ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន - ជាកម្លាំងជំរុញឲ្យខេត្តអានយ៉ាងមានការអភិវឌ្ឍ ខ្លាំងក្លា និងចីរភាព

រសៀលថ្ងៃទី១៣ ខែតុលា មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង បានបើកកិច្ចជំនួបអាជីវកម្មឆ្នាំ ២០២៥ ក្នុងឱកាសទិវាអាជីវករវៀតណាម (១៣ តុលា)។

ទិដ្ឋិភាពកិច្ចជំនួបមុខ

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុង​គណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រ​ធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងទស្សនាបរិយាកាសណែនាំផ្សព្វផ្សាយផលិតផលពិសេសរបស់ខេត្ត

អញ្ជើញចូលរួមកិច្ចជំនួបមុខ រួមមាន៖ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្តអានយ៉ាង។លោក ង្វៀន​ថាញ​ផុង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុ​ប្រ​ធាន​ប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត។ លោក​ ឡេថាញវៀត សមាជិកគណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ អនុ​ប្រ​ធានប្រចាំការគណៈកម្មាធិការរណសិរ្ស​មាតុ​ភូមិវៀ​ត​ណាម​ខេត្តងានយ៉ាង។

ថ្លែងមតិនៅក្នុងជំនួបមុខ  លោក ហូវ៉ាន់ម៉ឹង ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែង​អំ​ណរ​គុណ និងអបអរសាទរចំពោះអាជីវកម្ម និងអាជី​វ​ករ​ទាំងអស់ដែលបានមានការខិតខំប្រឹងប្រែង និង​ការ​រួម​ចំណែកក្នុងការអភិវឌ្ឍខេត្តអានយ៉ាង ក្នុង​ការអភិវឌ្ឍ​សេដ្ឋ​កិច្ចសង្គម ក្នុងដំណាក់កាល ២០២០ - ២០​២៥​។​

ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះស្មារតី ទំនួល​ខុស​ត្រូវ និងភាពសកម្មរបស់បណ្តាអាជីវកម្មនិង​អាជី​វ​ក​រ​ ដែលបានរួមដំណើរជាមួយខេត្តអានយ៉ាង ក្នុង​ស​កម្ម​ភាព​សប្បុរសធម៌សង្គម ជួយប្រជាជនក្នុងខេត្ត និងប្រ​ទេស​ទាំងមូលឆ្លងផុតការលំបាក ដូចជាគ្រោះធម្មជាតិ ខ្យល់​ព្យុះ និងទឹកជំនន់​ជាពិសេសក្នុងគ្រាដែលជំងឺកូវិដ្ឋ ១៩​ រាតត្បាត និងទទួលបានលទ្ធផលល្អជាច្រើន។

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃ​គណៈកម្មាធិ​ការ​មជ្ឈិម​​បក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រ​ធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងថ្លែងមតិក្នុង​កិច្ច​ជំនួបមុខ

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជា​ជន​​ខេត្តងានយ៉ាងបានអះអាងថា ក្នុងដំ​ណាក់​កាល​ខាង​មុខ ខេត្តអានយ៉ាង នឹងបន្តយកសេដ្ឋកិច្ចឯកជន​ជា​កម្លាំងចលករសំខាន់បំផុតដើម្បីអភិវឌ្ឍខឿនសេដ្ឋកិច្ចខេត្ត។ រវាងខេត្ត និងអាជីវកម្ម អាជីវករចាំបាច់​ត្រូវតែ​រួម​ដំ​ណើរ ចែករំលែក និងជួយគ្នាដើម្បីអភិវឌ្ឍ។​

ដើម្បីសម្រេចបាននូវគោលដៅខាងលើ នា​ពេល​ខាង​មុខ ខេត្តនឹងបន្តការជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល កាត់​បន្ថយបែបបទរដ្ឋបាល បង្កើតបរិយាកាសវិនិ​យោគ​និង​អាជីវកម្មអំណោយផល សុវត្ថិភាព និង​ស្មើ​ភាព​ដើម្បី​អភិវឌ្ឍអាជីវកម្ម។ ផ្តោតលើការដោះ​ស្រាយ​ការ​លំ​បា​​ក និងបញ្ហាទាក់ទិនសម្រាប់អាជីវកម្ម និងដោះ​ស្រាយ​​ធនធានរលូនដើម្បីបណ្តាអាជីវកម្មចូលរួម។

