រសៀលថ្ងៃទី ២៩ តុលា លោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាយ៉ាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញការរៀបចំពិធីរម្លឹកខួបលើកទី២០០ឆាំ្នជីកបញ្ចប់ព្រែកវិញទេ (១៨២៤ - ២០២៤) និង សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “២០០ ឆ្នាំព្រែកវិញទេ - តម្លៃប្រវត្តិសាស្ត្រ និងចក្ខុវិស័យអនាគត”។ អញ្ជើញចូលរួមក៏មានលោក ឡាំក្វាងធី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខាបក្ខភាគទីក្រុងចូវដុក។ តំណាងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកខេត្តនិងថ្នាក់ដឹកនាំគណគម្មាធិការប្រជាជនទីក្រុងចូវដុក រួមនឹងអង្គភាពពាក់ព័ន្ធនានារបស់ទីក្រុង។
នៅក្នុងកិច្ចប្រជុំ តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងចូវដុកបានរាយការណ៍អំពីការត្រៀមបម្រុងរៀបចំព្រឹត្តិការណ៍នានា (ល្បឿនអនុវត្តការងារ បញ្ជីរាយនាមគណៈប្រតិភូចូលរួមសិក្ខាសាលា ពិធីរម្លឹកខួបនិងការងារភស្តុភា)ជាដើម។ ទន្ទឹមនិងនោះ សមាគមវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រខេត្ត បានរាយការណ៍ពីល្បឿនការងារវិជ្ជាជីវៈ អំពីការរៀបចំសិក្ខាសាលា។បណ្តាមមន្ទីរ ផ្នែក និងអង្គភាពរាយការណ៍អំពីការងារសហការរៀបចំអនុវត្តភារកិច្ចនានា។ មកដល់ដំណាក់កាលនេះ បណ្តាជំហានត្រៀមសម្រាប់ការប្រារព្ធពិធីបានបញ្ចប់ជាគោល។ ការងារសហការរវាងទីក្រុង និងបណ្តាអនុគណៈកម្មការខេត្តគឺមានភាពហ្មត់ចត់។
សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “២០០ព្រែកវិញទេ - តម្លៃប្រវត្តិសាស្ត្រ និងចក្ខុវិស័យអនាគត” បានប្រព្រឹត្តទៅនៅម៉ោង ៧ និង ៣០ នាទី ថ្ងៃថ្ងៃទី ១៤ ខែវិច្ឆិកា នៅ សាលប្រជុំបក្ខភាគទីក្រុងចូវដុក។ មកដល់ពេលនេះ សមាគមវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រខេត្តបានទទួលបទបង្ហាញចំនួន ៧៧ ពីអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងអ្នកជំនាញការ។
ពិធីរម្លឹកខួបលើកទី២០០ឆាំ្នជីកបញ្ចប់ព្រែក វិញទេ (១៨២៤ - ២០២៤) បានប្រព្រឹត្តទៅនៅម៉ោង ៧ និង ៣០នាទី យប់ ថ្ងៃទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវិញដុង (សង្កាត់ភ្នំស្វាម ទីក្រុងចូវដុក)។ ទន្ទឹមនិងនោះ រៀបចំពិធីប្រពៃណីដើម្បីរម្លឹកខួបលើកទី ១៩៨ឆាំ្ន ថ្ងៃមរណភាពរបស់លោកយាយ ចូវធីតេ។ បណ្តាសកម្មភាពវប្បធម៌–សិល្បៈ កីឡាហាត់ប្រាណ តាំងពិព័រណ៍រូបថតសិល្បៈ បរិយាកាសម្ហូបអាហារ តាំងបង្ហាញផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។
ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ការងារត្រៀមបម្រុងរបស់មន្ទីរ ផ្នែក មូលដ្ឋាន និងអង្គភាពនានា។ រយៈពេលកន្លងទៅ បណ្តាស្ថាប័ននិងអង្គភាពបានចាប់ផ្តើមធ្វើការយ៉ាងលឿន ហើយមានទំហំធំ។ចាប់ពីពេលនេះរហូតដល់ថ្ងៃប្រារព្ធពិធីនៅត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ ដូច្នេះអនុគណៈកម្មការនីមួយៗទទួលបានមតិយោបល់នៅក្នុងកិច្ចប្រជុំនេះ ពិនិត្យឡើងវិញការងារត្រៀមបម្រុង និងសហការយ៉ាងសកម្ម ជាមួយទីក្រុងចូវដុកក្នុងការងាររៀបចំសកម្មភាពរម្លឹកខួប និងសិក្ខាសាលា។ ដើម្បីព្រឹត្តិការណ៍ប្រារពឡើងបានជោគជ័យ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើថា ការងារត្រៀមបម្រុងត្រូវហ្មត់ចត់ រៀបចំយ៉ាងឱឡារិក និងធានាបាននូវការអនុលោមតាមបទបញ្ញត្តិរបស់បក្ស និងរដ្ឋ៕
ប្រែ៖ ណារីពៅ