ការវិមជ្ឈនៃការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ

នូវថ្ងៃទី ៣០ ខែសីហា លោកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៣១/២០២៤/QD-UBND ស្តីពីវិមជ្ឈការនៃការគ្រប់គ្រងសុវត្ថិភាពចំណីអាហារសម្រាប់មូលដ្ឋានផលិតកម្ម អាជីវកម្មចំណីអាហារ ដែលស្ថិតក្នុងក្របខណ្ឌត្រូវចេញវិញ្ញាបនបត្រមូលដ្ឋានគ្រប់លក្ខខណ្ឌសុវត្ថិភាពចំណីអាហារក្រោមការទទួលខុសត្រូវគ្រប់គ្រងរដ្ឋនៃវិស័យឧស្សាហពាណិជ្ជកម្មលើភូមិសាស្ត្រខេត្ត អានយ៉ាង។ សេចក្តីសម្រេចចិត្តនេះមានសុពលភាពចាប់ពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។

យោងតាមសេចក្តីសម្រេច គណៈកម្មាធិការប្រជាជនខេត្ត ធ្វើវិមជ្ឈការដល់មន្ទីរឧស្សាហពាណិជ្ជកម្ម ដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីអាហារសម្រាប់មូលដ្ឋានផលិតកម្ម អាជីវកម្មចំណីអាហារ ដែលមិនស្ថិតក្នុងក្រប​ខណ្ឌ​ត្រូវចេញវិញ្ញាបនបត្រមូលដ្ឋាន​គ្រប់លក្ខខណ្ឌសុវត្ថិភាពចំណីអាហារ ក្រោមការទទួលខុសត្រូវគ្រប់គ្រងរដ្ឋនៃវិស័យឧស្សាហពាណិជ្ជកម្មត្រូវបានកំណត់​នៅក្នុង​​ចំណុច k ខ្ទង់ ១ មាត្រា ១២ នៃអនុក្រឹត្យលេខ ១៥​/​២​០២៨/ND-CP ចុះថ្ងៃទី  ខែកុម្ភៈ ឆ្នាំ ២០១៨ របស់រដ្ឋាភិបាល ដែលបានកំណត់លម្អិតអំពីការអនុវត្តមាត្រាមួយចំនួននៃច្បាប់សុវត្ថិភាពចំណីអាហារនៅខេត្តអានយ៉ាង។​ ធ្វើវិមជ្ឈការសម្រាប់គណៈកម្មាធិការប្រជាជនស្រុក ទី​រួម​ខេត្ត និងក្រុង ដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីអាហារ​សម្រាប់​មូលដ្ឋានផលិតកម្ម អាជីវកម្មចំណីអាហារ ដែលមិនស្ថិតក្នុងក្របខណ្ឌត្រូវចេញវិញ្ញាបនបត្រមូលដ្ឋានគ្រប់លក្ខខណ្ឌសុវត្ថិភាពចំណីអាហារក្រោមការទទួលខុសត្រូវគ្រប់គ្រងរដ្ឋនៃវិស័យឧស្សាហពាណិជ្ជកម្មត្រូវបានកំណត់នៅក្នុងចំណុច b, d, đ, e ខ្ទង់ ១ មាត្រា​ ១២ នៃអនុក្រឹត្យលេខ ១៥/២០១៨/ND-CP នៅតាមស្រុក ទីរួមខេត្ត និងក្រុង។

សេចក្តីសម្រេចស្តីពីវិមជ្ឈការនៃការគ្រប់គ្រងសុត្ថិភាពចំណីអាហារសម្រាប់មូលដ្ឋានផលិតកម្ម ​អាជី​វ​ក​ម្មចំណីអាហារដែលមិនស្ថិតក្នុងក្របខណ្ឌត្រូវចេញវិញ្ញាបនបត្រមូលដ្ឋានគ្រប់លក្ខខណ្ឌសុវត្ថិភាពចំណីអាហារក្រោមការទទួលខុសត្រូវគ្រប់គ្រងរដ្ឋនៃវិស័យឧស្សាហពាណិជ្ជកម្មខេត្ត អានយ៉ាង នឹងមាន​សុ​ពល​ភាព​ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆាំ្ន ២០២៤។ សេចក្តីសម្រេចនេះបាន​លុបចោលសេចក្តីសម្រេចលេខ ៥៥/២០​១៦/QD-UBND ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ របស់គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ចាត់តាំង និង​ធ្វើ​ វិមជ្ឈការនៃការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ​ចំ​ពោះ​​មូលដ្ឋានផលិតកម្មចំណីអាហារខ្នាតតូច ក្រោមការទទួលខុសត្រូវគ្រប់គ្រងរដ្ឋរបស់ក្រសួងឧស្សាហពាណិជ្ជកម្មនៅក្នុងខេត្តអានយ៉ាង៕  

ប្រភព៖ សេចក្តីសម្រេចលេខ៣១/២០២៤/QD-UBND ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ 
ប្រែ៖ ណារីពៅ