Bỏ qua đến nội dung chính
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅពិនិត្យជាក់ស្តែងនៅកំពង់ផែ ហនជុង និងតំបន់កេរដំណែលប្រវត្តិសាស្ត្រថ្មស

រសៀលថ្ងៃទី ០៤ ខែកញ្ញា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូការងារ បាអញ្ជើញទៅពិនិត្យជាក់ស្តែងនៅកំពង់ផែ ហនជុង ស្ថិតនៅភូមិបាយយ៉ៀង ឃុំគៀនលឿង។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ រួមជាមួយគណៈប្រតិភូការងារ ពិនិត្យជាក់​ស្តែង​នៅ​កំពង់​ផែហនជុង

នៅក្នុងពេលពិនិត្យជាក់ស្តែង លោក ហូ វ៉ាន់ ម៉ឹង ប្រ​ធាន​​គណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា ខេត្ត​បាន​ឯកភាពលើទស្សនៈក្នុងការទាក់ទាញ និងអំពាវ​នាវ​ឲ្យមានការវិនិយោគពីសង្គម ដើម្បីកសាង​ប្រព័ន្ធ​កំ​ពង់​​ផែសមុទ្ទ ព្រមទាំងប្រើប្រាស់ឲ្យអស់អានុភាព​អំពីទី​តាំង​​ភូមិសាស្ត្រ តំបន់សមុទ្ទ និងសមត្ថភាពតភ្ជាប់​ជា​មួយ​​ច្រករបៀងសេដ្ឋកិច្ចនានា។

ដើម្បីដោះស្រាយបញ្ហាជាប់គាំងខាងគតិយុត្តរបស់កំពង់​ផែហនជុង លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មា​ធិ​ការ​​ប្រជាជនខេត្ត បានណែនាំឲ្យមន្ទីរហិរញ្ញវត្ថុ ធ្វើ​អធិប​តី​ភាព​ សហការជាមួយអង្គភាពពាក់ព័ន្ធ ពិនិត្យមើល​ឡើងវិញឲ្យបានហ្មត់ចត់នូវសេចក្តីសន្និដ្ឋាននៃការត្រួតពិនិត្យរបស់ខេត្តគៀនយ៉ាង(មុនពេលរួមបញ្ចូល) ដើម្បី​បញ្ជាក់​ឲ្យច្បាស់ពីមូលដ្ឋានគតិយុត្ត​នៃការ​យល់​ព្រម​គោល​ការណ៍វិនិយោគ ការជ្រើសរើសវិនិយោគគិន និង​លក្ខ​ខណ្ឌផ្សព្វផ្សាយគម្រោងពីមុន។

ទន្ទឹមនិងនោះ ត្រូវប្រញាប់ពិនិត្យ និងអនុវត្ត​នីតិវិធី​ពាក់​ព័ន្ធ​ ដើម្បីដោះស្រាយបញ្ហាជាប់គាំងខាង​គតិយុត្ត​របស់​កំ​ពង់​​ផែហនជុង ស្របតាមបទប្បញ្ញត្តិច្បាប់ ហើយ​ខិត​ខំ​បញ្ចប់​នីតិវិធីទាំងអស់នៅក្នុងឆ្នាំ ២០២៦។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​ រួមជាមួយ​គណៈប្រតិភូការងារពិនិត្យជាក់ស្តែង​នៅកំពង់ផែហនជុង

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​​ បានឲ្យដឹងថា បច្ចុប្បន្នខេត្ត​កំពុង​ផ្តោត​លើការ​លើក​​​កម្ពស់ និងពង្រីកផ្លូវ N1 ពីចូវដុក តភ្ជាប់​ប្រកប​ដោយសមកាលកម្មទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវគោកសំខាន់ៗចំនួន ៤ រួមមាន៖ ខាញ់ប៊ិញ ទិញបៀន វិញសឿង និងហាទៀន។​  កំពង់ផែហនជុង នឹងដើរតួនាទីជា “ដៃបន្តវែង” ដើម្បីអភិវឌ្ឍវិស័យ​ភស្តុ​ភារ​កម្មនៅតំបន់ព្រំដែន។

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត​​ បានណែនាំឲ្យមន្ទីរហិរញ្ញវត្ថុ សហការ​ជាមួយ​អង្គ​ភា​ព​ពាក់ព័ន្ធ ប្រញាប់បញ្ចប់របាយការណ៍សរុបលម្អិត ដើម្បី​ដាក់ជូនថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត យ៉ាង​យូរបំផុតនៅចុងខែកញ្ញា ដើម្បីរៀបចំកិច្ច​ប្រជុំ​ពិ​និត្យ​ និងពិចារណា។

