នៅព្រឹកថ្ងៃទី ២៨ ខែសីហា ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង នីតិកាលទី១១ អាណត្តិ ២០២៦-២០៣១ បានរៀបចំកិច្ចប្រជុំលើកទី ៥ (កិច្ចប្រជុំឯកទេសបទ) ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារមួយចំនួនដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។

ថ្លែងមតិបើកកិច្ចប្រជុំ លោក ឡេ ហុង ថឹម (Lê Hồng Thắm) សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត បានឲ្យដឹងថា ខេត្តអានយ៉ាងបានកំណត់គោលដៅថា ក្នុងឆ្នាំ ២០២៦នេះ ត្រូវបញ្ចប់ការចេញផ្សាយឯកសារបទដ្ឋានច្បាប់ ដើម្បីជំនួសឯកសាររបស់ខេត្តអានយ៉ាង (ចាស់) និងខេត្តគៀនយ៉ាង មុនពេលរួមបញ្ចូលកំពុងត្រូវបានអនុវត្ត។ តាមរយៈនេះ ធានាបាននូវមូលដ្ឋានច្បាប់ស្របគ្នា សម្រាប់សកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ តាមទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។

នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រជាជនខេត្តបានពិនិត្យ និងសម្រេចលើសេចក្តីសម្រេចចិត្តឯកទេសបទចំនួន ១៨ ក្នុងវិស័យសំខាន់ៗជាច្រើន។ ក្នុងនោះ ផ្តោតលើគោលនយោបាយធំៗ ដូចជា៖ ការកំណត់គោលការណ៍ លក្ខណៈវិនិច្ឆ័យ កំណត់កម្រិតបែងចែកទុនថវិការដ្ឋ ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិ ដំណាក់កាល ២០២៦-២០៣០ ដូចជា៖ ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ការបង្ការទប់ស្កាត់គ្រឿងញៀន ការអភិវឌ្ឍវប្បធម៌ជាដើម ដើម្បីបែងចែកផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ២០២៦-២០៣០។
ទន្ទឹមនិងនេះ ក្រុមប្រឹក្សាប្រជាជនបានសម្រេចលើអត្រាការប្រមូលថ្លៃសេវា របបគ្រប់គ្រងថ្លៃសេវា និងកម្រៃផ្សេងៗដែលពាក់ព័ន្ធនឹងដីធ្លី ការពារបរិស្ថាន និងអត្រានុកូលដ្ឋាន ព្រមទាំងកម្រិតប្រាក់ឧបត្ថម្ភសម្រាប់អ្នកដែលបំពេញការងារក្រៅបន្ទុកនៅមូលដ្ឋាន។ ក្រុមប្រឹក្សាប្រជាជនខេត្តក៏បានពិភាក្សា និងផ្តល់យោបល់លើគោលការណ៍វិនិយោគគម្រោងលើកកម្ពស់ និងពង្រីកផ្លូវ ĐT.៩៦៣ នៅលើភូមិសាស្ត្រខេត្តតភ្ជាប់ទៅទីក្រុងកាន់ធើ ព្រមទាំងសម្រេចលើគោលការណ៍ផ្លាស់ប្តូរគោលដៅប្រើប្រាស់ព្រៃឈើទៅជាគោលដៅផ្សេង ដើម្បីបម្រើគម្រោង ខ្សែកាបយោង ហនធើម-ភូក្វឹក (ខ្សែទី ២) និងគម្រោង ផ្លូវរថភ្លើងអគ្គិសនីក្នុងទីក្រុង ដំណាក់កាលទី ១។

