ខេត្តអានយ៉ាង និងទូរទស្សន៍វៀតណាម ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសម្រាប់ឆ្នាំ APEC ២០២៧

រសៀលថ្ងៃទី២៥ ខែកញ្ញា នៅតំបន់ពិសេស ភូក្វឹក គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងទូរទស្សន៍វៀតណាម (VTV) បានរៀបចំជាផ្លូវការនូវពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ ដើម្បីបម្រើឆ្នាំ APEC ២០២៧។ ព្រឹត្តិការណ៍នេះបានបង្ហាញពីជំហានសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងការជំរុញការងារព័ត៌មាន និងផ្សព្វផ្សាយរូបភាពប្រទេស មនុស្ស្វៀតណាមនិយាយរួម ខេត្តអានយ៉ាង និងតំបន់ពិសេស ភូក្វឹក និយាយដោយឡែក ទៅកាន់សាធារណជនក្នុងប្រទេស និងអន្តរជាតិ។

លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​​ខេត្តអានយ៉ាង និងតំណាងទូរទស្សន៍វៀតណាម ចុះ​ហត្ថលេខាលើអនុស្សរណៈយោគយល់​

តាមខ្លឹមសារនៃអនុស្សរណៈយោគយល់ដែលទើបបានចុះ​ហត្ថ​លេខា ទូរទស្សន៍វៀតណាម ក្នុងតួនាទីជាទូរ​ទស្ស​ន៍​ម្ចាស់ផ្ទះ និងខេត្តអានយ៉ាង ដែលជាមូលដ្ឋាន​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំសកម្មភាពពាក់ព័ន្ធនឹងឆ្នាំ APEC ២០​២៧ នឹងបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ ដោយ​ប្រ​កាន់​ខ្ជាប់គោលការណ៍ឯកភាព ស្ម័គ្រចិត្ត និង​គោរព​តាម​ច្បាប់​។ 

ជាក់ស្តែង ក្នុងដំណើរការចុះពិនិត្យជាក់ស្តែង និង​ផលិត​​កម្មវិធីសម្រាប់បម្រើឆ្នាំ APEC ២០២៧ ទូរ​ទស្សន៍វៀតណាមនឹងផ្តោតលើការរៀបចំខ្លឹមសារផ្សព្វផ្សាយ​អំពីសក្តានុពល គុណសម្បត្តិ អត្តសញ្ញាណ​វប្ប​ធម៌​ និងសមិទ្ធផលនៃការអភិវឌ្ឍរបស់ខេត្តអានយ៉ាង ក៏ដូចជាតំបន់ពិសេស ភូក្វឹក នៅលើវេទិកាផ្សាយរបស់ VT​V។

រីឯខាងខេត្តអានយ៉ាង គណៈកម្មាធិការប្រជាជន​ខេត្ត​នឹង​ណែនាំអង្គភាពពាក់ព័ន្ធ ធានាសន្តិសុខ សណ្តាប់​ធ្នាប់​ សុវត្ថិភាព និងផ្តល់ការគាំទ្រជាអតិបរ​មាអំពី​លក្ខ​ខណ្ឌ​ភស្តុ​ភារ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និង​បណ្តាញ​​បញ្ជូនសញ្ញាសម្រាប់ការីនិពន្ឋ អ្នកសារ​ព័ត៌​មាន​ និងអ្នកបច្ចេកទេសរបស់ VTV ក្នុងអំឡុង​ពេលបំ​ពេញ​ការ​ងារនៅមូលដ្ឋាន។ 

តំណាងអង្គភាពនានា ថតរូបអនុស្សាវរីយ៍

ថ្លែងមតិនៅក្នុងពិធី អគ្គនាយកទូរទស្សន៍វៀតណាម លោក ង្វៀន ថាញ ឡឹម បានសង្កត់ធ្ងន់ថា៖ VTV កំ​ណត់​ថា ការផ្សព្វផ្សាយសម្រាប់ APEC ២០២៧ មិន​ត្រឹមតែជាភារកិច្ចនយោបាយដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាឱកាសសម្រាប់ប្រព័ន្ធអេកូឡូស៊ីទាំងមូលរួមគ្នាធ្វើសកម្មភាពផងដែរ។ ទូរទស្សន៍វៀតណាម​ត្រៀមខ្លួនជាស្រេចក្នុងការរួមដំណើរជាមួយខេត្តអានយ៉ាង ចាប់ពីពេលនេះតទៅ ដើម្បីរៀបរាប់រឿង​រ៉ាវអំពី​ទឹក​ដីមួយដែលមានទាំងសមុទ្ទ កោះ តំបន់វាលរាប មាន​ព្រំដែន និងមានជម្រៅវប្បធម៌។ល។ លោក ង្វៀន ថាញ​​ ឡឹម ក៏បានបង្ហាញបំណងចង់​រួមជាមួយ​មូល​ដ្ឋាន​នា​នា និងធុរកិច្ច ប្រើប្រាស់កម្លាំងនៃការផ្សព្វផ្សាយ ដើ​ម្បី​​ដោះស្រាយបញ្ហាជាក់ស្តែង ដូចជា ការទាក់​ទាញ​វិនិ​យោគ​ ការអភិវឌ្ឍទេសចរណ៍ ការជំរុញការប្រើ​ប្រាស់​កសិ​ផល និងលើកកម្ពស់ពាណិជ្ជសញ្ញា​វៀតទៅកាន់​តំ​បន់​ និងពិភពលោក។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មានសុពលភាព​ចាប់​ពីថ្ងៃចុះហត្ថលេខា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០​២៧ ដោយសន្យាថា នឹងរួមចំណែកយ៉ាងសំខាន់​ដល់ភាពជោគជ័យរួមនៃព្រឹត្តិការណ៍ការទូតលំដាប់តំបន់​ ឆ្នាំ APEC ២០២៧៕     

ប្រែ៖ ណារីពៅ