ឥទ្ធិពលវិជ្ជមានពីការបង្កើនការដឹកនាំរបស់បក្សចំពោះ ឥណទានគោលនយោបាយនៅចូវភូ

បន្ទាប់ពីរយៈពេលជិត ១០ ឆ្នាំផ្សព្វផ្សាយអនុវត្តសារាចរណែនាំលេខ ៤០-CT/TW របស់គណលេខាបក្សស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះការងារឥណទានគោលនយោបាយសង្គមនៅសង្កាត់ចូវភូ បានពង្រីកប្រសិទ្ឋភាពជាវិជ្ជមាន តាមរយៈនោះ ប្រភពទុនបាននាំយកទៅដល់មុខសញ្ញានិងប្រើប្រាស់ចំគោលដៅត្រឹមត្រូវ រួមចំណែកកាត់បន្ថយភាពក្រីក្រជានិរន្តរភាព ធានារបបសន្តិសុខសង្គមនៅមូលដ្ឋាន។

ឥណទានគោលនយោបាយគាំទ្រប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច

ជាក់ស្តែងនាពេលថ្មីៗនេះ បក្ខភាគស្រុក គណៈកម្មាធិការប្រជាជនស្រុកចូវភូ បានបានផ្សព្វផ្សាយ​ខ្លឹមសារ​​សារាចរណ៍លេខ ៤០-CT/TW សេចក្តីសន្និដ្ឋានលេខ ០៦-KL/TW និងឯកសារពាក់ព័ន្ធរបស់រដ្ឋាភិបាល និងខេត្តទៅកាន់សាខា បក្ខភាគក្រោមឱវ៉ាទ។ ណែ​នាំ​បណ្តាស្ថាប័ន អង្គភាព គណកម្មាធិការបក្ស អាជ្ញា​​ធរបានកំណត់ការងារដឹកនាំ ណែនាំ សម្រាប់សកម្មភាព​​ឥណទានគោលនយោបាយសង្គមជាសកម្មភាព​ជា​ប្រចាំ រៀបចំអនុវត្តគោលការណ៍កៀរគរបណ្តា​ធនធានសម្រាប់ឥណទានគោលនយោបាយសង្គមភ្ជាប់នឹងគោលដៅ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាត់បន្ថយក្រ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងធានា​របប​សន្តិសុខសង្គមរបស់មូលដ្ឋាន។