ជាក់ស្តែង ក្រុមប្រឹក្សាប្រជាជនបានសម្រេចជាឯកច្ឆន្ទលើការបែងចែកផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ២០២៦-២០៣០ ដែលប្រើប្រាស់ប្រភពថវិកាមជ្ឈិម និងថវិកាមូលដ្ឋាននៅក្នុងខេត្ត មានទឹកប្រាក់សរុបជាង ៨៩.៣០០ ពាន់លានដុង។ ក្នុងនោះ ថវិកាមជ្ឈិមចំនួន ១៥.១៥២ ពាន់លានដុង និងទុនថវិកាមូលដ្ឋានចំនួន ៧៤.១៥១ ពាន់លានដុង។
ក្រុមប្រឹក្សាប្រជាជនបានសម្រេចអនុម័តគោលការណ៍វិនិយោគលើគម្រោងលើកកម្ពស់ និងពង្រីកផ្លូវ ĐT.៩៦៣ នៅចំណុចផ្លូវ QL៨០-វីថាញ់ ឆ្លងកាត់ឃុំ ថាញ់ដុង យ៉ុងរៀង ង៉ុកចុក ហ្វាធ្វឹន និងហ្វាហ៊ឹង ឲ្យមានទំហំជាផ្លូវថ្នាក់ទី៣ នៅតំបន់វាលរាប តាមស្តង់ដាររចនាផ្លូវរថយន្ត TCVN ៤០៥៤-២០០៥។ ផ្លូវ QL៨០-វីថាញ់ មានចំណុចចាប់ផ្តើមប្រសព្វជាមួយផ្លូវជាតិលេខ ៨០ (គម៩៦+០២១) នៅឃុំថាញ់ដុង ខេត្តអានយ៉ាង និងចំណុចបញ្ចប់នៅជើងស្ពាន B លុងនា សង្កាត់វីតឹន ទីក្រុងកាន់ធើ ដោយមានប្រវែងជាង ៤២ គីឡូម៉ែត្រ។ គម្រោងក៏មានការសាងសង់ផ្លូវច្រករបៀងអន្តរខេត្ត តភ្ជាប់សាដែក (ដុងថាប) - អូម៉ូន (កាន់ធើ) - យ៉ុងរៀង (អានយ៉ាង) ផ្នែកដែលឆ្លងកាត់ដែនដីឃុំយ៉ុងរៀង និងឃុំថាញ់ហ៊ឹង ខេត្តអានយ៉ាង តាមផែនការដែលបានកំណត់ឲ្យមានទំហំផ្លូវកម្រិត ៣ នៅតំបន់វាលរាប តាមស្តង់ដាររចនាផ្លូវរថយន្ត TCVN ៤០៥៤-២០០៥។ ផ្លូវច្រករបៀងនេះមានចំណុចចាប់ផ្តើមនៅព្រំប្រទល់ជាមួយទីក្រុងកាន់ធើ នៅឃុំធ្វឹនដុង និងចំណុចបញ្ចប់តភ្ជាប់ជាមួយផ្លូវល្បឿនលឿន ហាទៀន-រ៉ាច់យ៉ា-បាកលៀវ មានប្រវែង ២០ គីឡូម៉ែត្រ។ ដោយមានទុនវិនិយោគសរុបនៃគម្រោងជាង ៥.២៩០ ពាន់លានដុង ពីប្រភពកម្ចីរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាបដិភាគរបស់ខេត្ត រយៈពេលអនុវត្តគម្រោង ២០២៧-២០៣២។


ក្រុមប្រឹក្សាប្រជាជនបានសម្រេចលើគោលការណ៍ផ្លាស់ប្តូរគោលដៅប្រើប្រាស់ព្រៃឈើទៅគោលដៅផ្សេង ដើម្បីអនុវត្ត គម្រោងផ្លូវរថភ្លើងអគ្គិសនីក្នុងទីក្រុង ដំណាក់កាលទី ១ មានផ្ទៃដី ៧,៨ ហិកតា ជាប្រភេទ ព្រៃការពារ ស្ថិតនៅទីតាំងតំបន់ព្រៃក្បាលដីទី ១ បរិវេណដីទី ១ អនុតំបន់ព្រៃលេខ ៨០ សង្កាត់ក្រុង យឿងតឺ តំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាង។
ក្រុមប្រឹក្សាប្រជាជនក៏បានសម្រេចលើគោលការណ៍ផ្លាស់ប្តូរគោលដៅប្រើប្រាស់ព្រៃឈើទៅគោលដៅផ្សេង ដើម្បីអនុវត្ត គម្រោងខ្សែកាបយោង និងតំបន់កម្សាន្តសមុទ្ទហនធើម-ភូក្វឹក (ខ្សែកាបយោងអានធើយ-ហនធើម លេខ ២) មានផ្ទៃដី ៨,១ ហិកតា ជាប្រភេទ ព្រៃការពារ ស្ថិតនៅទីតាំងព្រៃក្បាលដីទី ១ បរិវេណដីទី ១៦ អនុតំបន់ព្រៃលេខ ៨១ សង្កាត់ក្រុង ២ អានធើយ។ ក្បាលដីទី ១ បរិមាណដីទី ២ និងក្បាលដីទី ១ ទី ២ បរិមាណដីទី ៤ អនុតំបន់ព្រៃលេខ ៨២សង្កាត់ក្រុង ហនរ៉យ។ ក្បាលដីទី ១ បរិមាណដីទី ៧ អនុតំបន់ព្រៃលេខ ៨២ សង្កាត់ក្រុង ហនធើម តំបន់ពិសេស ភូក្វឹក ខេត្តអានយ៉ាង។

