ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ ស្រុក ភូតាន់ អនុវត្តការងារបាន ៤៧/៤៨

រសៀលថ្ងៃទី ៤ ខែតុលា គណកម្មាធិការប្រជាជនស្រុក ភូតាន់ បានរៀបចំសន្និបាតបូកសរុបស្ថានភាពអនុវត្តការអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៩ ខែ និងផ្សព្វផ្សាយទិសដៅនិងភារកិច្ចសមខាន់ៗសម្រាប់ ៣ ខែចុងឆាំ្ន ២០២៤។

លោកស្រី ង្វៀនធីទ្វៀតិញ អនុលេខាបក្ខភាគស្រុក ប្រ​ធាន​គណៈកម្មាធិការប្រជាជនស្រុកភូតាន់ បានស្នើរ​អំ​ពី​​បញ្ហានានាសម្រាប់ពិភាក្សា

តំណាង​បណ្តាឃុំ ទីរួមស្រុក គណ ផ្នែក​ស្រុក​​ចូលរួម​ក្នុង​​សន្និបាត

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ស្រុក ភូតាន់ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ បណ្តាអង្គភាព និង​មូលដ្ឋាន​បាន​និង​កំពុង​ផ្សព្វផ្សាយអនុវត្ត​ការងារចំនយន ៤៧/៤៨ សម្រេច​បាន​អត្រា ៩៧,៩២%។ ទ្រង់ទ្រាយ​តម្លៃផលិតកម្មសម្រេចបានលទ្ធផលល្អ ជាមួយ​នឹង​តម្លៃផលិតកម្មសរុបជាង ១១.១០០ ពាន់លានដុង (កើន ៦,៧៥%ធៀបនឹងដំណាលពេលនេះឆាំ្នមុន) ចំណូលថវិការដ្ឋសម្រេចបាន ១១៦,៩% នៃការគ្រោង​ទុក​របស់​​ខេត្ត និងសេចក្តីសម្រេចចិត្ត​ក្រុមប្រឹក្សាប្រជាជន​។​ ជីវភាព និងប្រាក់ចំណូលរបស់ពលករបានកែចម្រើន និង​របបសន្តិសុខសង្គមបានធានា។

ផលិតកម្មកសិកម្មមានកំណើនស្ថិរភាព បន្តជា​ទម្រ​​ដ៏រឹងមាំសម្រាប់ខឿនសេដ្ឋកិច្ច។ វិស័យវិនិយោគ​សាង​សង់បានយកចិត្តទុកដាក់ គម្រោងសាង​សង់ជាច្រើនបានផ្សព្វផ្សាយអនុវត្ត និងបញ្ចប់​រួច​រាល់​​ទន្ទឹម​និង​នោះ បញ្ហាពលករ និងការងារបានផ្សព្វ​ផ្សាយនិង​ដោះ​ស្រាយយ៉ាងសកម្ម ភាគច្រើនសម្រេច​បាន​សន្ទ​ស្ស​​ន៍ក្នុងឆ្នាំដាក់ចេញ។ គោលនយោបាយសន្តិសុខសង្គម​ បានផ្តោតសំខាន់លើការអនុវត្ត ថែរក្សា​មុខ​សញ្ញា​គោលនយោបាយ អ្នកមានសគុណចំពោះបដិវត្ត គ្រួ​សារ​ក្រីក្រ បៀតក្រ មុខសញ្ញាគាំពារសង្គម កុមារ​មាន​ស្ថានភាពលំបាកពិសេសបានល្អជាដើម រួម​ចំ​ណែក​​ថែទាំជីវភាពរស់នៅនិងស្មារតីរបស់ប្រជាជន។

