ថ្ងៃទី ២៨ ខែតុលា អ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត - ប្រធានអនុគណៈកម្មការបណ្តុះបណ្តាលធនធានមនុស្សបានអធិបតីកិច្ចប្រជុំអនុគណៈកម្មការបណ្តុះបណ្តាលធនធានមនុស្សក្រោមគណៈកម្មការណែនាំខេត្ត ដើម្បីរៀបចំសន្និបាតនិងធ្វើសកម្មភាពនៃឆ្នាំ APEC ២០២៧ នៅតំបន់ពិសេសភូក្វុក ខេត្តអានយ៉ាង។
ថ្លែងមតិណែនាំនៅក្នុងកិច្ចប្រជុំ លោកស្រី ង្វៀនធីមីញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានណែនាំការរៀបចំអនុគម្រោងបណ្តុះបណ្តាល និងបំពាក់បំប៉នធនធានមនុស្ស បម្រើសកម្មភាពឆ្នាំ APEC ២០២៧ របស់អនុគណៈកម្មការបណ្តុះបណ្តាលនិងបំពាក់បំប៉នធនធានមនុស្ស។
អ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានណែនាំជាក់ស្តែងដល់មន្ទីរមហារផ្ទៃអំពីការសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល ផ្តល់មតិយោបល់លើគម្រោងបណ្តុះបណ្តាល និងបំពាក់បំប៉នធនធានមនុស្សបម្រើសកម្មភាពរបស់ APEC ២០២៧។ សមមិត្តនារីបានស្នើថា គម្រោងត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់នូវភារកិច្ចនីមួយៗ មុខសញ្ញានីមួយៗ និងវិជ្ជាជីវៈនីមួយៗ និងខ្លឹមសារបណ្តុះបណ្តាល ដើម្បីធានាបានគោលដៅបណ្តុះបណ្តាល និងបំពាក់បំប៉នធនធានមនុស្សសម្រាប់សកម្មភាព APEC ២០២៧ ប្រមូលមតិពីអង្គភាពពាក់ព័ន្ធ ដាក់ជូនគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត និងរបាយការណ៍នាដើមខែធ្នូ ឆ្នាំ២០២៥។ល។
យោងតាមរបាយការណ៍ មន្ទីរមហាផ្ទៃបានផ្តល់មតិយោបល់ដល់គណៈកម្មាធិការប្រជាជនខេត្ត ឲ្យចេញផែនការបណ្តុះបណ្តាល និងបំពាក់បំព៉នធនធានមនុស្ស ដើម្បីបម្រើការងាររៀបចំសកម្មភាព APEC ២០២៧។ គណៈកម្មាធិការប្រជាជនខេត្តបានកំណត់ខ្លឹមសារបណ្តុះបណ្តាល និងបំពាក់បំប៉នចំនួន ០៤ និងប្រគល់ឲ្យមន្ទីរ ផ្នែកធ្វើអធិបតីក្នុងការអនុវត្ត។ ជាក់ស្តែង ចំណេះដឹងជាក់ស្តែងរបស់ APEC និងសមាហរណកម្មអន្តរជាតិ ប្រគល់ឲ្យមន្ទីរវប្បធម៌ និងកីឡាធ្វើអធិបតី ពិធីទទួលភ្ញៀវ និងពិធីការទូត ប្រគល់ឲ្យមន្ទីរទេសចរណ៍អធិបតី សន្តិសុខ សុខាភិបាល និងការប្រឈមជាបន្ទាន់ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត មន្ទីរសុខាភិបាលធ្វើអធិបតី។ គ្រប់គ្រងបរិស្ថាន និងអារ្យទីក្រុង ប្រគល់ឲ្យមន្ទីរកសិកម្ម និងបរិស្ថានធ្វើអធិបតី។
ទន្ទឹមនឹងនោះ ដាក់ជូនគណៈកម្មាធិការប្រជាជនខេត្ត សម្រេចបង្កើតអនុគណៈកម្មការបណ្តុះបណ្តាល និងបំពាក់បំប៉នធនធានមនុស្ស ដើម្បីបម្រើដល់ការរៀបចំសកម្មភាព APEC ២០២៧ ព្យាករថវិកាសម្រាប់ការបណ្តុះបណ្តាល និងបំពាក់បំប៉នធនធានមនុស្សផ្ញើដល់មន្ទីរធនធានហិរញ្ញវត្ថុ៕
ប្រែ៖ ណារីពៅ