លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើការជាមួយមូលដ្ឋាននានាអំពីសេដ្ឋកិច្ច-សង្គម នៅតំបន់រងភាគខាងលិច

រសៀលថ្ងៃទី ០៤ ខែសីហា នៅសង្កាត់ ហា ទៀន លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមរយៈពេល ០៧ ខែ ឆ្នាំ២០២៦ និងទិសដៅ ភារកិច្ចសំខាន់ៗក្នុងពេលខាងមុខ របស់ឃុំ សង្កាត់នានា នៅក្នុងអនុតំបន់ភាគខាងលិចខេត្តអានយ៉ាង។

ថ្នាក់ដឹកនាំគណកម្មាធិការប្រជាជនខេត្តអានយ៉ាងធ្វើអជិបតីភាពកិច្ចប្រជុំការងារ

អញ្ជើញចូលរួមក៏មាន លោក ង្វៀន ថាញ់ ផុង សមាជិកគណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត អនុប្រធានប្រចាំការ​​គណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាលោកអ្នក ង៉ោ កុងធឹក ង្វៀនធីមិញធ្វី លេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ហើយនឹងតំណាងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកពាក់ព័ន្ធ។ ថ្នាក់ដឹកនាំឃុំ សង្កាត់នានា នៅអនុតំបន់ភាគខាងលិចខេត្តអានយ៉ាង រួមមាន វិញ យ៉ា បាជុក យ៉ាងថាញ់ វិញឌៀវ នដឹត ប៊ិញយ៉ាង ប៊ិញសឹន ហ្វាឌៀន គៀនលឿង ហងែ សឹន​ហាយ ហាទៀន តូចូវ ទៀនហាយ ភ្ជាប់ទៅឃុំ សង្កាត់​ចំណុះអនុតំបន់ភាគខាងលិចខេត្តអានយ៉ាង។

ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកខេត្តអញ្ជើញចូលរួមកិច្ចប្រជុំ

ក្នុងរយៈពេល ០៧ ខែ ឆ្នាំ២០២៦ ឃុំ សង្កាត់នានា នៅ​អនុតំបន់ភាគខាងលិច បានផ្សព្វផ្សាយមានប្រសិទ្ធិ​ភាព​នូវសេចក្តីសម្រេចចិត្តនិងកម្មវិធីរបស់ថ្នាក់លើ។ សេដ្ឋកិច្ច-សង្គមរក្សាស្ថិរភាព ការផលិត និងធ្វើអាជីកម្មមានការស្តារឡើងវិញ ហើយរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ប្រកបដោយជោគជ័យ ធានាសុវត្ថិភាព និងត្រឹមត្រូវតាមបទប្បញ្ញត្តិ។ ការងារសន្តិសុខសង្គម សុខាភិបាល កំណែទម្រង់រដ្ឋបាល ការ​ផ្លាស់​ប្តូរ​ឌីជីថល និងការរៀបចំស្ថាប័ន ត្រូវបានអនុវត្តយ៉ាងល្អ។ សន្តិសុខការពារជាតិ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បានរក្សាយ៉ាងរឹងមាំ។

ថ្នាក់ដឹកនាំឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំការងារ

អនុ​តំបន់ភាគខាងលិច មានផ្ទៃដីធម្មជាតិ ១.៨៦៨,​៦៤/៩.៨៨៨,៩១គីឡូម៉ែត្រការ៉េ ស្មើនឹង ១៨,៩% នៃផ្ទៃដីទូទាំងខេត្ត។ មានប្រជាជនប្រមាណ ២៧២.៧៣៨/៣.​​៦៩៤.៥៩៦ នាក់ ស្មើនឹង ៧,៣៨% នៃប្រជាជនទូទាំងខេត្ត រួមមាន៖ សង្កាត់ចំនួន ០២ គឺ ហាទៀន និង តូចូវ និងឃុំចំនួន ១២ គឺ វិញយ៉ា បាជុក យ៉ាងថាញ់ វិញឌៀវ ហនដឹត ប៊ិញយ៉ាង ប៊ិញសឹន ហ្វា ឌៀន គៀនលឿងងែ សឹនហាយ និង ទៀន ហាយ។ លំហអភិវឌ្ឍបានរៀបចំតាមអ័ក្សតំបន់ឆ្នេរសមុទ្ទ​ ភ្ជាប់ជាមួយច្រករបៀងព្រំដែន ដោយយកក្រុមទីក្រុង ហាទៀន - គៀនលឿង - ហនដឹត ជាស្នូលកំណើន ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ទ ច្រកទ្វារព្រំដែន និងប្រព័ន្ធដឹកជញ្ជូនអន្តរតំបន់ បង្កើតកម្លាំង​ចលករសាយភាយអភិវឌ្ឍសម្រាប់អនុតំបន់ទាំងមូល។

