មហាសន្និបាតតំណាងបក្ខភាគខេត្តអានយ៉ាងលើកទី ១ អាណត្តិ ២០២៥ - ២០៣០ បានប្រព្រឹត្តទៅដោយជោគជ័យ។ មហាសន្និបាតប្រព្រឹត្តទៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃកន្លះថ្ងៃប៉ុណ្ណោះ ប៉ុន្តែបានបង្កើតជាបញ្ញាសមូហភាព ខិតខំប្រឹងប្រែង និងស្មារតីទំនួលខុសត្រូវរបស់តំណាងនីមួយៗ អង្គការនីមួយៗ និងបុគ្គលពាក់ព័ន្ធនីមួយៗ។ ពីនោះ ក្រឡេកមើលវិញការវាយតម្លៃទាំងស្រុងនៅអាណត្តិចាស់ខណៈដែលនៅជាខេត្តអានយ៉ាងនិងអានយ៉ាងដាច់ដោយឡែក។ ដាក់ចេញទិសដៅអភិវឌ្ឍសម្រាប់ “អានយ៉ាងមួយ” បន្ទាប់ពីការរួមបញ្ចូលគ្នា ដើម្បីឈានចូលយុគសម័យថ្មីយ៉ាងរឹងមាំ។

បណ្តាតួលេខតភ្ជាប់
មហាសន្និបាតមានតំណាងចំនួន ៤៤៨ រូប ក្នុងនោះមានតំណាងពេញសិទ្ឋ ៦៥ រូប និងតំណាងឧទ្ទេសនាមចំនួន ៣៧៧ រូប និងតែងតាំងគណៈប្រតិភូតំណាងចំនួន ១០៧ ពីបក្ខភាគក្រោមឱវ៉ាទ។ តំណាងបម្រុង ៦រូប ជំនួសឲ្យតំណាងផ្លូវការ។ ការិយាល័យនយោបាយ និងគណៈលេខាបក្សបានតែងតាំងគណៈកម្មាធិការបក្ខភាគខេត្តសម្រាប់អាណត្តិ ២០២៥-២០៣០ រួមមានសមមិត្ត ៦៦ រូប។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តរួមមានសមមិត្ត ១៦រូប។ តំណាងបានឯកភាពជាឯកច្ឆ័ន្ទឆ្លងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី១។

មហាសន្និបាតលើកទី ១ បានក្លាយជាព្រឹត្តិការណ៍សំខាន់ថ្មីក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍរបស់បក្ខភាគខេត្តអានយ៉ាង បន្ទាប់ពីរួមបញ្ចូលគ្នា បានសង្កត់ធ្ងន់ដោយបាវចនា "អានយ៉ាងមួយ - ចក្ខុវិស័យមួយ - ឆន្ទៈមួយ - ជំនឿឈ្នះមួយ"។ បង្កប់ក្នុងពាក្យទាំង ១៤ នោះគឺជាការប្តេជ្ញាចិត្តខ្ពស់បំផុត៖ ប្រព័ន្ធនយោបាយ ធុរកិច្ច និងប្រជាជន រួមកម្លាំង រួមចិត្ត ឯកភាពឆន្ទះ ពង្រីកកម្លាំងរួបរួម កសាងខេត្តអភិវឌ្ឍយ៉ាងឆាប់រហ័ស និងចីរភាព រួមចែករំលែកចក្ខុវិស័យច្បាស់លាស់ ធ្វើសកម្មភាពឥតងាករេ ប្ដេជ្ញាពុះពារលើចំណុចខ្វះខាត និងដែនកំណត់ អនុវត្តជោគជ័យគោលដៅ ភារកិច្ចដែលបានកំណត់។
រួមជាមួយនោះគឺប្រធានមហាសន្និបាត ពាក្យនីមួយៗត្រូវបានពិចារណា ចម្រោះ "បន្ថែមនិងដក" រហូតដល់ពាក្យទាំង ៦៦ បានឯកភាពខ្ពស់បំផុត៖ "កសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ។ ពង្រីកប្រពៃណីសាមគ្គីភាព បង្កើនសន្តិសុខការពារជាតិ និងកិច្ចការបរទេស។ អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងផ្លាស់ប្តូរឌីជីថល កៀរគររាល់ប្រភពកម្លាំងកសាងខេត្តអានយ៉ាងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងចីរភាព រួមជាមួយប្រទេសឈានចូលយុគសម័យថ្មី"។