ទន្ទឹមនិងនោះ រួមជាមួយអាជីវកម្ម អាជីវករ កសាង​លើកកម្ពស់ប្រពៃណីសាមគ្គីភាព កសាង​ខេត្ត​អាន​យ៉ាងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងចីរភាព។ អនុ​វត្ត​យ៉ាង​​ម៉ឺងម៉ាត់នូវបទបញ្ញត្តិច្បាប់ បង្កើតប​រិយា​កាស​វិនិ​យោគ​ និងធ្វើអាជីវកម្មស្មើភាព ប្រកួតប្រជែង​អំណោយ​ផល​ និងយុត្តិធម៌។ អាជីវកម្ម អាជីវករ​ ត្រូវមាន​ការ​អភិ​វឌ្ឍ​ផងនិងមានក្រមសីលធម៌ និងទំនួលខុ​សត្រូវចំ​ពោះ​សង្គម​ផង ឆ្ពោះទៅរកគោលដៅរួមគឺអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​របស់ខេត្ត អភិវឌ្ឍអាជីវកម្មនិងអាជីវករនីមួយៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិ​ការប្រជា​ជន​ខេត្តអានយ៉ាង ក៏សង្ឃឹមថា បណ្តាអាជីវកម្មត្រូវតែ​សកម្ម​រនិងរួមដំណើរជាមួយខេត្ត កំណត់គោលដៅ​កំ​ណើន​​ខ្ពស់ក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម ដើម្បី​ជួយ​ខេត្តសម្រេចបានគោលដៅកំណើនរួម១១,៥៣% ក្នុង​ឆ្នាំ ២០២៦។ អាជីវកម្មសកម្មពង្រីកផលិតកម្ម និង​អាជី​វកម្ម សកម្មសហការនិងភ្ជាប់ទំនាក់ទំនងក្នុងស្រុក និង​ក្រៅប្រទេស អនុវត្តវិទ្យាសាស្ត្របច្ចេក​វិជ្ជាលើក​កម្ពស់​ សមត្ថភាពប្រកួតប្រជែង។ល។

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈ​កម្មាធិការ​មជ្ឈិម​បក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រ​ធាន​​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និង​លោក​ ឡេថាញ់វៀត សមាជិកគណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ អនុប្រធានប្រចាំការនៃគណៈកម្មាធិការ​រណសិរ្ស​មាតុ​ភូមិវៀតណាមខេត្តអានយ៉ាង  ប្រគល់​ប័ណ្ណ​សរសើ​រដល់សមូហភាពដែលមានស្នាដៃក្នុងសកម្មភាពផលិតកម្មអាជីវកម្ម រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​របស់ខេត្តអានយ៉ាងក្នុងឆ្នាំ ២០២៥

លោក ឡេ ថាញ់ វៀត សមាជិកគណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ អនុប្រធានប្រចាំការគណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀតណាមខេត្តអានយ៉ាង និងលោក ង្វៀន​ថាញ់​ផុង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុ​ប្រ​ធាន​​ប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ប្រ​គល់​ប័ណ្ណសរសើរដល់សមូហភាពដែលមានស្នាដៃក្នុងសកម្មភាពផលិតកម្មអាជីវកម្ម និង​រួមចំណែកដ​ល់ការ​អភិ​វឌ្ឍ​​សេដ្ឋកិច្ច-សង្គមរបស់ខេត្តអានយ៉ាងក្នុងឆ្នាំ ២០​២៥​

ក្នុងឱកាសនេះ លោកប្រធានគណៈកម្មាធិការ​ប្រជា​ជនខេត្តអានយ៉ាង បានប្រគល់ប័ណ្ណ​សរ​សើរ​ដល់​សមូ​ហភាពចំនួន ៦៤ ក្រុម និងបុគ្គលចំនួន ៥៨ នាក់ ដែល​មានស្នាដៃក្នុងសកម្មភាពផលិតកម្មអាជីវកម្ម និង​ប្រ​គល់​ប័ណ្ណសរសើរដល់បុគ្គលចំនួន ៧នាក់ ដែល​មាន​ស្នាដៃក្នុងពលកម្មផលិតកម្ម និងអាជីវកម្ម​ក្នុង​អាជី​វ​កម្ម​ រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមខេត្ត​អាន​យ៉ាង ឆ្នាំ ២០២៥។

ខេត្តអានយ៉ាងមានអាជីវកម្មជិត ២០ពាន់

ក្នុងដំណាក់កាល ២០២១ ២០២៥ ខេត្ត​ទាំង​មូល​មានអាជីវកម្មចុះបញ្ជីបង្កើតថ្មីប្រមាណ ១២.៣០០ ដោយ​មានទុនចុះបញ្ជីសរុបជិត ២៥៨ពាន់លានដុង។ ដល់​ចុងឆាំ្ន២០២៥ ខេត្តទាំងមូលបង្កើនអាជីវកម្ម​ឡើង​ដល់​ប្រមាណ ២០ពាន់កំពុងធ្វើសកម្មភាពដោយ​ទុន​ចុះ​បញ្ជី​ជិត ៣០៨ពាន់លានដុង។​ទោះបីជាជួបការលំបាក​និង​បញ្ហាប្រឈមច្រើនក្តី ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ច​ឯក​ជន​​បានរួមចំណែកទៅក្នុងអត្រាកំណើនសេដ្ឋកិច្ច (G​R​D​P​) ជាមធ្យមក្នុងរយៈពេល ឆាំ្នសម្រេច​បាន​៥,​៦៨​%​ ចំណូលថវិការដ្ឋសម្រេចបានប្រមាណ ១១៣ពាន់​លាន​ដុង និងទុនវិនិយោគសរុបក្នុងសង្គមទាំងមូល​សម្រេច​បានជាង ៣២៥ពាន់លានដុង អត្រាកំណើន​កើន​​ឡើងជាមធ្យម ,៧៦%ក្នុងមួយឆាំ្ន ស្មើ ២៧,​១៩​%​ GRDP

ប្រែ៖ ណារីពៅ