លោក ង្វៀន លូវ ទ្រុង លេខាបក្សក្រុងសង្កាត់ ហា ទៀន​ ថ្លែងមតិនៅកិច្ចប្រជុំការងារ
លោក ត្រឹន ប៊ិញ ត្រុង ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​​ឃុំ គៀន លឿង ថ្លែងមតិនៅកិច្ចប្រជុំការងារ

ផ្តោតលើការអភិវឌ្ឍច្រករបៀងបច្ចេកវិទ្យាបៃតង នៅតំបន់ ហា ទៀន - គៀន លឿង - ហនដឹត ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោងថាមពលខ្យល់ ថាមពលព្រះអាទិត្យ ស្រាវជ្រាវ និងអនុវត្តទម្រង់ថាមពលថ្មី​។ ទន្ទឹមនឹងនេះ អភិវឌ្ឍឧស្សាហកម្មគាំទ្រ ការផលិតឧបករណ៍ និងសេវាកម្មបម្រើវិស័យថាមពល។ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទ ភ្ជាប់ជាមួយការការពារធនធាន បរិស្ថាន និងការសម្របខ្លួនទៅនឹង​ការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍទេសចរណ៍សមុទ្ទ កោះ អេកូទេសចរណ៍ និងវប្បធម៌។ ពង្រីកពាណិជ្ជកម្មព្រំដែន សេដ្ឋកិច្ចច្រកទ្វារព្រំដែន និងសេវាភស្តុភារកម្ម។ អភិវឌ្ឍការចិញ្ចឹម​មច្ឆជាតិសមុទ្ទបច្ចេកវិទ្យាខ្ពស់ កសិកម្មតំបន់ឆ្នេរ​សមុទ្ទ​ក្នុងទិសដៅទំនើប និងចីរភាព

លោក លេ វៀត បាក់ ​នាយកមន្ទីរសំណង់ខេត្ត ថ្លែង​មតិ​នៅ​ក្នុងកិច្ចប្រជុំការងារ

តាមរបាយការណ៍ ការបញ្ចេញទុនវិនិយោគសាធាណៈ​​របស់ឃុំនានា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បើប្រៀបធៀបនឹងផែនការទុន៖ គៀន លឿង សម្រេចបាន ៧៣% និង បា ជុក សម្រេចបាន ៧២% ឈានមុខគេក្នុងតំបន់រង។ បន្ទាប់មកគឺ ប៊ិញ សឹន ៥៣%​។ន ដឹត ៤៨% វិញ យ៉ា ៤៧%។​ យ៉ាង ថាញ់ ៤២% និង វិញ ឌៀវ ៤១%។ បើប្រៀបធៀបនឹងទិន្នន័យបូកសរុបដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មូលដ្ឋានមួយចំនួនមានកំណើនគួរឲ្យកត់សម្គាល់ ដូចជា បា ជុក កើន ២៣ ពិន្ទុភាគរយ យ៉ាង ថាញ់ កើន ១៩ ពិន្ទុភាគរយ និង គៀន លឿង កើន ១៨ ពិន្ទុភាគរយ។ 

