លេខាបក្ខភាគខេត្តខេត្តអានយ៉ាងត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន ចូវដុក - គន្ឋ - សុត្រាំង ដំណាក់កាលទី១

ព្រឹកថ្ងៃទី ១០ ខែកញ្ញា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង បានត្រួតពិនិត្យជាក់ស្តែងស្ថានភាពផ្សព្វផ្សាយអនុវត្តគម្រោងសមាសភាព ១ ផ្លូវល្បឿនលឿន ចូវដុក- គន្ឋ - សុកត្រាំង ដំណាក់កាលទី១ (ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង)។ អមដំណើរជាមួយមានលោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។លោក ង៉ោកុងធឹក ប្រធានមន្ទីរគមនាគមន៍ដឹកជញ្ជូនខេត្ត និងថ្នាក់ដឹកនាំស្ថាប័ន អង្គភាព និងមូលដ្ឋានពាក់ព័ន្ធ។

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង ត្រួត​ពិនិត្យល្បឿនគម្រោងផ្លូវល្បឿនលឿន ចូវដុក - គន្ឋ​ - សុកត្រាំង

លោក ឌិញវ៉ាន់ត ប្រធានគណៈគ្រប់គ្រង​គម្រោង​វិនិ​យោគ​សំណង់គមនាគមន៍ដឹកជញ្ជូន និងកសិកម្ម​ខេត្ត​អាន​យ៉ាង រាយការណ៍ជូនលោកលេខា​បក្ខភាគ​ខេត្ត​អំពី​ល្បឿន​អនុវត្តគម្រោង

រាយការណ៍ជូនក្រុមការងារ ប្រធានគណ​គ្រប់គ្រងគម្រោងវិនិយោគ សាងសង់សំណង់​គមនាគមន៍​ដឹកជញ្ជូន និងកសិកម្មខេត្តអានយ៉ាង បានឲ្យដឹងថា៖ មកដល់ពេលនេះ ល្បឿនជាសរុបនៃកញ្ចប់សាងសង់ សំណង់​ចំនួន៤ បានសាងសង់លើសពីល្បឿន.៥៩%​ សម្រេច​បាន ២៧,៦៥%/២៧,០៦%។ ក្នុងនោះ កញ្ចប់​ដេញថ្លៃលេខ៤២ (ពីទីក្រុងចូវដុក-ស្រុកចូវភូ មាន​ប្រវែងជិត ១៦,៩៣គីឡូម៉ែត្រ) តម្លៃកិច្ចសន្យាជិត ២,៩៧ពាន់លានដុង វឌ្ឍនភាពសម្រេចបាន ២១,១%/២១,៥៤% (លើស ០,១៦%); កញ្ចប់លេខ ៤៣ (ពីចូវភូ-ស្រុកចូវថាញ់ ប្រវែង ១៤.០៤ គីឡូម៉ែត្រ) តម្លៃកិច្ចសន្យាជិត ២.៤៨៦.៩ ពាន់លានដុង ល្បឿន​សម្រេចបាន ២៧,៤៤%/២៧,២២% (លើស ០,%​​)។ កញ្ចប់ដេញថ្លៃលេខ ៤៤ (ពីស្រុកចូវថាញ់ - ថ្វយ​សឺន មានប្រវែង ១២,២២គីឡូម៉ែត្រ) តម្លៃកិច្ចសន្យាជាង ២.០៥៨,៦៣ពាន់លានដុង ល្បឿន​សម្រេច​​បាន ៤១,៧០%/៣៩,៩១% (លើស ១,៩%) កញ្ចប់ដេញថ្លៃលេខ ៤៥ (ពីស្រុក ថ្វយសឺន ខេត្ត​ អានយ៉ាង - ស្រុក វិញថាញ់ ទីក្រុងគន្ឋ មាន​ប្រវែងជិត ១៣,៨៣គីឡូម៉ែត្រ) តម្លៃកិច្ចសន្យាជាង ២.០​៣៥​,១៦ពាន់លានដុង ល្បឿនសម្រេចបាន ២០,​៩១​%​/​២០,៥៦%(លើស ០,៣៦%)

ការងាររំដោះផ្ទៃរាបបានប្រគល់ជូន/ត្រូវដកហូត​យក​វិញ ៣៨៩.៣៦ហត/៣៩,.៨ហត សម្រេចបាន៩៩% ស្មើនឹង៥៦,៦គ.ម/៥,០១៤គ.មនៃផ្លូវទាំងមូល ស​ម្រេ​ច​​​បាន៩៩%ការងារធ្វើសារពើភ័ណ្ឌគ្រួសារ​សម្រេច​​បាន ១.៥៥៥/១.៥៥៥។ គណៈកម្មាធិការប្រជាជនទីក្រុង​ចូវដុក ស្រុកចូវភូ ចូវថាញ់ ថ្វយសឺន និងគណៈកម្មាធិការប្រជាជនស្រុក វិញថាញ់ បានអនុម័តបែប​ផែន​សងសំណងសម្រាប់ ១.៥៥៥/១.៥៥៥គ្រួសារ (អាន​យ៉ាង១.៥៣០/១.៥៣០គ្រួសារ។ គន្ឋ ២៥/​២៥​គ្រួសារ) ជាមួយនឹងចំនួនទឹកប្រាក់ ១.៧៥១ពាន់លានដុង (អានយ៉ាង ១.៧៤២ពាន់លានដុង។ គន្ឋ ៩ពាន់លានដុង)។ យោងតាមនោះ, បានចំណាយប្រាក់សង​សំណងជូនប្រជាជនបាន១.៥៣៣/១.៥៥៥គ្រួសារ។

បច្ចុប្បន្ន បណ្តាអង្គភាពផ្គត់ផ្គង់ខ្សាច់បានផ្តល់គម្រោងសមាសភាទី ១ បាន ២.០៨៥,៥១៧  ក្នុងចំណោមបរិមាណខ្សាច់សរុប ៩.៣២១,០០០  ដែលត្រូវការសម្រាប់គម្រោង។ ល្បឿនផ្តល់ថវិកានៃ​គម្រោងមកដល់បច្ចុប្បន្នជាង ២.៤០៤ពាន់លាន/៣​.​២​​២២ពាន់លានដុង សម្រេចបាន ៧៥%។ ខិតខំ​ដល់​ចុង​ឆាំ្នផ្តល់ថវិកាសម្រេចបានជាង ៨០%។  

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង ជូន​អំ​ណោយដល់កម្មករដែលកំពុងធ្វើការនៅក្នុងគម្រោង

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង និង​លោក​ ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្តអានយ៉ាង ជូនអំណោយដល់កម្មករដែល​កំពុង​ធ្វើ​ការ​នៅក្នុងគម្រោង

នៅតាមកន្លែងត្រួតពិនិត្យជាក់ស្តែង លោក ឡេ​ហុង​ក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានសួរសុខទុក្ខ ផ្តល់អំណោយ និងលើកទឹកចិត្តដល់កម្មករ វិស្វករដែលកំពុងធ្វើការនៅការដ្ឋានសំណង់។ ទន្ទឹមនឹងនោះ ណែ​នាំផ្នែកសមត្ថកិច្ច និងមូលដ្ឋានពាក់ព័ន្ឋឲ្យសហការ​​​យ៉ាងជិតស្និទ្ធជាមួយអង្គភាពសាងសង់ ដើម្បីពន្លឿ​​​ការអនុវត្តគម្រោងជាបន្ទាន់ និងធានាបាននូវផែនការដែលបានដាក់ចេញ៕ 

ប្រែ៖ ណារីពៅ