លោកស្រី ង្វៀនធីទ្វៀតមិញ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ភូតាន់ បានមានទស្សនៈថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ រូបភាពសេដ្ឋកិច្ចសង្គមរបស់ស្រុកមានការរីកចម្រើន។ ក្នុងនោះមានសន្ទស្ស​ន៍ជាច្រើនបានអនុវត្តសម្រេច និងលើសពី​ផែនការ​ឆ្នាំ​ដាក់​ចេញ​។ នាពេលខាងមុខ ស្នើឲ្យបណ្តាផ្នែក​មូលដ្ឋាន​អនុ​វត្តបណ្តាបញ្ហាលំបាកដោយស្មារតី ពិបាកប៉ុន្តែត្រូវតែធ្វើ​បាន” សហការដាក់ចេញដំណោះស្រាយ​ជាវិជ្ជមាន​និង​ជាក់លាក់។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ គណៈកម្មាធិការប្រជាជនស្រុក ភូតាន់ តម្រូវឲ្យឃុំ និងទីរួម​ស្រុក​សហ​ការជាមួយផ្នែកជំនាញដើម្បីធានាអនុវត្តបានល្អនូវគម្រោងស្រូវគុណភាពខ្ពស់មួយលានហិកតា។ នៅ​ចំ​ពោះមុខត្រូវតែ “ជាក់ស៊ី” ជោគជ័យនៅក្នុងតំបន់សាកល្បង។ ក្នុងការងារបង្ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ - ការងារស្វែងរក និងជួយសង្គ្រោះ ចាំបាច់ត្រូវត្រួតពិនិត្យ និងព្រមានយ៉ាងសកម្ម អំពីចំណុចដែលមានហានិភ័យនៃការបាក់រលុះដី។ ជាពិសេស​យកចិត្តទុកដាក់ដល់កន្លែងបាក់រលុះដី។ ប្តណ្តាមូលដ្ឋាន​ត្រូវ​សហការយ៉ាងសកម្មជាមួយផ្នែកជំនាញដើម្បីឯកភាពអពី​លទ្ធផលអនុវត្តលក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី និង​ពន្លឿនល្បឿននៅឃុំចំណុច។

មូលដ្ឋានយកចិត្តទុកដាក់លើការងារជំនឿនឧស្សាកម្ម ដើម្បីជួយដល់មូលដ្ឋានផលិតកម្ម អាជីវកម្មមានលក្ខខណ្ឌវិនិយោគថ្មី ធានាការអភិវឌ្ឍន៍ និងលើក​កម្ពស់​គុណភាពផលិតផល។អនុវត្តកម្មវិធី​ឃុំមួយ​ផលិ​ត​ផល (OCOP) មួយ ត្រូវផ្តោតយ៉ាងខ្លាំងក្លាទៅលើការអភិវឌ្ឍន៍ផលិតផលដែលផ្សារភ្ជាប់ពាណិជ្ជសញ្ញាមូលដ្ឋាន។ ទន្ទឹមនឹងនោះ កៀរគរធុរកិច្ច មូលដ្ឋានទិញកសិផល ដើម្បីបង្កើតការស្ងប់ចិត្តសម្រាប់កសិករ ចូល​រួម​​ជ្រោមជ្រែងក្នុងការបំបែដំណាំដាំដុះ។

អំពីរបបសន្តិសុខសង្គម ត្រូវយកចិត្តទុកដាក់លើគោលដៅអភិវឌ្ឍន៍ការធានារ៉ាប់រងសុខភាព។ ប្រមូល​ផ្តុំ​លើការពិនិត្យឡើងវិញ និងអនុវត្តគោលនយោបាយគាំទ្រសិស្សក្នុងស្ថានភាពលំបាក បង្កើនអត្រាកៀ​រ​គរ​សិស្ស​​ទៅសាលារៀន។ បង្កើន​ទម្រង់ និង​យុទ្ធនាការ​នៅ​​​​ក្នុងមូលដ្ឋាន​ដើម្បី​បង្ការទប់ស្កាត់រោគ​រាតត្បាត​។​ល​៕​​

ប្រែ៖ ណារីពៅ