អំពីស្ថានភាពប្រមូលចំណូលថវិការដ្ឋ មានមូលដ្ឋានចំនួន ១១ សម្រេចបានលើសល្បឿនជាមធ្យម បើប្រៀបធៀបនឹងការសន្និដ្ឋានប្រមាណ ៥៨,៣% ដូចជា៖ តូ ចូវ ៨៧,៦៤%។ ប៊ិញ យ៉ាង ៧៥,៥២%។ ប៊ិញ សឹន ៣៧៦,​០៧%។ យ៉ាង ថាញ់ ៦៧,៨៨%។ ហ្វា ឌៀន ៩០,​២៩%​។ ន ងែ ៤៤៩,១៤%។ គៀន លឿង ១០១,​៤២%​។សឹន ហាយ ៨១,៣៣%។ ទៀន ហាយ ១២៥,៧៦%។ វិញ ឌៀវ ៨៦,៨៩%។ វិញ យ៉ា ៩៤,​៦៧%​ ជាដើម។ នេះជាមូលដ្ឋានដែលមានល្បឿនប្រមូល​ថវិការរដ្ឋបានល្អ បង្ហាញពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងការប្រមូលចំវិការដ្ឋ និងការទាញយក​ផល​ពី​ប្រ​ភព​ចំណូលលើភូមិសាស្ត្រ។ល។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណកម្មាធិការប្រ​ជាជន​ខេត្ត​ថ្លែង​មតិណែនាំនៅក្នុងកិច្ចប្រជុំការងារ

តាមរយៈរបាយការណ៍ និងការពិភាក្សារបស់ប្រតិភូ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​​អានយ៉ាង បានទាមទារឲ្យមន្ទីរ ផ្នែក និងមូលដ្ឋាននានា ផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទីមួយ ស្តីពីការដឹកនាំ និងគ្រប់គ្រង ខេត្តនឹងបង្កើតគណៈ​ណែនាំការអភិវឌ្ឍអនុតំបន់ចំនួន ៥។ អនុប្រធាន​​គណៈកម្មាធិការប្រជាជនខេត្តម្នាក់ៗ នឹងទទួលបន្ទុកដោយផ្ទាល់លើអនុតំបន់មួយ ដើម្បីដឹកនាំ តាមដាន និងដោះស្រាយការលំបាកបានទាន់ពេលវេលា ដើម្បី​លើកកម្ពស់ប្រសិទ្ធភាពនៃការសហការ បង្កើនភាពសកម្ម និងការទទួលខុសត្រូវក្នុងការរៀបចំអនុវត្ត​ 

ទីពីរ មូលដ្ឋាននានា ត្រូវផ្តោតលើការសម្រេចឲ្យបាននូវ​សន្ទស្ស​ន៍អភិវឌ្ឍសេដ្ឋកិច្ច - សង្គមឆ្នាំ២០២៦ ជាពិសេស​​ល្បឿនកំណើនGRDP ការបញ្ចេញទុនវិនិយោគ​​សាធារណៈ និងការប្រមូលថវិការដ្ឋ។ នេះគឺជា​សន្ទ​ស្ស​ន៍​​​ត្រូវតែសម្រេចឲ្យបាន ដើម្បីវាយតម្លៃកម្រិតបំពេញភារកិច្ចរបស់សមូហភាព និងអ្នកដឹកនាំ។ មូលដ្ឋានណាដែលមិនសម្រេចបាននូវសន្ទស្សន៍ដែលបានប្រគល់ជូន គឺអ្នកដឹកនាំមូលដ្ឋាននោះ នឹងមិនត្រូវបានចាត់ថ្នាក់ សម្រេច​ភារកិច្ចបានល្អឡើយ។

ទីបី ស្តីពីការទាក់ទាញការវិនិយោគ មូលដ្ឋាននានា ត្រូវផ្លាស់ប្តូរការគិតគូរ សកម្មក្នុងការចូលរួម និងអញ្ជើញវិនិយោគិន តាមទិសដៅផែនការរៀបចំដែលបានកំណត់​។​ មិនរង់ចាំ មិនពឹងផ្អែកលើមន្ទីរ និងផ្នែក​នានាឡើយ ត្រូវផ្តល់អាទិភាពដល់គម្រោងផលិតកម្ម ធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលមានសមត្ថភាពបង្កើតការងារ បង្កើនថវិការដ្ឋ និងរួមចំណែកយូរអង្វែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់មូលដ្ឋាន។