របាយការណ៍នយោបាយដាក់ជូនមហាសន្និបាតបានចាត់ទុកជាផលិតផលបញ្ញាសមូហភាព ដែលពោរពេញដោយភាពច្នៃប្រឌិត លើមូលដ្ឋានសំយោគមតិចំនួន ១៣.៩១៥ របស់កម្មាភិបាល បក្ខជននិងប្រជាជនដែលបានចូលរួមផ្តល់មតិយោបល់ដោយផ្ទាល់នៅក្នុងសន្និបាត ដោយលាយលក្ខណ៍អក្សរតាមរយៈប្រព័ន្ធសារ និងកាសែត។ មតិយោបល់ និងរបាយការណ៍ភាគច្រើនឆ្លុះបញ្ចាំងទាំងស្រុងអំពីភាពងាយស្រួល និងបញ្ហាប្រឈមក្នុងអាណត្តិខាងមុខ។ ដោយកំណត់បានបរិយាកាសអភិវឌ្ឍន៍ថ្មី។ ដាក់ចេញដំណោះស្រាយស្របគ្នា។ ពង្រីកប្រពៃណីសាមគ្គីភាព។ ប្តេជ្ញាចិត្តឈរឡើងយ៉ាងខ្លាំងក្លារបស់បក្ខភាគខេត្ត ដើម្បីឈានចូលយុគសម័យថ្មី។ របាយការណ៍បានកំណត់ប្រធានបទ បាវចនា ៤ ក្រុមគោលដៅ ៦ ក្រុមភារកិច្ចសំខាន់ៗ ៣ ទម្លាយ និង ៤ ក្រុមដំណោះស្រាយសំខាន់ៗ។ខ្លឹមសារទាំងនេះមានលក្ខណៈស្នងបន្ត វិទ្យាសាស្ត្រ ងាយចាំ បង្កើតភាពងាយស្រួលសម្រាប់ការបញ្ជ្រាប និងផ្សព្វផ្សាយអនុវត្ត។ នេះជាចំណុចថ្មីបំផុតរបស់បក្ខភាគខេត្តអានយ៉ាង បានការិយាល័យនយោបាយវាយតម្លៃខ្ពស់។
មានអ្នកសារព័ត៌មាន អ្នកយកព័ត៌មាន និងអ្នកបច្ចេកទេសចំនួន ១២២នាក់ មកពីទីភ្នាក់ងារសារព័ត៌មានជិត ៤០ បានចុះឈ្មោះធ្វើការដោយឧស្សាហ៍ព្យាយាម និងច្នៃប្រឌិត ផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយមហាសន្និបាតបក្សខេត្តអានយ៉ាង។ បើតាមការកត់ត្រារបស់យើងខ្ញុំ ដោយឡែកតែក្នុងរយៈពេលមួយសប្តាហ៍មុន ក្នុង និងក្រោយមហាសន្និបាត មានវណ្ណកម្មសារព័ត៌មានជិត ៥០០ របស់ទម្រង់ចំនួន ៤ (កាសែតបោះពុម្ព កាសែតអេឡិចត្រូនិក វិទ្យុ ទូរទស្សន៍) បានបង្ហាញមុខដល់សាធារណជន។អានយ៉ាងជាខេត្តមួយអភិវឌ្ឍយ៉ាងត្រចះត្រចង់ក្នុងអតីតកាល ពោពេញដោយសក្ដានុពលនាពេលបច្ចុប្បន្ននិងកំពុងខិតខំពត់ខ្លួនក្លាយជាខេត្តអភិវឌ្ឍបង្គួរនាពេលអនាគត។ល។ បានអ្នកសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងរស់រវើក ជាបន្តបន្ទាប់ និងពហុវិមាត្រ។ ដោយឡែកក្នុងអំឡុងពេលប្រព្រឹត្តទៅមហាសន្និបាត