មន្ទីរសំណង់ សហការនិងធ្វើសេនាធិការជូនគណៈ​កម្មា​ធិការ​ប្រជាជនខេត្ត រៀបចំផែនការកំពង់​ផែហន​ជុង​។​ ដោយសារផែនការរួមមានរួចហើយ ខេត្តបាន​ណែនាំ​ឲ្យប្រញាប់អនុវត្តការរៀបចំផែនការលម្អិតសម្រាប់ការសាងសង់ និងលើកទឹកចិត្តវិនិយោគគិន​ឲ្យចូលរួ​ម​ដោយ​​ផ្ទាល់ និងអនុវត្តជាមួយគ្នា ដើម្បីពន្លឿន​ល្បឿន​នៃ​គម្រោង​។

ស្ថានភាពបច្ចុប្បន្នរបស់កំពង់ផែហនជុង នៅ​ភូមិ​បាយយ៉ៀង ឃុំគៀនលឿង

យោងតាមរបាយការណ៍របស់មន្ទីរសំណង់ កំពង់​ផែ​ហន​ជុង បានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង (មុនពេលរួមបញ្ចូលខេត្ត) អនុម័តគោលកា​រណ៍វិនិ​យោគ​ តាមសេចក្តីសម្រេចលេខ ១៣៤៩/QĐ-UBND ចុះ​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីគោលការណ៍​វិនិ​យោគ និងយល់ស្របវិនិយោគគិន ដោយក្រុមហ៊ុន​ភាគ​ហ៊ុន តឹន កាំង គៀនយ៉ាង អនុវត្តគម្រោងវិនិ​យោគ​សាង​សង់កំពង់ផែហនជុង នៅលេខ៥ ភូមិបាយយ៉ៀង ឃុំ​ប៊ិញ​អាន ស្រុកគៀនលឿង។តាម​នោះ ការវិនិយោគសាងសង់ស្ពានចត​កប៉ាល់កំពង់​ផែ​ហន ជុង មានសមត្ថភាពទទួលនាវាដឹក​ទំនិញដែល​មាន​ទម្ងន់រហូតដល់ ១០.០០០DWT នៅដំណាក់​កាល​បញ្ចប់គម្រោង បរិមាណទំនិញឆ្លងកាត់កំពង់ផែ ចាប់ពី ៣,៥ ដល់ ៤,០ លានតោនក្នុងមួយឆ្នាំ និង​បរិ​មាណ​​អ្នកដំណើរ ១លាននាក់ក្នុងមួយឆ្នាំ (ចែកជា ៤ ដំណាក់​កាលវិនិយោគ)។ 

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​​ រួមជាមួយគណៈប្រតិភូការងារ អុជធូប​គោរព​វិញ្ញា​ណ​ក្ខ​ន្ធវិរជនពលី នៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ និង​រមណិយដ្ឋានថ្នាក់ជាតិថ្មស

រសៀលថ្ងៃដដែល លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មា​​ធិការប្រជាជនខេត្ត រួមជាមួយគណៈប្រតិភូការងារ បាន​អុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលី និង​អញ្ជើញ​ទៅ​​ពិនិត្យជាក់ស្តែងតំបន់កេរដំណែលប្រវត្តិសាស្ត្រ និងទេសភាពថ្នាក់ជាតិថ្មស។

បន្ទាប់ពីការពិនិត្យជាក់ស្តែង លោក ហូ វ៉ាន់ ម៉ឹង ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្ត បានណែនាំឲ្យ​មន្ទីរ​វប្ប​ធម៌ និងកីឡា សហការជាមួយអង្គភាពពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ដើម្បី​រៀប​ចំផែនការគ្រប់គ្រង និងលើកកម្ពស់តម្លៃ​នៃតំ​បន់​កេរ​ដំ​ណែលប្រវត្តិសាស្ត្រ និងរមណិយ​ដ្ឋានថ្នាក់​ជាតិ​ថ្មស​។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ បានណែនាំឲ្យមន្ទីរវប្បធម៌ និងកីឡា សហការជា​មួយ​អង្គភាពពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈ​កម្មា​ធិការ​ប្រ​ជាជនខេត្ត ដើម្បីរៀបចំផែនការគ្រប់គ្រង និងលើក​កម្ពស់​តម្លៃនៃតំបន់កេរដំណែលប្រវត្តិសាស្ត្រ និង​រម​ណិយ​ដ្ឋានថ្នាក់ជាតិថ្មស

ប្រែ៖ ណារីពៅ