ទីបួន បន្តពង្រឹងការគ្រប់គ្រងធនធាន ដីធ្លី សណ្តាប់ធ្នាប់សំណង់ និងការអភិវឌ្ឍទីក្រុង។ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់ដី ការចេញវិញ្ញាបនបត្រសិទ្ធិប្រើប្រាស់ដីធ្លី មិនអនុញ្ញាតឲ្យកើតមានការទន្ទ្រានកាន់កាប់ ការសាងសង់ខុសច្បាប់ ឬការរំលោភច្បាប់ក្នុងការគ្រប់គ្រងដីធ្លីឡើយ។ ទន្ទឹមនឹងនេះ ត្រូវជំរុញ​ខ្លាំង​ការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ ដោយខិតខំដល់ឆ្នាំ២០៣១ នៅក្នុងខេត្តទាំងមូលលែងមានទម្រង់ដោះ​​ស្រាយសំរាមដោយការកប់ចោលទៀត ហើយជំនួសដោយបច្ចេកវិទ្យាទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន

ទីប្រាំ បន្តធានាឲ្យបានរឹងមាំនូវសន្តិសុខការពារជាតិ រក្សាសន្តិសុខព្រំដែន បង្កើនការតស៊ូ បង្ការទប់​ស្កាត់បទល្មើស គ្រឿងញៀន និងអំពើអបាយមុខសង្គមគ្រប់ប្រភេទ។ ដោយឡែក ចំពោះវិស័យជលផល មូលដ្ឋាន​នា​នាដែលនៅតាមឆ្នេរត្រូវផ្តោតអនុវត្តយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយបង្ការទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនអនុវត្តតាមបទប្បញ្ញត្តិ (IUU) ដោយប្តេជ្ញាចិត្តរួមជាមួយប្រទេសទាំងមូល ដើម្បីបានដកការព្រមាន កាតលឿង” របស់ EC ឲ្យបានឆាប់។ 

ទីប្រាំមួយ ទាមទារឲ្យអ្នកដឹកនាំមូលដ្ឋាននានា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារទទួលប្រជាពលរដ្ឋ ដោះស្រាយ​​បណ្តឹង និងការប្តឹងបរិហារ ចាប់ពីមូលដ្ឋាន ហើយ​​ដោះស្រាយទាន់ពេលវេលានូវការលំបាក និងបញ្ហា​ទាក់ទិនដែលកើតឡើង មិនទុកឲ្យកើត​ជាចំណុចក្តៅ​ឡើយ​ រួមចំណែករក្សាស្ថិរភាពនយោបាយ សណ្តាប់​​​ធ្នាប់ និងសុវត្ថិភាពសង្គម បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ និងតម្រូវឲ្យមន្ទីរ គណៈ ផ្នែក និងមូលដ្ឋាននានា បន្ទាប់ពីកិច្ចប្រជុំ ត្រូវប្រញាប់ធ្វើឲ្យមានភាពជាក់លាក់នូវភារកិច្ចដែលបានប្រគល់ជូន ក្លាយជាផែនការសកម្មភាព ដោយមានល្បឿន ពេលវេលា និងការទទួលខុសត្រូវច្បាស់លាស់។ សកម្មក្នុងការសហការ ប្តេជ្ញាចិត្តទាញយកអត្ថប្រយោជន៍មានប្រសិទ្ធភាពពីសក្តានុពល និងគុណសម្បត្តិរបស់អនុតំបន់ភាគខាងលិច រួមចំណែកអនុវត្តដោយជោគជ័យ នូវគោលដៅអភិវឌ្ឍរបស់​​ខេត្ត ក្នុងដំណាក់កាលខាងមុខ

ប្រែ៖ ណារីពៅ