លទ្ធផល ក្រោយរយៈពេលជិត ១០ ឆ្នាំអនុវត្ត​សា​រា​ចរ​ណ៍ណែនាំលេខ ៤០-CT/TW របស់គណលេខា​បក្ស​ស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះ​ការងា​​ឥណទានគោលនយោបាយសង្គម (គិតដល់ខែមិថុនា ឆ្នាំ ២០២៤) ប្រភពទុនទទួលផ្ទេរសិ​ទ្ឋជាសរុប​នៅមូល​ដ្ឋាន​សម្រេចបាន ២៥,៦៧៩ ពាន់លានដុង ស្មើសមា​មាត្រ​ ៤,៨% នៃប្រភពទុនមជ្ឈិមនិងមូលដ្ឋានជាសរុប (ខេត្ត និងស្រុក)។ក្នុង​នោះ ប្រភព​ទុន​ពី​ថវិកា​ខេត្ត​សម្រេច​បាន​១៨,៨៤៧​ពាន់​លាន​ដុង ស្មើ​ ​៧៣,៤%​នៃ​ប្រភព​ទុនទទួលផ្ទេរសិទ្ឋនៅក្នុងមូលដ្ឋាន។ ប្រភព​ទុនពី​​ថវិកាស្រុកសម្រេចបាន ៦.៨៣២ពាន់លានដុង ស្មើ ២៦,​៦%នៃ ប្រភពទុនដែលទទួលផ្ទេរសិទ្ឋ​របស់មូល​ដ្ឋាន​។ តាមរយៈនោះ ផ្តល់ថវិកាបានជិត ១.០១៦ ករ​ណី សម្រាប់ផ្តល់កម្ចីឲ្យអ្នកក្រ និងមុខសញ្ញាគោលយោ​​បាយផ្សេងទៀត ដោយទឹកប្រាក់សរុបជាង ២២,​៧​៩​៩ ពាន់លានដុង។ រួមចំណែកជួយដល់អ្នកក្រ និង​មុខ​សញ្ញាគោលនយោបាយផ្សេងមានលក្ខណៈ​អភិ​វឌ្ឍ​ន៍​​សេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ តាមរយៈកម្មវិធីកម្ចីដើម្បីគាំទ្រការងារ រក្សានិងពង្រីកការងារ និងកម្មវិធីកម្ចីចំពោះមុខសញ្ញាគោលនយោបាយទៅធ្វើការមាន​រយៈពេលកំណត់នៅប្រទេសក្រៅ។ ក្រៅពីនេះ អា​ជ្ញាធរមូលដ្ឋានបានបង្កើតលក្ខខណ្ឌដើម្បីគាំទ្រដល់ចំណុចប្រតិបត្តិការប្រចាំខែនៅក្នុងឃុំ និងទីរួមស្រុកចំនួន ១៣/​១៣ ដើម្បីធនាគារគោលនយោបាយសង្គមស្រុក រៀបចំប្រតិបត្តិការដោយសុវត្ថិភាព ធានាបានគោលដៅ ១០០% នៃអ្នកក្រីក្រ និងមុខសញ្ញាគោលនយោបាយផ្សេងទៀតដែលមានតម្រូវការប្រាក់កម្ចីនឹងបានផ្តល់​ជូ​ន​​​ទាំង​អស់ហើយបានចូលរួមពេញលេញ​នូវផលិតផល និងសេវាកម្មដែលអាស្រ័យដោយធនាគារគោលនយោបាយសង្គមផ្គត់ផ្គង់។

ការទទួលបានប្រាក់កម្ចីទាន់ពេលវេលាពីធនាគារគោលនយោបាយសង្គមបានជួយឲ្យគ្រួសាររបស់បង ង្វៀន​មិញតាន់ ដែលជាអាជីវករតូចតាចនៅផ្សារ កៃយ៉ូវ ជម្នះបានការលំបាកអំពីសេដ្ឋកិច្ចដោយសារការខាតបង់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីភ្លើងឆេះផ្សារនៅឆ្នាំ ២០២២។ បង តាន់ចែករំលែកថា៖ សម្រាប់​ខ្ញុំ ប្រភព​ទុន​របស់​ធនាគារ​​គោល​នយោបាយ​សង្គម​ដូច​ជាពោងសង្គ្រោះ​ជីវិត​សម្រាប់​គ្រួសារគាត់ឥចឹង។ នឹកវិញកាលពីឆ្នាំ ២០​២២ ខ្ញុំជាអាជីវករតូចតាចលក់ខោអាវម្នាក់នៅផ្សារទីរួម​ស្រុក​ កៃយ៉ូវ ជីវភាពគ្រួសារមានស្ថិរភាពដែរ។ ប៉ុន្តែជាកុសល មានឧបទ្ទវហេតុមួយបានកើតឡើង ផ្សារ​ត្រូវ​ឆាបឆេះ ដើមទុនរកស៊ីរបស់គ្រួសារខ្ញុំ​ត្រូវបាត់បង់ក្នុងរយៈពេលតែមួយយប់។ ដោយសារ​បានប្រាក់កម្ចីដែលមានអត្រាការប្រាក់អនុគ្រោះពីធនាគារគោលនយោបាយសង្គមនេះ បានជួយឲ្យខ្ញុំស្ថិរភាពបន្តិចម្តងនូវ​ការ​ធ្វើ​អាជីវកម្មរបស់ខ្ញុំ ហើយសេដ្ឋកិច្ចគ្រួសារបាន​អភិវឌ្ឍ​ឡើង​វិញ​បន្តិចម្តងៗ។ 