តែងតែមានការតភ្ជាប់ស្រប់គ្នារវាងមជ្ឈមណ្ឌលសារព័ត៌មាន និងគណៈកម្មការរៀបចំមហាសន្និបាត។ "យើងខ្ញុំបានថ្នាក់ដឹកនាំខេត្ត និងការគាំទ្រដ៏ល្អបំផុតដោយថ្នាក់ដឹកនាំខេត្ត អនុគណៈកម្មការឃោសនា ផ្សព្វផ្សាយដោយរូបភាព ការទទួលភ្ញៀវ និងការប្រារព្ធមហាសន្និបាត មន្ទីរ ផ្នែកពាក់ព័ន្ឋបានបង្កលក្ខណៈនិងគាំទ្រល្អបំផុតដើម្បីបំពេញការងារ" - អ្នកកាសែត វ៉ាន់យឿង ទស្សនាវដ្តីទីផ្សារ និងអាជីវកម្មបញ្ជាក់។
ធ្វើការជាមួយគ្នាដើម្បីអនាគត
មហាសន្និបាតបានចំណាយពេលវេលាពីរភាគបីដើម្បីបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតអាណត្តិ ២០២៥-២០២៥។ កំណត់ទិសដៅ ភារកិច្ច និងដំណោះស្រាយអាណត្តិ ២០២៥-២០៣០។ ពិភាក្សានិងផ្តល់មតិយោបល់ទៅក្នុងសេចក្តីព្រាងឯកសារមហាសន្និបាតទី ១៤ របស់បក្ស។ លទ្ធផល មានបទបង្ហាញចំនួន ៤៥ ក្នុងវិស័យផ្សេងៗគ្នាបានបញ្ជូនទៅគណៈកម្មការរៀបចំមហាសន្និបាត បទបង្ហាញចំនួន ៧ បានបង្ហាញនៅក្នុងមហាសន្និបាត និងមតិយោបល់បានពិភាក្សាចំនួន ៩៩ នៅក្នុងក្រុមទាំង ១២។
ពីភាពជាក់ស្តែងក្នុងមូលដ្ឋាន អង្គភាព និងដំណើរការនៃការចាប់យកលក្ខណៈពិសេសរបស់ខេត្តអានយ៉ាង បន្ទាប់ពីការរួមបញ្ចូលគ្នា មតិជាច្រើនបានខ្វល់ខ្វាយ “ផ្តល់មតិណែនាំ” សម្រាប់មាតុភូមិដើម្បីអភិវឌ្ឍក្នុងទិសដៅតម្រង់ទិសត្រឹមត្រូវក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លើកជាគំរូ ដូចជាក្នុងអាណត្តិមុន អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម (GRDP) ក្នុងរយៈពេល ៥ ឆ្នាំសម្រេចបាន ៥,៦៨%។ កត់ត្រាទទួលស្គាល់នូវមទិណែនាំរបស់ការិយាល័យនយោបាយ "កំណើនពីរខ្ទង់ជាក់លាក់"ពិនិត្យមើលឡើងវិញប្រភពកម្លាំងរបស់មូលដ្ឋាន អានយ៉ាងបានឯកភាពដាក់ចេញគោលដៅសម្រាប់អាណត្តិថ្មីពី ១១% ឡើងទៅ។ លោកនាយឧត្តមសេនីយ៍ ផានវ៉ាន់យ៉ាង - សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា៖ “ជាមួយនឹងសក្ដានុភាព និងដីនីទំនេធំទូលាយ អានយ៉ាងអាចសម្រេចបាននូវអត្រាកំណើននេះទាំងស្រុង”។

