រហមជាដើម។

នៅចំណុចត្រួតពិនិត្យ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងគណៈប្រតិភូបានស្តាប់របាយការណ៍ស្តីពីល្បឿនអនុវត្តការងារ ការលំបាកទាក់ទិន និងសំណើរបស់អង្គភាពអនុវត្ត។

គម្រោងបម្រើការ APEC ២០២៧ កមពុងសាងសង់នៅតំបន់ពិសេសភូក្វុក

យោងតាមលោក Sungroup អំពីការងាររំដោះផ្ទៃរាបអាកាសយានដ្ឋានអន្តរជាតិ ភូក្វុក គិតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ផ្ទៃដីបានប្រគល់បណ្តោះអាសន្នដល់អង្គភាពសាងសង់ចំនួន ១៦៦ហិកតា/៣៤៨.១ហិកតា ក្នុងចំណោមផ្ទៃដី ៨៤៩ហិកតាដែលគណៈកម្មាធិការប្រជាជនខេត្តបានដកហូតពីនាយកដ្ឋានអាកាសយានដ្ឋានភាគខាងត្បូងក្នុងសេចក្តីសម្រេចលេខ ១៧៦៧/QD-UBND ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។ 

ខាងផ្នែកសាងសង់ ស្ថានីយរថភ្លើង T2 ការបោះ​បង្គោ​ល​​បាន ១០%។ស្ថានីយរថភ្លើងVIP បោះ​បង្គោល​​បាន ៣០% និងកៀសគ្រឹះបាន ៦០%។ បញ្ចប់ហេដ្ឋានាសម្ព័ន្ធតំបន់ផ្ទៃដី របង ខ្លោងទ្វារ ផ្លូវ​កិច្ច​​ការសា​ធារ​ណៈ​ដំណើរការបាន ៤៥%ជាដើម។

វិនិយោគគិនបានស្នើគណៈកម្មាធិការប្រជាជនខេត្ត​ឲ្យពន្លឿនល្បឿនសងសំណងគាំទ្រ និងការ​រំដោះ​ផ្ទៃ​រាប ស្នើសុំឲ្យយល់ព្រមគោលការណ៍មូលនិធិដីសម្រាប់ការរៀបចំលំនៅដ្ឋានសង្គមនៅក្នុងគម្រោង ពង្រឹ​​ក្រុមប្រឹក្សាវាយតម្លៃការងារ និងគម្រោងផែនការនៅតំបន់ពិសេសភូក្វុក។ អនុម័តគម្រោងផែនការនៅតំបន់ពិសេសភូក្វុក ក្នុងខែកក្កដា ឆ្នាំ ២០២៥ អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​​ការងារ​កែសម្រួល​ផែនការ​ប្រើប្រាស់​ដី​ទៅ​ទន្ទឹមនិងនឹង ​ដំណើរការ​អនុម័ត​ផែនការ​របស់​ខេត្ត​ជា​ដើម​។

យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្ត​អាន​យ៉ាង​ ក្នុងចំណោមគម្រោងទាំង ក្នុងគម្រោង​បម្រើ​ការ​សន្និ​បាត APEC ២០២៧ ចំនួន ២១ មានគម្រោងចំនួន​ ១៣ ត្រូវអនុវត្តការងារដកហូតដី។ ការកសាង​សំ​ណ​​ង់​បម្រើការសន្និបាត APEC គឺជាកិច្ចការនយោបាយជាតិ និងសេដ្ឋកិច្ចការទូត បង្កើតកម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរបស់មូលដ្ឋាន។ ដូច្នេះ​រាល់​សំណង់​គម្រោង​ការ​ត្រូវ​ធានា​បាន​ល្បឿន និង​ត្រូវ​បញ្ចប់​មុន​ខែមិថុ​​នា ឆ្នាំ​២០២៧ ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង ថ្លែងមតិណែនាំ

តាមរយៈការត្រួតពិនិត្យជាក់ស្តែង និងធ្វើការជាមួយអង្គភាពពាក់ព័ន្ធ។ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើ​ឲ្យ​មន្ទីរ​ ផ្នែកនិងអង្គភាពពាក់ព័ន្ធ ឲ្យផ្តោតលើការពន្លឿនការងារក្នុងនោះមើលសំខាន់លើការរំដោះផ្ទៃរាប។ អ្វី​ដែល​ត្រូវ​របស់​ប្រជាជនគឺ​ត្រូវ​តែ​អនុវត្តឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​​ត្រូវទេគឺ​ត្រូវតែ​ដោះស្រាយឲ្យខ្លាំងក្លា

ចំពោះគម្រោងទាំង៣ ដែលបានព្រលព្រម​គោ​​​ការណ៍វិនិយោគនោះ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើថា ការអនុវត្តការងារត្រូវធានានូវនីតិវិធីត្រឹមត្រូវ ប្រមូលផ្តុំកម្លាំង​ និងសហការឲ្យមានប្រសិទ្ធភាព ធានាបាននូវ​ល្បឿន​ ប្រធានមន្ទីរត្រូវទទួលខុសត្រូវលើការណែនាំ ហើយអនុប្រធានមន្ទីរត្រូវតែនាំផ្លូវ

“គណៈកម្មាធិការប្រជាជននៃតំបន់ពិសេសភូក្វុក សហការជាមួយវិនិយោគគិនចាត់តាំងអ្នកនាំផ្លូវដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់ ចាំបាច់​បំផុត​គឺ​រំ​ដោះ​ផ្ទៃ​រាប​។ គោរពតាមនីតិវិធីច្បាប់វិនិយោគ និងរំដោះផ្ទៃរាប ធ្វើ​ហ្មត់​ចត់ សត្យានុម័ត្រធានានូវសិទ្ធិ និងផលប្រ​យោជ​ន៍​​ស្របច្បាប់របស់ប្រជាជន។

លោក ហូវ៉ាន់ម៉ឹង បានសង្កត់ធ្ងន់ថា "យើង​ខ្ញុំ​បាន​​​ស្នើតំបន់ពិសេសភូក្វុនឲ្យសហការ​ជាមួយវិនិយោ​​គិន មន្ទីរ ផ្នែកនិងនគរបាលនានា ឲ្យឆាប់ផ្សព្វ​ផ្សាយ​អនុវត្តតំបន់តាំងទីលំនៅថ្មី ក្នុងខណៈដែល​កំពុង​រង់ចាំការតាំងទីលំនៅថ្មី ត្រូវតែមានគោលនយោបាយគាំទ្រសម្រាប់ប្រជាជន" 

ប្រែ៖ ណារីពៅ