ចំណែកឯបងស្រី ង្វៀន ធីង៉ុក យ៉ាវ ធ្វើអំបោសនៅឃុំប៊ិញម៉ី បាននិយាយថា គ្រួសាររបស់គាត់ធ្លាប់ចិញ្ចឹមទា ប៉ុន្តែបន្ទាប់ពីជំងឺផ្តាសាយបក្សីបានរីករាលដាល សត្វទាទាំងអស់ត្រូវបំផ្លាញចោល ហើយដើមទុនរបស់គ្រួសារក៏អស់។ គ្រួសាររបស់បង​ស្រីត្រូវខ្ចីប្រាក់ពី​​នាគារពាណិជ្ជ ដើម្បីធ្វើការជាអ្នកចងអំបោសដើម្បីផ្គត់ផ្គង់គ្រួសារ ប៉ុន្តែដោយសារអត្រាការប្រាក់ខ្ពស់ពេក ប៉ុន្តែ​ប្រាក់ដែលរកបានគ្រប់សម្រាប់បង់តែធនាគារ និងមួយផ្នែកតូចទៀតសម្រាប់ថែទាំកូនៗ និងគ្រួសារ។ សេដ្ឋ​កិច្ចគ្រួសារត្រូវខ្វះខាតជាញឹកញាប់។ នៅឆ្នាំ ២០​២៣​ ដោយសារបានសមាគមនារីឃុំណែនាំកម្ចីពីធនាគារគោលនយោបាយសង្គម ហើយឃើញ​អត្រាការប្រាក់អនុគ្រោះ ម្លោះហើយ គ្រួសារបងស្រី​បានខ្ចីប្រាក់ចំនួន​ ៤០ លានដុង ដើម្បីពង្រីកដើមទុនទិញសម្ភារៈធ្វើអំ​​បោស និងវិនិយោគបន្ថែមប្រព័ន្ធសំឡេងសម្រាប់ពិធីមង្គលការជួល ជួយឲ្យមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង។ ដោយអត្រា​ការ​ប្រាក់​ទាប​ ហើយរយៈពេលសងក៏ច្រើន ឥឡូវនេះគ្រួសារខ្ញុំ បង់ការប្រាក់ផង និងសន្សំ​ប្រាក់ដើម្បីសងប្រាក់ដើមទៅនាគារបន្តិចម្តងៗផង ហើយសល់បានខ្លះ​សម្រាប់​ចំ​ណាយ​ក្នុងគ្រួសារ” បងស្រី យ៉ាវ ចែករំលែក។

ចំណែកលោក ង្វៀនវ៉ាន់យៀន (ឃុំ ប៊ិញមីក៏អា​ស្រ័យដោយទទួលបានកម្ចីទាន់ពេលវេលាពីធនាគារគោលនយោបាយសង្គម លោកបានបង្កើតការងារសម្រាប់​​គ្រួសារទាំងមូល ជាពិសេសជួយឲ្យកូនប្រុសរបស់គាត់មិនចាំបាច់ចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅទីឆ្ងាយ​ លោក យៀន ចែករំលែកថា៖ ខ្ញុំទើតែខ្ចីប្រាក់បាន ៥០លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីវិនិយោគ និងពង្រីកបន្ថែម​សម្រាប់​ទម្រង់ដាំបន្លែ លើទឹក របស់គ្រួសារ។ ការកម្ចី​ប្រាក់ពីធនាគារគោលនយោបាយសង្គមមានអត្រាការប្រាក់ទាបជាងធនាគារពាណិជ្ជផ្សេង។ បង់ការប្រាក់​ផង​ និងផ្ញើរសន្សំប្រាក់ផង ជួយឲ្យខ្ញុំសន្និធិ​បាន​ប្រាក់​ជា​ច្រើន​ ហើយសងដើមវិញបានយ៉ាងលឿន។  លើស​ពី​នេះ​ទៅ​ទៀត ក៏អាស្រ័យដោយបាន​ពង្រីក​សួន​បន្លែ​ដាំ​លើ​​ទឹក​នេះ ម្លោះហើយកូន​ប្រុស​ទី​ពីរ​របស់​ខ្ញុំ​មាន​ការងារ​​​ធ្វើ​ មាន​ប្រាក់​ចំណូល​ស្ថិរភាព។ ជា​មធ្យមឪពុក​និង​កូន​រក​ចំណូល​បាន​ប្រហែលជា​៧​លាន​ដុង​ក្នុង​មួយ​ខែ​ពី​សួន​បន្លែនេះ ជួយ​សេដ្ឋកិច្ច​គ្រួសារ​មាន​ស្ថិរភាព