អ្នកស្រី ឡេ ហុង ថឹម អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកទី៥របស់ក្រុមប្រឹក្សាប្រជាជនខេត្ត បានពិនិត្យ ពិភាក្សា និងបោះឆ្នោតដោយឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តចំនួន ១៨ស្របតាមបទប្បញ្ញត្តិច្បាប់ និងតម្រូវការរបស់ខេត្ត។
សេចក្តីសម្រេចទាំងនេះបានដោះស្រាយតម្រូវការធំៗចំនួន ២ ដែលខេត្តកំពុងប្រឈមមុខក្នុងដំណាក់កាលបច្ចុប្បន្ន។ ទីមួយ គឺការធ្វើឲ្យប្រព័ន្ធយន្តការ និងគោលនយោបាយរបស់ខេត្តមានភាពពេញលេញ និងឯកភាពជាបន្តបន្ទាប់ បន្ទាប់ពីការរៀបចំ ដើម្បីបង្កើតក្របខណ្ឌគោលនយោបាយឯកភាពមួយ ដែលអាចឱ្យយន្តការរដ្ឋដំណើរការប្រកបដោយស៊ីសង្វាក់គ្នា ហើយប្រជាពលរដ្ឋ និងអាជីវកម្មនៅក្នុងដែនដីខេត្តតែមួយ ដើម្បីក្បាលម៉ាស៊ីនប្រតិបត្តិការស្របគ្នា ហើយប្រជាជន និងអាជីវកម្មនៅក្នុងខេត្តតែមួយអាចទទួលបានគោលនយោបាយច្បាស់លាស់ ងាយស្រួល និងស្មើភាពគ្នាជាង។ ដោយកំណត់អាទិភាពក្នុងការវិនិយោគ បង្កើតមូលដ្ឋានគ្រឹះសម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍របស់ខេត្តក្នុងដំណាក់កាល ២០២៦-២០៣០ ដើម្បីបម្រើឲ្យបានល្អនូវគោលដៅ និងទិសដៅអភិវឌ្ឍន៍របស់ខេត្តក្នុងអាណត្តិថ្មី។
ព្រមជាមួយគ្នានេះ សេចក្តីសម្រេចចិត្តស្តីពី កម្មវិធីគោលដៅជាតិ ចរចារណ៍ ដីធ្លី និងគម្រោងនានានៅភូក្វឹក នឹងបន្តបង្កើតមូលដ្ឋានសម្រាប់ការកៀរគរ ការបែងចែក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពជាង ដោយដោះស្រាយទាំងតម្រូវការបន្ទាន់នៅចំពោះមុខផង និងរៀបចំលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍយូរអង្វែងផង។


លោកអនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យគណៈកម្មាធិការប្រជាជនខេត្ត ប្រញាប់ធ្វើឲ្យសេចក្តីសម្រេចចិត្តទាំងនេះមានភាពជាក់លាក់ និងរៀបចំអនុវត្តឲ្យបានលឿន ជាពិសេសគឺសេចក្តីសម្រេចចិត្តដែលមានសុពលភាពភ្លាម និងមានឥទ្ធិពលដោយផ្ទាល់ដល់មូលដ្ឋាន ប្រជាពលរដ្ឋ និងអាជីវកម្ម។ចំពោះផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ក្រៅពីការរៀបចំផ្សព្វផ្សាយគម្រោងដែលបានបែងចែកទុនរួចហើយ ចាំបាច់ត្រូវបន្តបំពេញនីតិវិធី និងលក្ខខណ្ឌចាំបាច់ ដើម្បីបែងចែកប្រភពទុនដែលនៅសល់។
គណៈប្រចាំការ គណៈនានា ក្រុមតំណាង និងតំណាងមួយរូបៗនៃក្រុមប្រឹក្សាប្រជាជនខេត្ត ត្រូវបន្តតាមដានការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តទាំងនេះ។ សកម្មភាពឃ្លាំមើលបន្ទាប់ពីការចេញសេចក្តីសម្រេចចិត្ត ត្រូវផ្តោតសំខាន់លើបញ្ហាដែលតំណាងរាស្ត្រនៅមានការព្រួយបារម្ភ ឬមិនទាន់ច្បាស់នៅក្នុងកិច្ចប្រជុំ និងកិច្ចសន្យារបស់ស្ថាប័នដាក់ជូន និងខ្លឹមសារដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ មានតែដូច្នេះ ទើបតួនាទីរបស់ក្រុមប្រឹក្សាប្រជាជន មិនបញ្ចប់ត្រឹមការចេញសេចក្តីសម្រេចចិត្តនោះទេ ប៉ុន្តែអាចបន្តរហូតដល់ទីបញ្ចប់ចំពោះបញ្ហាដែលខ្លួនបានសម្រេច៕
ប្រែ៖ ណារីពៅ