"គោលដៅ" គឺមានរួចហើយ គ្រាន់តែពិភាក្សាវិធីធ្វើប៉ុណ្ណោះ។ យោងតាមមន្ទីរហិរញ្ញវត្ថុ បើចង់សម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់ ទាមទារត្រូវតែមានការផ្លាស់ថ្មីគ្រប់ជ្រុងជ្រោយក្នុងការគិត ទម្រង់ និងវិធីប្រតិបត្តិការគ្រប់គ្រងអភិវឌ្ឍសេដ្ឋកិច្ច។ ក្រៅពីភារកិច្ចនិងដំណោះស្រាយចំនួន៩ ដែលវិស័យឯកទេសកំណត់ ចាំបាច់ត្រូវមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រពីសហគមន៍ធុរកិច្ច និងប្រជាពលរដ្ឋ ការសហការហ្មត់ចត់ពីបណ្តាថ្នាក់ បណ្តាផ្នែកដើម្បីបង្កើតផែនការ និងផែនទីបង្ហាញផ្លូវសម្រាប់រៀបចំផ្សព្វផ្សាយអនុវត្ត។
“ការទម្លាយក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងផ្លាស់ប្តូរឌីជីថល” គឺជាការទម្លាយមួយក្នុងចំណោមការទម្លាយទាំងបីដែលបានដាក់ចេញ។ យោងតាមមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា នេះគឺជាផ្លូវសំខាន់សម្រាប់អានយ៉ាងឈានទៅដល់អនាគតដ៏រុងរឿង។ ជាមួយនឹងការតម្រង់ទិសត្រឹមត្រូវ ការផ្សព្វផ្សាយអនុវត្តយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាព វិស័យនេះអាចរួមចំណែកដោយផ្ទាល់ប្រមាណ ៥% GRDP ។ ជាក់ស្តែង ប្រសិនបើបានវិនិយោគ និងអនុវត្តមានប្រសិទ្ធភាព វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាអាចរួមចំណែកដោយផ្ទាល់ប្រមាណ ១% GRDP តាមរយៈការធ្វើពាណិជ្ជកម្មផលិតផលស្រាវជ្រាវ។ ជាមួយនឹងយន្តការគាំទ្រសមស្រប ផ្លាស់ថ្មីច្នៃប្រឌិតមានសក្តានុភាពក្នុងការរួមចំណែកប្រមាណ៣% GRDP។ ប្រសិនបើផ្សព្វផ្សាយអនុវត្តយ៉ាងខ្លាំងក្លា និងស្របគ្នា ការផ្លាស់ប្តូរឌីជីថលអាចរួមចំណែកប្រហែលជា ១% GRDP បន្ថែមទៀតតាមរយៈកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធទាំងមូល។
ឬក៏គោលដៅថ្មីខ្លាំង(ក្នុងចំណោមគោលដៅជាក់លាក់ចំនួន ៣៦) "ដល់ឆ្នាំ ២០៣០ សម្រេចបាននូវការធានារ៉ាប់រងសុខភាពក្នុងប្រជាជនទាំងមូល និងប្រជាជន ១០០% ទទួលបានការពិនិត្យសុខភាពតាមការកំណត់ឬក៏ពិនិត្យរកជំងឺដោយឥតគិតថ្លៃយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ" បានបញ្ជាក់ជាក់ស្តែងនៅក្នុងសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW របស់ការិយាល័យនយោបាយ។ យោងតាមមន្ទីរសុខាភិបាល វិស័យទាំងមូលកំណត់ភារកិច្ចសំខាន់ៗក្នុងដំណាក់កាល ២០២៥ - ២០៣០ ដូចជា៖ ការកសាងប្រព័ន្ធសុខាភិបាលយុត្តិធម៌ ទំនើប មនុស្សធម៌ យកប្រជាជនជាស្នូល។ មើលសំខាន់លើសុខាភិបាលមូលដ្ឋាន ការពារជំងឺ ប្រសើជាងព្យាបាលជំងឺ។ ធានាថាប្រជាជនទាំងអស់ ទោះបីជានៅតំបន់ណា ក៏ទទួលបានការថែទាំសុខភាព ដ៏ទូលំទូលាយ បន្តបន្ទាប់ និងស្មើភាព។
មហាសន្និបាតបក្ខភាគខេត្ត គឺជាឱកាសមួយដើម្បីក្រឡេកមើលឡើងវិញការខិតខំប្រឹងប្រែងនៅក្នុងអាណត្តិមុន កំណត់ទីតាំងរបស់បក្ខភាគ និងមូលដ្ឋានក្នុងដំណើរអភិវឌ្ឍប្រទេសទាំងមូល។ ពីនោះ ដាក់ចេញគោលដៅខ្ពស់ជាង ដំណោះស្រាយជាក់លាក់ជាងនិងសកម្មភាពខ្លាំងក្លាជាងទៀតសម្រាប់ការអភិវឌ្ឍរបស់អាណត្តិបន្ទាប់ ជាពិសេសគឺនៅក្នុងបរិយាកាសអភិវឌ្ឍថ្មី។កម្មវិធីមហាសន្និបាតបានបញ្ចប់ ដើម្បីបើកចេញនូវអាណត្តិថ្មីជាផ្លូវការ ដើម្បីសមិទ្ធិផលលេចធ្លោ បានកត់ត្រាទុកក្នុងទំព័រប្រវត្តិសាស្ត្រមាសនាពេលអនាគត!
ប្រែ៖ ណារីពៅ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
  
  
  
  
  
  
  
  
  
  
  
 