លទ្ធផលទាំងនេះមានការរួមចំណែកយ៉ាង​​សំខាន់ពី​ថ្នាក់​បក្ខភាគ អាជ្ញាធររណសិរ្ស និងអង្គការនយោបាយសង្គមក្នុងស្រុក ដែលបានសហការជាមួយធនាគារគោល​​នយោបាយសង្គមស្រុក ដើម្បីយកចិត្តទុកដាក់គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតដើម្បី​ប្រភព​ទុន​ឥណទានអនុគ្រោះបានផ្តល់ថវិកាឆាបើរហ័ស ទាន់​ពេល​ទៅដល់មុខសញ្ញាបានអាស្រ័យផលត្រឹមត្រូវ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជានិរន្តរភាព បង្ការទប់ស្កាត់ឥណទានខ្មៅ បង្កើតការងារ ធានាសន្តិសុខសង្គម និងកសាងជនបទថ្មី ជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ដើម្បីបន្តពង្រីកមានប្រសិទ្ឋភាពជាវិជ្ជមានពីការដឹកនាំរបស់បក្សចំពោះឥណទានគោលនយោបាយនៅស្រុកចូវភូ លោក ង្វៀន ធាញ់​ល៊ូ នាយកការិយាល័យប្រតិបត្តិការគោលនយោបាយសង្គមរបស់ធនាគារចូវភូ បានមានប្រសាសន៍ថា នាពេលខាងមុខ ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមស្រុកចូវភូនឹងបន្តការធ្វើសេនាធិការ​ជា​មួយបក្ខភាគស្រុកចូវភូ បន្តផ្សព្វផ្សាយ​សារា​ចរ​ណ៍​​ណែនាំលេខ ៤០-CT/TW បទបញ្ចប់លេខ ០៦-KL/TW របស់គណលេខាបក្ស ស្តីពីការបន្តអនុវត្តជាប្រចាំនូវ​សារាចរណ៍ណែនាំលេខ ៤០-CT/TW របស់​គ​ណលេខាបក្សស្តីពីការបង្កើនការដឹកនាំរបស់បក្សគ្រប់លំដាប់ថ្នាក់សម្រាប់ឥណទានគោលនយោបាយសង្គម។បន្តសហការជាមួយស្ថាប័នសារព័ត៌មាន និង​ស្ថានីយ៍​វិទ្យុ​ថ្នាក់ខេត្ត ស្រុក និងឃុំដើម្បីបង្កើនការផ្សព្វផ្សាយជាប្រចាំ ទូលំទូលាយ ជាក់ស្តែង និងប្រសិទ្ធភាពអំ​ពី​ឥណទានគោលនយោបាយសង្គម។ បណ្តុះបណ្តាល​និង​លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈជាប្រចាំសម្រាប់កម្មាភិបាលធនាគារគោលនយោបាយសង្គម។ បណ្តុះបណ្តាល និងផ្សព្វផ្សាយដំណើរការវិជ្ជាជីវៈទៅដល់បណ្តាផ្នែកស្របគ្នាសហការដើម្បីអនុវត្តគោលនយោបាយឥណទាន ដូចជាសមាគមអង្គការ​អង្គការមហាជនទទួលការផ្ទេរសិទ្ឋ ក្រុមសន្សំសំចៃ និងកម្ចី។ តាមរយៈនោះ រួមចំណែកអនុវត្តដោប្រសិទ្ធភាពនូវគោលដៅនាំយកប្រភពកម្ចីអនុគ្រោះពីរដ្ឋ​ទៅ​ដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ជំរុញ​គោលដៅកាត់បន្ថយភាពក្រីក្រជានិរន្តរភាពនៅក្នុងមូលដ្ឋាននានា៕

 ប្រែ៖ ណារីពៅ